អត្ថបទពាណិជ្ជកម្ម
V Series ជិត​ចេញ​ថ្មី​មកទៀត​ហើយ​! តើ V Series មាន​ប្រវត្តិ​យ៉ាងណា​នៅលើ​ទីផ្សារ​កម្ពុជា​? យើង​តាមដាន​ទាំងអស់គ្នា​!
25, Apr 2020 , 3:34 pm        
រូបភាព
ដោយ: ថ្មីៗ

​ម៉ូ​ឌែ​ល V7
 
vivo V7 ត្រូវបាន​នាំចូល​ក្នុងប្រទេស​កម្ពុជា​ក្នុងនាម​ជា​ទូរស័ព្ទ​ដែល​អាច​ថត Selfie បាន​ស្អាត​ជាងគេ​នៅលើ​ទីផ្សារ​។ បងប្អូន​របស់ V7 គឺ V7 Plus ដែលមាន​រូបរាង​ធំ​ជាង​បន្តិច​តែមាន Spec ប្រហាក់ប្រហែលគ្នា និង​មានតម្លៃ​ធូរ​ជាង​បន្តិច​។ V7 ប្រើ​ឆី​ប Octa-Core SoC មាន RAM ៤ GB និង ROM ៣២ GB មាន​ផលធៀប​អេក្រង់ ១៨៖៩ ។ V7 មាន​ទំហំ​ត្រឹមតែ ៥,៧ អ៊ីង​ប៉ុណ្ណោះ ដែល​ធ្វើ​ឲ្យ​ការប្រើប្រាស់​មាន​ភាពងាយស្រួល និង​មាន​រូបរាង​តូច​ច្រឡឹង​គួរឱ្យ​ស្រលាញ់​។ អេក្រង់​របស់ V7 មាន​កម្រិត​ភាពច្បាស់ ១៤៤០ X ៧២០ LCD ។​
 
​ម៉ូ​ឌែ​ល V9
 
V9 នៅពេល​ចេញលក់​ដំបូង​ភ្លាម​ក្នុង​ខែមីនា ឆ្នាំ ២០១៨ ទទួល​ការចាប់អារម្មណ៍​ភ្លាម​ពី​ប្រជាជន​ខ្មែរ ដោយសារ​វា​មាន​រូបរាង​ស្រដៀង​គ្នា​មែនទែន​ទៅនឹង iPhone X ។ សំបក​ខាងក្រៅ​មិនមែន​ធ្វើ​ពី​ថ្មកែវ ឬ​លោហៈ​ឡើយ តែ V9 ត្រូវបាន​ផលិត​ពី Polycarbonate ដែល​នេះ​មានន័យថា V9 មាន​ទម្ងន់​ត្រឹមតែ  ១៥០ ក្រាម​តែប៉ុណ្ណោះ ហើយ​មាន​ភាពរឹងមាំ​នៅពេល​កាន់​ក្នុង​ដៃ​។ អេក្រង់​មាន​ទំហំ​ដល់​ទៅ ៦,៣ អ៊ីង ២២៨០ x ១០៨០ និង​មាន​ផលធៀប ១៩ ៖ ៩ ។ កាមេរ៉ា​សែ​ល​ហ្វី​មាន​ទំហំ​ដល់​ទៅ ២៤ Megapixel ដែល​នៅពេលនោះ ធំ​ជាង​ស្មា​ត​ហ្វូ​ន​ដទៃ​ទាំងអស់​នៅលើ​ទីផ្សារ​។ កាមេរ៉ា​ខាងក្រោយ​របស់ V9 មាន​ទំហំ ១៦ Megapixel អាច​បើកភ្នែក​បាន​ដល់​ទៅ f/២ និង​មាន​កាមេរ៉ា  ៥ Megapixel ទៀត​សម្រាប់​វាស់​ជម្រៅ ។ កាមេរ៉ា​របស់ V9 ត្រូវបាន​គេ​កោតសរសើរ​ចំពោះ​សមត្ថភាព​ពិសេស អាច​ថត​បាន​ស្អាត​។ 
 
​ម៉ូ​ឌែ​ល V11 និង V11 i
 
V11 ដាក់លក់​លើ​ទីផ្សារ​កម្ពុជា នៅ​ខែកញ្ញា ឆ្នាំ ២០១៨ ត្រូវបាន​ផលិត​ឡើងមក​មាន​រូប​រាង​សមសួន និង​មើលទៅ​រឹងមាំ ព្រមទាំង​មាន​ពណ៌​ស្វាយ និង​ខៀវ គួរ​ឲ្យ​ចាប់អារម្មណ៍​ជាងគេ ដែល​នៅពេលនោះ​អាច ប្រៀបបាន​ទៅនឹង​ទូរ​សព្ទ​របស់​ក្រុមហ៊ុន​ដទៃទៀត ដែលមាន​តម្លៃ​ថ្លៃៗ ដល់​ទៅជិត ១ ពាន់​ដុល្លារ​។ នៅ​ខាង​ក្រោយខ្នង​វិញ មាន​កាមេរ៉ា​ក្រោយ​ភ្លោះ និង​ង​អាច​ប្រើ​បាន​ស៊ីម ៣ ហើយ​អាច​ដំឡើង Memory បាន​ដល់​ទៅ ២៥៦ GB​។ អេក្រង់​ខាងមុខ​ជា​អេក្រង់​តំណក់ទឹក ហើយ​អាច​បើក​សោរ ដោយ​ប្រើការ​ស្កេ​ន​ម្រាមដៃ​បាន​លើ​អេក្រង់​ផ្ទាល់​បាន និង​មាន​ជំនួយ​ដោយ​ប្រើ​មុខ​របស់​លោកអ្នក​ផ្ទាល់​ក្នុងការ​ដោះ​សោរ​។  អ្នកប្រើប្រាស់​បាន​សរសើ​រថា ការ​ដោះ​សោរ ដែល​ប្រើ​មុខ​មាន​ល្បឿន​លឿន​មិនគួរ​ជឿ ប្រៀបធៀប​នឹង​ទូរ​សព្ទ​ដទៃ​នៅលើ​ទីផ្សារ​។ V11 មាន​កម្រិត​ភាពច្បាស់​រហូតដល់​ទៅ ១០៨០ x ២៣៤០ ប្រ​ភ​ទេ Super AMOLED Display និង​អាច​ប្រើប្រាស់​ពណ៌​បាន​ដល់​ទៅ ៩៩,៤ ភាគរយ​នៃ sRGB ដែល​សមត្ថភាព​នេះ​ទទួលបាន​ការកោតសរសើ​រ​ជា​សាកល ព្រោះ​វា​ជា​សមិទ្ធផល​មិនគួរ​ជឿ​សម្រាប់​ស្មា​ត​ហ្វូ​ន​សម័យថ្មី​នាពេលនោះ​។ មិនតែប៉ុណ្ណោះ V11 ជា​ទូរស័ព្ទដៃ​ដំបូង​គេ​ដែលមាន​ការ​ស្គេ​ន​ក្រ​យ៉ៅ​ដៃ​ផ្ទាល់​នៅលើ​អេក្រង់ ដើម្បី​ដោះ​សោរ ដែល​នៅ​កម្ពុជា​ពុំទាន់​មាន​ទូរស័ព្ទ​ណា​ផ្សេង​ធ្វើ​បានឡើយ​។​
 
​ម៉ូ​ឌែ​ល V15 និង V15 Pro
 
​អ្នកប្រាជ្ញ​ផ្នែក​រូបវិទ្យា​ដ៏​ល្បីល្បាញ​គឺ លោក​អេ​ន​ស្តា​ញ បាន​និយាយថា​មនុស្ស​ដែល​ដើរ​តាម​គេ​មិនដែល​បាន​ឆ្ងាយ​ទេ ចំណែកឯ​មនុស្ស​ដែល​ហ៊ាន​ដើរ​តែឯង នឹង​បានផ្ដល់​កន្លែង​ណា​ដែល​អ្នកផ្សេង​មិនដែល​ទៅដល់​។ សំដី​នេះ​ពិតណាស់ នៅក្នុង​ឧស្សាហកម្ម​ស្មា​ត​ហ្វូ​ន​ដែល​ក្រុមហ៊ុន​ជាច្រើន​នាំគ្នា បាន​ចម្លង​តាម​គ្នា​ទៅវិញទៅមក ឫ​ក៏​ចម្លង​តាម​ក្រុមហ៊ុន​ណា​ដែល​លក់ដាច់​ជាងគេ​។ ចំណែកឯ vivo វិញ ជា​ក្រុមហ៊ុន​ដែល​ហ៊ាន​ដើរ​ម្នាក់ឯង លើ​វិថី​បច្ចេកវិទ្យា​ថ្មី​។ ជាក់ស្ដែង​ចំពោះ vivo ត្រកូល Nex ក្រុមហ៊ុន vivo បាន​នាំ​ជូន​នូវ​កាមេរ៉ា​សែ​ល​ហ្វី​ផុស​ឡើង ដំបូង​គេ​បំផុត​នៅលើ​ទីផ្សារ​។ ឥឡូវ​ជាមួយនឹង V15 ដែល​ចេញលក់​នៅ​ខែមីនា ឆ្នាំ​២០១៩ ក្រុមហ៊ុន​បាន​បង្កើតឱ្យមាន​នូវ​បច្ចេកវិទ្យា​ស្គេ​ន​មេដៃ​នៅលើ​អេក្រង់​ផ្ទាល់ សម្រាប់​ទូរស័ព្ទ​ដែលមាន​តម្លៃ​សមរម្យ ដែល​ពីមុន​មានតែ​សម្រាប់​ទូរ​សព្ទ​តម្លៃ​ខ្ពស់​ប៉ុណ្ណោះ​។ អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាងគេ​អំពី V15 គឺ​ពណ៌​ដ៏​ស្រស់ស្អាត​របស់​វា ដែល​ផ្ដល់ជូន​នៅលើ​ទីផ្សារ​ចំនួន ២ ពណ៌​សម្រាប់​ជ្រើសរើស​។ នៅពេល​ទូរស័ព្ទ​ដទៃ​មាន​អេក្រង់​តំណក់ទឹក V15 មាន​កាមេរ៉ា​ស៊ែ​ល​ហ្វី​ផុស​ឡើង ដែល​នេះ​មានន័យថា អេក្រង់​ទាំងមូល​ទុក​សម្រាប់​ការលេង​ហ្គេម និង​ទស្សនា​វីដេអូ​ពេញលេញ​តែម្តង​។ ចំពោះ​ការ​ដំនើរការ​វិញ V15 ដើរ​បាន​លឿន និង​ត្រជាក់​ជាង​ទូរស័ព្ទ​ផ្សេងៗ​នៅលើ​ទីផ្សារ​ទាំងអស់​។​
 
​ម៉ូ​ឌែ​ល V17 Pro
 
V17 Pro មាន​វត្តមាន​នៅលើ​ទីផ្សារ​ប្រទេស​កម្ពុជា​នៅ​ឆ្នាំ ២០១៩ ខែតុលា ។ នៅ​ដំណាក់កាល​ពេលនោះ កាមេរ៉ា​ដែលមាន​លក់​នៅ​ទីផ្សារ​នាំគ្នា​ប្រជែង​គ្នា​ដាក់​កាំ​មេ​រ៉ា​ក្រោយ​ឲ្យ​មាន​ភ្នែក​កាន់តែច្រើន ។ V17 Pro បង្អួត​នូវ​កាមេរ៉ា​ក្រោយ ៤ គ្រាប់ និង​កាមេរ៉ា​សែ​ល​ហ្វី​ផុស​ឡើង​ភ្លោះ​ដំបូង​គេ​បំផុត​នៅលើ​ទីផ្សារ​។ ទូរ​សព្ទ​ត្រកូល V ជា​ទូរ​សព្ទ​ដែល​តែងតែ​រក្សា​នូវ​កេរ្តិ៍ឈ្មោះ​របស់ខ្លួន​ក្នុងនាម​ជា​ទូរស័ព្ទ​ដែលមាន​ការ​រចនា​ល្អ​ជាងគេ ដោយ​ពុំមាន​ដំណក់ទឹក​នៅលើ​អេក្រង់​ឡើយ​។ រាង​កោង​ល្វត់ល្វន់​របស់ V17 Pro ធ្វើ​ឲ្យ​អតិថិជន​មាន​អារម្មណ៍​ថា ងាយស្រួល​ក្នុងការ​ប្រើប្រាស់ និង​ចាប់​កាន់​ក្នុង​ដៃ​។ កាមេរ៉ា ៣២ Megapixel ជា​មុខងារ​ពិសេស​ដែល​ទទួល​ការចាប់អារម្មណ៍​ជាងគេ​ពី​អតិថិជន និង​អាច​បើកភ្នែក​បាន​រហូតដល់​ទៅ f/២ ហើយ​មាន​សេន​ស័​រ​សម្រាប់ Autofocus យ៉ាង​លឿន​។ អ្វីដែល​ពិសេស​នោះ​គឺថា V17 Pro អាច​ថត​បាន​រូបភាព​ល្អ​មិនគួរ​ឱ្យ​ជឿ​នៅពេល​យប់​។ កាមេរ៉ា Super Wide Angle អាច​ថតរូប​បាន​ដល់​ទៅ ១០៥ ដី​ក្រេ ។ ពិសេស​មួយទៀត​គឺ V17 Pro អាច​ថត​វីដេអូ​បាន​ដល់​ទៅដល់ ១០៨០ P ដែល​នេះ​បើកឱកាស​ថ្មី​មួយទៀត សម្រាប់​អតិថិជន​ដែល​ចូលចិត្ត​ធ្វើ​វីដេអូ​សម្រាប់​ផុស​នៅលើ YouTube​។​
 
​ម៉ូ​ឌែ​ល V17
 
​ដោយសារ​ម៉ូ​ឌែ​ល​នេះ​ជា​ម៉ូ​ឌែ​ល​ថ្មី​ជាងគេ និង​កំពុង​តែមាន​ចរាចរណ៍​លើ​ទីផ្សារ យើង​សុំ​និយាយ​តែ​ត្រួសៗ​ប៉ុណ្ណោះ​។ ចំពោះ​ព័ត៌មាន​លម្អិត​យ៉ាងណា សូម​ស្រាវជ្រាវ​ដោយ​ជាក់លាក់​នៅលើ​ផេ​ក​ផ្លូវការ​របស់ vivo កម្ពុជា​តែម្ដង ជាការ​ស្រេច​។​
V17 មាន​អេក្រង់ ៦,៤៤ អ៊ីង E3 Super AMOLED Display ដែល​ប្រើ​ស្តង់ដា​តែមួយ​ជាមួយ V17 Pro ដែរ​។ អេក្រង់ AMOLED ព្រមទាំង​កម្រ​តិ​ភាពច្បាស់ FHD+ (២៤០០ x ១០៨០) ផ្តល់ជូន​នូវ ពណ៌​ឆើត​ស្រស់ អក្សរ​ច្បាស់​ដិត ពិសេស​រូបភាព និង​វីដេអូ ស្អាត​ដូជ​ប្រើ​កាមេរ៉ា​អាជីព​។ V17 ក៏​នាំមក​ជាមួយ​ស្រាប់​នូវ​វិ​ញ្ញាប​ន​ប័ត្រ Widevine L1 Certification ដែល​នេះ​មានន័យថា​លោកអ្នក​ថា​ថត​វីដេអូ​បណ្ដើរ Stream វីដេអូ​នោះ​នៅលើ Netflix និង Prime Video បាន​ក្នុង​កម្រិត Full HD ។ កាមេរ៉ា​ទៀតសោត ជា​ចំនុច​ទាក់ទាញ​បំផុត​នៃ vivo V17 ព្រោះ​វា​មាន​ភ្នែក​កាមេរ៉ា​ក្រោយ  ៤​គ្រាប់ និង​ដល់​ទៅ ៤៨ MP​។​
 
​ម៉ូ​ឌែ​ល V បន្ទាប់​ជា V អ្វី​?
 
 
​ចំពោះ​អ្នក​ដែលមាន​ចិត្ត​ស្រលាញ់​ស្មា​ត​ហ្វូ​ន​ត្រកូល V ប្រាកដជា​ចង់ដឹង​ហើយ​ថា តើ​ម៉ូ​ឌែ​ល​បន្ទាប់​នឹងមាន​អ្វី​ពិសេស​លើស​ម៉ូ​ឌែ​ល​មុនៗ​។ ក្រុមហ៊ុន vivo ប្រចាំ​នៅ​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹងថា ត្រកូល V នឹង​រក្សា​នូវ​ប្រពៃណី​របស់ខ្លួន​ក្នុងនាម​ជា​ទូរស័ព្ទ​ដែលមាន​ការ​រចនា​ល្អ​បំផុត​និង​មាន​កាមេរ៉ា​សែ​ល​ហ្វី​ជឿនលឿន​ជាងគេ​បំផុត​នៅលើ​ទីផ្សារ ។ អ្វីដែល​ក្រុមហ៊ុន​ផ្ដោត​សំខាន់​គឺ​ល្បឿន និង​ភាពងាយស្រួល​ក្នុង​ការថត​យក​វីដេអូ និង​រូបភាព​ច្បាស់ មិន​រអាក់រអួល ។ ព័ត៌មាន​អំពី​ម៉ូ​ឌែ​ល V ថ្មី​នឹង​ត្រូវបាន​បង្ហាញជូន​ជា​សាធារណៈ​ក្នុងពេល​ឆាប់ៗ​នេះ ។ ចំពោះ​បងប្អូន​ដឹង​ដែល​ទទូច​ចង់ដឹង​ផ្ទាល់​អំពី​ម៉ូ​ឌែ​ល V បន្ទាប់ សូម​ចូលទៅ​កាន់ Page ផ្លូវការ​របស់ vivo ប្រចាំ​ប្រទេស​កម្ពុជា ដែល​នៅ​ទីនោះ​ក្រុមហ៊ុន​នឹងធ្វើ​ការផ្តល់ជូន​ព័ត៌មាន​ថ្មីៗ​ភ្លាមៗ ទាក់ទង​នឹង​ម៉ូ​ឌែ​ល V បន្ទាប់​៕ 

(អត្ថបទពាណិជ្ចកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com