បទយកការណ៍ / បទសម្ភាសន៍
ជាតិ
កសិករ​រកឃើញ​បច្ចេកវិទ្យា​ស្ទូងស្រូវ​ថ្មី​គឺ "បោះ​សន្ទូង​ឡើងលើ"
24, Oct 2013 , 2:50 pm        
រូបភាព
ដោយ: ថ្មីៗ
កសិករ​មួយក្រុម​តូច​នៅក្នុង​ខេត្តតាកែវ​កំពុង​បាន​សាកល្បង​វិធីសាស្ត្រ​ស្ទូងស្រូវ​មួយ​ប្រភេទ​ដែល​បង្ហាញថា​បានទទួល​ជោគជ័យ​នៅក្នុង​បណ្តា​ប្រទេស​ជាច្រើន​នៅក្នុង​តំបន់​នេះ។ លើសពី​ការផលិត​បាន​ទិន្នផល​ខ្ពស់​ទៀត​នោះ បច្ចេកទេស​បោះ​សន្ទូង​ឡើងលើ​នេះ កាត់បន្ថយ​នូវ ការចំណាយ​លើ​កម្លាំង​ពលកម្ម និង​ជាពិសេស​គឺ​បញ្ជៀ​ស​ការឈឺ​ខ្នង​ចង្កេះ​តែម្តង។


អ្នក​ដែល​ធ្លាប់​មើល​ល្បែង​ទាត់សី​នៅ​ប្រទេស​ខ្មែរ គឺ​ចាប់អារម្មណ៍​ត្រង់​ថា នៅ ពេលដែល​អ្នក​លេងសី​ទាត់សី​ឲ្យ​គ្នា​ទៅវិញទៅមក គឺ​សី​តែងតែ​ធ្លាក់​សំយុងក្បាល​ចុះទៅ​មុន។ វិធី​បែបនេះ​ត្រូវបាន​គេ​ប្រើ​នៅពេល​ស្ទូងស្រូវ គឺ​ដោយ​គ្រាន់តែ​បោះ​សន្ទូង​ឡើងលើ​ប៉ុណ្ណោះ។

ទោះបីជា​វិធី​នេះ​ត្រូវបាន​គេ​ប្រើប្រាស់​ជាច្រើន​ឆ្នាំកន្លងមក​នៅក្នុង​ប្រទេស​ចិន​ក៏ដោយ ក៏​វិធី​នេះ ទើបតែ​ត្រូវគេ​យកមកអនុវត្ត​នៅក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ បន្ទាប់ពី​កសិករ​មួយក្រុម​តូច​មកពី ខេត្តតាកែវ​បានទទួល​វគ្គ​បណ្តុះបណ្តាល​នៅ​ប្រទេស​ថៃ​តាមរយៈ​ការផ្តល់​មូលនិធិ​ពី​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម (IFAD)។

កសិករ​ម្នាក់​ដែល​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ​គឺ​លោក នា​ស សំ​រឿង។ ចាប់តាំងពី​វិល ត្រឡប់មក​ភូមិ​ត្រពាំង​ក្នុងស្រុក​ត្រាំកក់​វិញ កសិករ​រូបនេះ​កំពុងតែ​សាកល្បង​បច្ចេកទេស​ថ្មី​នេះ នៅលើ​ផ្ទៃ​ដីស្រែ​ចំនួន៣ហិកតា​របស់គាត់។

នៅ​ពី​មុខផ្ទះ​របស់គាត់ កសិករ​មាន​អាយុ៥១ឆ្នាំ រូបនេះ​បាន​បង្កើត​ថ្នាល​បណ្តុះ​សំណាប​ដែល​គាត់​បានរៀបចំ​ផ្ទាំង​ប្លា​ស្ទិ​ក​ដែល​អាច​បត់​បាន និង មាន​រណ្តៅតូចៗនៅ​ពាសពេញ ហើយ​រណ្តៅនីមួយៗមាន​សំណាប​មួយ​ដើម​ដុះ​ជាប់​ក្នុង​ដុំ​ដី មួយដុំៗ ។

បាត​ថ្នាល​មាន​ប្រហោង​នៅក្រោម​ដើម្បី​ធ្វើ​ឲ្យ​មាន​សំណើម​ជ្រាប​ទឹក​និង​ជីវជាតិ​ចេញចូល​បាន​ត្រឹមត្រូវ។ ខណៈពេល​ពន្យល់​អំពី​បច្ចេកទេស​នេះ កសិករ​រូបនេះ​បាន​លើក​បន្ទះ​ថ្នាល​មួយ​ផ្ទាំង ដោយ​ក្តី​សប្បាយរីករាយ​ដូចនឹង​កូនក្មេង​ដែល​ទទួលបាន​តុក្កតា​ថ្មី​មួយ​អ៊ីចឹង​ដែរ ហើយក៏​បាន ដើរ​តម្រង់​ទៅកាន់​វាលស្រែ​ដែលមាន​ទឹក​ដក់​របស់​គាត់។

នៅពេល​ដើរទៅ​ដល់​វាលស្រែ គាត់​ប្រឡេះ​ដី​មួយ​ដុំម្តងៗចេញពី​ផ្ទាំង​ថ្នាល​ហើយ​បោះ​ឡើង លើ​នៅ​ពីមុខ​គាត់ គឺ​ដូចគ្នា​នឹង​ការ​ព្រោះស្រូវ​ដែរ។ "សី" របស់គាត់​ហោះ​ឡើងលើ ដាំ​ក្បាល ត្រឡប់​ចុះឡើង​ហើយក៏​ដាំ​ក្បាល​ចុះទៅ​ជាប់​ក្នុង​ដី​សើមផុសៗតែម្តង។

នៅពេល​បង្ហាញ​អំពី បច្ចេកទេស​បោះ​សន្ទូង​នៅក្នុង​ស្រែ​នោះ កសិករ​រូបនេះ​បាន​និយាយថា"កាលពីមុន ត្រូវការ មនុស្ស​ប្រាំ​នាក់​ដើម្បី​ស្ទូង​សន្ទូង​ទាំងនោះ​ក្នុង​រយៈពេល​កន្លះ​ថ្ងៃ ប៉ុន្តែ​ឥឡូវនេះ ខ្ញុំ​ប្រើ​តែម នុស្ស​ពីរ​នាក់​ប៉ុណ្ណោះ ហើយ​ប្រើពេល​មិន​លើស​ពីមួយ​ម៉ោង​ឬ​ពីរ​ម៉ោង​ផង ក៏​ហើយ​អស់​តែម្តង។ ដោយសារតែ​ឈ្នួល​ស្ទូងស្រូវ​ថ្លៃ២២,០០០រៀល ឬ៥.៥០ដុល្លារ​អាមេរិក​ក្នុងម្នាក់ៗ នោះ​ពុំ​ចំ ណេ​ញ​អ្វី​ឡើយ។

លោក​សំ​រឿង​គឺជា​កសិករ​ម្នាក់​ក្នុងចំណោម​កសិករ​ផ្សេងទៀត​ដែល​ពាក់ព័ន្ធ​នឹង​គម្រោង​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម និង​ការផ្តល់អំណាច​សេដ្ឋកិច្ច (PADEE) ដែល​ឧបត្ថម្ភ​មូលនិធិ​ដោយ​មូលនិធិ អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម។ នេះ​ជា​ផ្នែក​មួយ​នៃ​គម្រោង​ដែល​កសិករ​រូបនេះ បាន ចូលរួម​វគ្គ
បណ្តុះបណ្តាល​នៅក្នុង​ប្រទេស​ថៃ ហើយ​បានទទួល​ការបណ្តុះបណ្តាល​បន្ថែមទៀត តាមរយៈ​សាជីវកម្ម​ប្រូ​កា​សឺ​គឺជា​អង្គការ​អន្តរជាតិ​មួយ​មិន​ស្វែងរក​ប្រាក់កម្រៃ ដែល​ធ្វើការ​ដើម្បី កាត់បន្ថយ​ភាពក្រីក្រ​តាម​ជនបទ។

លោក​អា​រៀល ហាល់​ពឺ​ន គឺជា​អ្នកសម្របសម្រួល កម្មវិធី​ម្នាក់​របស់​អង្គការ​ក្នុង​បណ្តា​អ្នកសម្របសម្រួល​កម្មវិធី​ផ្សេងទៀត​ប្រចាំ​នៅ​ខេត្ត​ឈៀង​ម៉ៃ ប្រទេស​ថៃ​បាន​មានប្រសាសន៍​នៅក្នុង​កិច្ច​សម្ភាស​តាមរយៈ​អ៊ីម៉េល​ថា ក្រៅពី​ប្រទេស​ចិន "ក៏មាន​ប្រទេស​ហ្វីលីពីន បា​គី​ស្ថាន ស្រីលង្កា ឥណ្ឌា និង​ប្រទេស​ថៃ​ផងដែរ ដែល​បាន អនុវត្ត​យ៉ាង​ជោគជ័យ​នូវ​បច្ចេកទេស​នេះ គឺ​កាត់បន្ថយ​កម្លាំង​ពលកម្ម និង​ធ្វើ​ឲ្យ​ប្រសើរ ឡើង​នូវ​ទិន្នផល​ទៀតផង”

កាសែត​បា​គី​ស្ថាន​ប្រចាំថ្ងៃ​ឈ្មោះ​ឌន​បាន​រាយការណ៍​នៅក្នុង​ឆ្នាំ២០០៦ថា បច្ចេកទេស​នាំមុខ នេះ​បានធ្វើ​ឲ្យ​រុក្ខជាតិ​លូតលាស់​រហូតដល់​កម្ពស់២០សង់ទីម៉ែត្រ​ក្នុង​រយៈពេល​ពី២០ដល់២៥ថ្ងៃ​ប៉ុណ្ណោះ​បើ​ប្រៀបធៀប​នឹង​វិធី​ផ្សេងទៀត វា​អាច​ប្រើពេល​ពី៣០ទៅដល់៤០ថ្ងៃ​ឯណោះ។

“លើសពីនេះទៅទៀត បច្ចេកទេស​បោះ​សន្ទូង​ឡើងលើ គឺ​ធ្វើ​ឲ្យ​ចំណេញ​ដី​ដាំ​ដុះ និង​ចំណេញ​កម្លាំង​ពលកម្ម ហើយក៏​ធ្វើ​ឲ្យ​សន្ទូង​ដុះ​លូត​បាន​លឿន​ជាង​មុន។សន្ទូង​ចាប់ផ្តើម​ចាប់​ឫស​យ៉ាង លឿន។ លទ្ធផល​ស្រដៀង​គ្នា​នេះដែរ​ត្រូវបាន​រកឃើញ​ដោយ​លោក រូ​ឌុល​ហ្វូ កា​ស្ត្រូ​ល ដែល​បានធ្វើការ​ស្រាវជ្រាវ​ប្រៀបធៀប​គ្នា​មួយ​ក្នុង​ឆ្នាំ២០០៦ ។

បន្ថែម​លើ​ការ​ការ​ដុះ​បណ្តូល​សន្ទូង​លូត​ថ្លោស​ល្អ​នោះ "បច្ចេកទេស​បោះ​សន្ទូង​ឡើងលើ" ផលិត បាន​ទិន្នផល​ខ្ពស់ និង​រកបាន​ប្រាក់ចំណូល​ច្រើនជាង​វិធី​ស្ទូងស្រូវ​ដោយ​ដៃ​និង​គ្រឿងចក្រ​ទៅ ទៀត។ វិធីសាស្ត្រ​នេះ​គួរ​ធ្វើ​ឲ្យ​កសិករ​មួយចំនួនធំ​ជឿទុកចិត្ត ហើយនឹង​ពង្រីក​ការប្រើ បច្ចេកទេស​នេះ​ឲ្យ​កាន់តែច្រើនឡើងៗនៅក្នុង​ប្រទេស​កម្ពុជា៕

អត្ថបទ ដោយ Francois Gerles (មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍន៍​កសិកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com