អត្ថបទពាណិជ្ជកម្ម
កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​ថៃ​ហ្គ័​រ ជំរុញ​ឲ្យ​សិល្បករ អ្នកជំនាញ និង​អ្នក​លក់រាយ រួម​កម្លាំង​គ្នា ប្រឆាំងនឹង​កូ​វីដ​-១៩
20, Apr 2020 , 11:04 am        
រូបភាព
ដោយ: ថ្មីៗ
 ​ភ្នំពេញ ថ្ងៃទី​១៩ ខែមេសា​៖ ប្រជាពលរដ្ឋ​កម្ពុជា​ច្រើនជាង​កន្លះ​លាន​នាក់ បាន​អន​ឡាញ ដើម្បី​ចូលក្នុង​កម្មវិធី​បែប​ថ្មី នៃ​ការប្រគំ​តន្ត្រី​របស់​ស្រា​បៀរ ថៃ​ហ្គ័​រ ខណៈដែល​ព្រឹត្តិការណ៍​នេះ បាន​ប្រមូលផ្តុំ​តន្ត្រីករ សិល្បករ តារា​ល្បីៗ មេ​ចុងភៅ​កំពូលៗ អ្នកមាន​ឥទ្ធិពល​លើ​បណ្តាញ​សង្គម អ្នក​លក់រាយ និង​តំណាង​ចែកចាយ ទាំងអស់​ទូទាំងប្រទេស​កម្ពុជា ឲ្យ​ចូលរួម​សហការគ្នា ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​កូ​វីដ​-១៩ នៅ​កម្ពុជា​។​
 
​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ផ្សាយ​ផ្ទាល់​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ បានចាប់ផ្តើម​ដំណើរការ កាលពី​ថ្ងៃ​អង្គារ ទី​១៤ ខែមេសា ដោយមាន​ការចូលរួម​សម្តែង​ពី DJ MAILY និង​កំពូល​តន្ដ្រីករ​ហ្សា​ក់​ស្ស៊ូ​ហ្វូ​ន Euan Gray ក៏ដូចជា​តន្ដ្រីករ​ស្គរ Jim Wilson​។​
 
​នៅ​មុនពេល​កម្មវិធី​សម្តែង​ទី​១ DJ Maily បាន​និយាយថា​៖ «​បញ្ហា​វីរុស​កូ​វីដ​-១៩ គឺ​បាន​ប៉ះពាល់​ដល់​យើង​គ្រប់គ្នា​តែម្ដង​។ ពួកយើង​ពិតជា​អរគុណ ដល់​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ ដែល​បានរៀបចំ​ព្រឹត្តិការណ៍​នេះ​ឡើង សម្រាប់​ឲ្យ​ពួកយើង​អាច​គាំទ្រ និង​ផ្សារភ្ជាប់​ទំនាក់ទំនង ជាមួយនឹង​អ្នកគាំទ្រ​របស់​យើង​។ ពួកយើង​ក៏មាន​មោទកភាព​ផងដែរ ដែល​អាចជួយ​គាំទ្រ​ដល់​អាជីវករ​លក់រាយ និង​តំណាង​ចែកចាយ ក៏ដូចជា​សង្គម​ខ្មែរ​ទាំងមូល ផងដែរ​»​។​
 
​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៦ ខែមេសា អ្នកគាំទ្រ​ជិត​២៥​ម៉ឺន​នាក់ បាន​ចូលរួម​ទស្សនាការ​សម្តែង​តាម​អន​ឡាញ របស់​កំពូល​តារាចម្រៀង​លោក ឆន សុវណ្ណ​រាជ រួមជាមួយ​នឹង​ក្រុម​សិល្បករ​ផងដែរ​។ 
 
​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ បានរៀបចំ​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​ផ្សាយ​ផ្ទាល់​នេះ​ឡើង ដើម្បី​ចូលរួម​គាំទ្រ​ដល់​តន្ត្រីករ សិល្បករ តារា​ល្បីៗ មេ​ចុងភៅ និង​អ្នកមាន​ឥទ្ធិពល​លើ​បណ្តាញ​សង្គម ដែល​មិនអាច​សម្តែង​នៅតាម​ទីសាធារណៈ​បាន ក្នុងអំឡុង​ពេលនេះ​។ តាមរយៈ​ការប្រមូលផ្តុំ​សិល្បករ អ្នក​លក់រាយ និង​តំណាង​ចែកចាយ ឲ្យ​ធ្វើការ​ជាមួយគ្នា ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ ក៏មាន​បំណង​ជួយ​ដល់​អាជីវករ ដែល​រង​ផលប៉ះពាល​ផ្នែក​អាជីវកម្ម​របស់ខ្លួន ដោយសារតែ​ជំងឺ​កូ​វីដ​-១៩​ផងដែរ​។ ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ ក៏​ចង់​ចូលរួមចំណែក ធ្វើ​ឲ្យ​អ្នក​ដែល​កំពុងតែ​ស្នាក់​នៅឯ​ផ្ទះ ក្នុង​ពេលនេះ ទទួលបាន​ភាពសប្បាយ​រីករាយ តាមរយៈ​ការសម្តែង​ដ៏​រំភើប​អស្ចារ្យ ពី​គេហដ្ឋាន​ផងដែរ​។ 
 
​លោក Jeevan អ្នកចាត់ការ​ទូទៅ​ជាន់​ខ្ពស់​ប្រចាំ​សាខា​របស់​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ មានប្រសាសន៍ថា​៖ «​ក្រុមហ៊ុន​របស់​យើង យល់​អំពី​ទុក្ខលំបាក​ដែល​សិល្បករ និង​ប្រជាពលរដ្ឋ​ដែល​ត្រូវ​រក្សាខ្លួន​ក្នុងផ្ទះ កំពុង​ជួបប្រទះ ក្នុងស្ថានភាព​នេះ​។ ហេតុនេះហើយ ទើបបានជា យើង​កៀងគរ​គ្រប់ភាគី​ទាំងអស់ ឲ្យ​មកជួយ​គ្នា​ទៅវិញទៅមក ក្នុងពេល​មាន​វិបត្តិ​នេះ​»​។ 
 
​ដើម្បី​ចូលរួម​ជួយ​ដល់​អ្នក​លក់រាយ និង​ដេប៉ូ​ចែកចាយ​ផ្សេងៗ ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ ក៏​នឹង​ផ្តល់​ថវិកា​ចំនួន​១​ម៉ឺន ៥​ពាន់​ដុល្លារ​អាមេរិក ជូន​ដល់​សាធារណជន​ផងដែរ​។ ការផ្តល់​អំណោយ​នេះ នឹងត្រូវ​ធ្វើ​ឡើងជា​បណ្ណ​រង្វាន់ (Voucher) ដែលមាន​តម្លៃ​ជា​ទឹកប្រាក់​៥​ដុល្លារ និង​អាច​យកទៅ​ប្រើប្រាស់ ដើម្បី​ក​ម្ម៉​ង់​ម្ហូបអាហារ​ផ្សេងៗ​តាម​អន​ឡាញ​បាន​។ 
 
​លោក Jeevan បាន​ប្រាប់​បន្តថា​៖ «​ជាមួយនឹង​កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​នេះ សិល្បករ អាច​បន្ត​សម្តែង​របស់​ខ្លួន និង​ទទួលបាន​ប្រាក់ចំណូល ស្រប​ពេលដែល​ទូរទស្សនិកជន ក៏​អាច​ទស្សនា និង​ទទួលបាន​ការកម្សាន្ត​លំដាប់ថ្នាក់​លេខ​១ ក៏ដូចជា​ការលើកទឹកចិត្ត និង​ការណែនាំ​ផ្សេងៗ​ផងដែរ​។ នេះ​គឺជា​វិធីសាស្ត្រ​របស់​យើង ក្នុងការ​បណ្ដុះ​សាមគ្គីភាព​សង្គម ក្នុង​គ្រា​ដ៏​លំបាក​នេះ​»​។​
 
​លោក​បាន​បន្ថែមទៀតថា​៖ «​តាមរយៈ​មធ្យោបាយ​នេះ យើង​សង្ឃឹមថា នឹង​អាចជួយ​ឲ្យ​គ្រប់គ្នា​នៅតែ​អាច​រក្សា​ភាពស្និទ្ធស្នាល​នឹង​គ្នា​បាន​។ យើង​ក៏​កំពុងតែ​ជួយ​ដល់​អ្នក ដែល​កំពុង​ត្រូវ​ការរក្សា​ការងារ ជួយ​ដល់​អាជីវករ ដែល​ត្រូវ​ការរក្សា​អាជីវកម្ម​របស់​ពួកគាត់  និង​ជួយ​ដល់​អ្នក​ដែល​កំពុងតែ​អង្គុយ​នៅឯ​ផ្ទះ ដែល​ទន្ទឹងរង់ចាំ​ឲ្យ​វិបត្តិ​ជំងឺ​នេះ​រលាយ​បាត់ទៅ ផងដែរ​»​។  
 
​ក្រៅពី​ការប្រគំ​តន្ត្រី​ទៅ កម្មវិធី​ផ្សាយ​ផ្ទាល់​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ ក៏​នឹងមាន​ជាការ​បង្ហាញ​ថ្វីដៃ​ចម្អិនម្ហូប បែប​អាហារ​តាម​ដងផ្លូវ ពី​សំណាក់​កំពូល​ចុងភៅ  ក៏ដូចជា​ការសម្តែង​សិល្បៈ​គំនូរ ពី​វិចិត្រករ​ដ៏​ចំណាន​ប្រចាំ​ប្រទេស​កម្ពុជា ផងដែរ​។ 


 
​វគ្គ​បន្ទាប់​នៃ​កម្មវិធី​ផ្សាយ​ផ្ទាល់ របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ  នឹង​គ្រោង​រៀបចំឡើង​នៅ​ថ្ងៃ​ពុធ និង​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ ចាប់ពី​ម៉ោង ៧ យប់​តទៅ​។ ការសម្តែង​តាម​អន​ឡាញ​នេះ នឹងមាន​ការចូលរួម​ពី​ក្រុម​តន្ត្រី និង​តារាចម្រៀង​ល្បីៗ​ប្រចាំ​កម្ពុជា​ផងដែរ ដូចជា​ក្រុម​តន្ត្រី SMALL WORLD SMALL BAND រួម​ជាមួយនឹង​តារាចម្រៀង ចំរើន សុភា និង​ក្រុម​ចម្រៀង P-SAND X BROTHERS​។ 
 
​អ្នក​ស្នេហា​វិស័យ​សិល្បៈ​ទាំងអស់ ដែល​ចង់​ជ្រាប​ព័ត៌មាន​បន្ថែម អាច​ចូលទៅ​កាន់​ទំព័រ Facebook ផ្លូវការ​របស់​ថៃ​ហ្គ័​របា​ន​តាមរយៈ (https://facebook.com/tigerbeerKH)​។ 
 
​ហេតុនេះ ប្រសិនបើ​លោកអ្នក​មានបំណង​ចូលរួម​ជួយ​ស្រា​បៀរ​ថៃ​ហ្គ័​រ ក្នុង​គម្រោង​នេះ សូមកុំ​ភ្លេច​ចូលរួម​ទស្សនា ការផ្សាយ​ផ្ទាល់​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ នៅ​ថ្ងៃ ពុធ ទី ២២ ខែ មេសា ចាប់ពី​ម៉ោង ៧ យប់​តទៅ លើ​ទំព័រ Facebook របស់​ថៃ​ហ្គ័​រ (https://facebook.com/tigerbeerKH)៕ 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com