COVID-19
អន្តរជាតិ
​ប្រទេស G20 ទទួលស្គាល់​ប្រព័ន្ធ​សុខាភិបាល​កម្សោយ​ដែល​ងាយ​រងគ្រោះ​ដោយសារ COVID-19
20, Apr 2020 , 5:29 pm        
រូបភាព
ដោយ:
​រដ្ឋមន្ត្រី​សុខាភិបាល​មកពី​បណ្តា​ប្រទេស​ឧស្សាហកម្ម​ទាំង​២០ (G20) នៅ​ថ្ងៃទី​១៩ ខែមេសា បាន​ពិភាក្សា​ពី​ចំណុចខ្សោយ​របស់​ប្រព័ន្ធ​សុខាភិបាល​ដែល​បណ្តាល​ឲ្យ​ពិភពលោក​ងាយ​រងគ្រោះ​ទៅនឹង​ការឆ្លង​ជំងឺ COVID-19 និង ជំងឺ​រាតត្បាត​ជា​សកល​ដទៃទៀត​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​កិច្ចប្រជុំ​ដែល​ធ្វើឡើង​តាម​ប្រព័ន្ធ​អន​ឡាញ​។​

 
​ក្នុង​សេចក្ដីប្រកាស​របស់​លេខាធិការដ្ឋាន​អា​រ៉ា​ប៊ី​សា​អា​អូឌីត​ដែល​ប្រធាន​កិច្ចប្រជុំ រដ្ឋមន្ត្រី​ប្រទេស G20 បាន​ចែករំលែក​បទពិសោធរ​បស់​ប្រទេស​រៀងៗ​ខ្លួន​ក្នុងការ​ទប់ទល់​នឹង COVID-19 និង​លើកឡើង​សកម្មភាព​ចាំបាច់​ក្នុងការ​ត្រៀមខ្លួន​។ រដ្ឋមន្ត្រី​ទាំងនោះ ក៏បាន ពិភាក្សា​ពី​ចំណុច​ច​ខ្សោយ​របស់​ប្រ​ព័​ន្ទ​សុខាភិបាល​ដែល​បណ្តាល​ដោយ​ជំងឺ​រាតត្បាត​សកល​។ នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន Reuters​។​
 
«​រដ្ឋមន្ត្រី​សុខាភិបាល ទទួលស្គាល់ថា ជំងឺ​រាតត្បាត​សកល COVID-19 បានបង្ហាញ​ពី​ភាពទន់ខ្សោយ​របស់​ប្រព័ន្ធ​សុខាភិបាល​»​។ នេះ​បើតាម​សេចក្ដីថ្លែងការណ៍​ក្រោយ​កិច្ចប្រជុំ ដែល​បន្ថែមថា វា​បានបង្ហាញ​ពី​ភាព​ងាយ​រងគ្រោះ​ក្នុង​សមត្ថភាព​របស់​សហគម​ន៍​អន្តរជាតិ​ក្នុងការ​បង្ការ និង​ឆ្លើយតប​ទៅនឹង​ជំងឺ​រាតត្បាត​សកល​។​
 
​ក្នុង​កិច្ចប្រជុំ​នោះ រដ្ឋមន្ត្រី​ប្រទេស G20 ក៏បាន​អនុម័ត​វិធានការ​ការពារ​ក្នុងការ​ទប់ស្កាត់​នឹង​ជំងឺឆ្លង​ផងដែរ​។​
​លោក Tawfiq al-Rabiah រដ្ឋមន្ត្រី​សុខាភិបាល​អា​រ៉ា​ប៊ី​សា​អា​អូឌីត និង​ជា​ប្រធាន​អង្គប្រជុំ និយាយថា សកម្មភាព​ដែល​ត្រូវធ្វើ​បន្ទាន់​រួមមាន ភាពចាំបាច់​ក្នុងការ​សហការ និង​ទំនាក់ទំនង​រវាង​អង្គការ​អន្តរជាតិ​ក្នុងការ​សម្រប​សម្រួលកា​រ​ឆ្លើយតប​ទៅនឹង​ជំងឺ​រាតត្បាត​អន្តរជាតិ ដោយ​ផ្ដោតលើ​ប្រទេស​ដែល​ត្រូវការ​គាំទ្រ​ចាំបាច់ និង​ការវិនិយោគ​ក្នុងការ​ស្រាវជ្រាវ និង​ស្វែងរក​ដើម្បី​ផលិត​បច្ចេកវិទ្យា ឧបករណ៍ វ៉ាក់សាំង និង​វិធីសាស្ត្រ​ព្យាបាល​ជាដើម​។​
 
​លោក Rabiah ក៏បាន​លើកឡើង​ផងដែរ​ពី​ការបង្កើត​ក្រុមការងារ​សកល​ក្នុងការ​ឆ្លើយតប​នឹង​ជំងឺ​រាតត្បាត បណ្តុំ​នវានុវត្តន៍​សម្រាប់​ចែកចាយ​ចំណេះដឹង ក៏ដូចជា​ធ្វើ​ឲ្យ​ប្រសើ​ឡើង​នូវ​សុខាភិបាល​និង​ក្រុម​ដែល​ធ្វើការ​ជាមួយ​អ្នកជំងឺ ដើម្បី​ផ្តល់​វេទិកា​រួមគ្នា​ក្នុង​បំណង​កាត់បន្ថយ​ហានិភ័យ​របស់​អ្នកជំងឺ​។​
 
​សូមបញ្ជាក់ថា កិច្ចប្រជុំ​ខាងលើ​មានការ​ចូលរួម​ពី​អង្គការ​តំបន់ និង​អន្តរជាតិ​មួយចំនួន​ដូចជា​ធនាគារពិភពលោក និង​អង្គការ​សុខភាព​ពិភព​លោ​ល ក៏ដូចជា​បណ្តា​ថ្នាក់ដឹកនាំ​ពី​ប្រទេស​ស្វី​ស សិង្ហ​បុរី ហ្សកដានី និង​អេ​ស្ប៉ា​ញ​ផងដែរ​៕

© រក្សាសិទ្ធិដោយ thmeythmey.com