COVID-19
កីឡាជាតិ
ជាតិ
ទោះ​គ្មាន​ការប្រកួត តែ​កីឡាករ​បាល់ទាត់​អាជីព បន្ត​ហ្វឹកហាត់​នៅផ្ទះ​រៀងៗ​ខ្លួន​
15, Apr 2020 , 9:29 pm        
រូបភាព
ដោយ: ថ្មីៗ
​ទោះបី​ការប្រកួត​បាល់ទាត់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​គ​ត្រូវបាន​ផ្អាក ហើយ​ក្លិប​មួយចំនួន​រំសាយ​ការប្រមូលផ្តុំ​ហ្វឹកហាត់ តែ​យើង​សង្កេតឃើញ​កីឡាករ​ឆ្នើមៗ​របស់​កម្ពុជា​នៅតែ​បន្ត​ហ្វឹកហាត់​នៅផ្ទះ​រៀងៗ​ខ្លួន​។ ប៉ុន្តែ​ការហ្វឹកហាត់​របស់​ពួកគេ​មិន​ផ្តោត​ខ្លាំង​លើ​បច្ចេកទេស ឬ​តិច​និក​នោះទេ​។​

 
​ក្រោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ប្រកាស​ផ្អាក​ការប្រកួត​ពានរង្វាន់​លី​គ​កំពូល ដោយសារ​បារម្ភ​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​-១៩ បាន​បង្ខំ​ឲ្យ​ក្លិប​នីមួយៗ​សម្រេច​រំសាយ​ការប្រមូលផ្តុំ​ហ្វឹកហាត់​ជា​ក្រុម ដោយ​ដាក់​កាលវិភាគ​ឲ្យ​កីឡាករ​ហ្វឹកហាត់​នៅតាម​ផ្ទះ​។ តែ​ក៏​នៅមាន​ក្លិប​មួយចំនួន បន្ត​ប្រមូលផ្តុំ​ហ្វឹកហាត់​ដោយ​បែង​ចែកជា​ក្រុម​តូចៗ​ផងដែរ​។ 
 
​ក្រៅពី​កីឡាករ​ឆ្នើម ចាន់ វឌ្ឍនាកា​, ប្រាក់ មុន្នី​ឧ​ត្ត​ម​, ច្រឹង ពលរដ្ឋ​, សឿ​យ វិសាល និង គួច សុគ​ម្ភៈ ជាដើម យើង​សង្កេតឃើញ​កីឡាករ​តាម​ក្លិប​ផ្សេងៗ​ទៀត ក៏បាន​បង្ហាញ​សកម្មភាព​ហ្វឹកហាត់​នៅផ្ទះ​របស់ខ្លួន ក្នុងអំឡុងពេល​ផ្អាក​ការប្រកួត​ផងដែរ​។ ប៉ុន្តែ​ការហ្វឹកហាត់​របស់​កីឡាករ​ភាគច្រើន ផ្តោតលើ​ការពង្រឹង​កាយសម្បទា និង​កម្លាំងកាយ ពោលគឺ​មិន​ហាត់​ជាមួយ​បាល់​នោះទេ​។   

​សូម​ទស្សនា​សកម្មភាព​ហ្វឹកហាត់​ខ្លះៗ​របស់​កីឡាករ​តាម​ក្លិប​មួយចំនួន​ដូចខាងក្រោម​៖
 
​សកម្មភាព​ហ្វឹកហាត់​របស់​កីឡាករ​បឹងកេត​
 
 
​សកម្មភាព​ហ្វឹកហាត់​របស់​កីឡាករ​ណាហ្គា​វើ​លដ៍​
 
 
​សកម្មភាព​ហ្វឹកហាត់​របស់​កីឡាករ​ភ្នំពេញ​ក្រោ​ន​
 
 
​កីឡាករ ច្រឹង ពលរដ្ឋ​
 
 
​កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម​
 

Tag:
 បាល់ទាត់​
  Cambodian League 2020
© រក្សាសិទ្ធិដោយ thmeythmey.com