«One World: Together At Home» អង្គាស​បាន​ជាង​១២៧​លាន​ដុល្លារ សម្រាប់​ទប់ទល់ COVID-19
COVID-19
ONE Championship
កីឡាជាតិ
ជាតិ
«One World: Together At Home» អង្គាស​បាន​ជាង​១២៧​លាន​ដុល្លារ សម្រាប់​ទប់ទល់ COVID-19
01, May 2020 , 9:19 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
​កាល​ថ្ងៃទី ១៩ មេសា កន្លងទៅ ONE Championship បាន​ចាប់​ដៃគូ​ជាមួយ Global Citizen ដើម្បី​រៀបចំ​ការប្រគំ​តន្ត្រី​សប្បុរសធម៌ «One World: Together At Home» ដើម្បី​ប្រឆាំងនឹង​មេរោគ COVID-19 ដោយមាន​ការសម្ដែង​ដ៏​អស្ចារ្យ​ពី​សំណាក់​តារា​ល្បីៗ​ជុំវិញ​ពិភពលោក​។ តន្ត្រី​សប្បុរសធម៌ «Together At Home» ពិតជា​បង្ក​ភ្ញាក់ផ្អើល​មែនទែន​និង​រៃអង្គាស​ថវិកា​បាន​រហូត​សល់ ១២៧,៩ លាន​ដុល្លារ​អាមេរិក​ដែលជា​ធនធាន​ដ៏​មានតម្លៃ​រួមចំណែក​ជូន​ដល់​អង្គការ​សុខភាព​ពិភព​លោ​យកទៅ​ប្រើប្រាស់​ទប់ស្កាត់​មេរោគ​រាលដាល​ខាងលើ​។​


 
​លោក Chatri Sityodtong ជា​ប្រធាន​និង​នាយក​ប្រតិបត្តិ​របស់ ONE Championship បាន​ឲ្យ​ដឹងថា ៖« ONE WORLD: Together At Home រៃអង្គាស​បាន ១២៧,៩ លាន​ដុល្លារ​អាមេរិក​ដើម្បី​ជួយ​ដល់​ស្ថាប័ន​ជួរមុខ​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង COVID-19 ។ សូម​ចូលរួម​អបអរសាទរ​ជាមួយគ្នា និង អរគុណ​ដល់ដៃ​គូ​សហ​ការ​ដ៏​យូរអង្វែង​របស់​យើង Global Citizen ដែលជា​អង្គការ​ធំ​បំផុត​ក្នុង​លោក​មាន​ឆន្ទៈ​កាត់បន្ថយ​ភាពក្រីក្រ​។ កម្មវិធី​រៃអង្គាស​ថវិកា​នេះ​ពិតជា​អស្ចារ្យ​ណាស់​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ដល់​មិត្ត​ភ័ក្ដិ Hugh Evans ស្ថាបនិក​/​នាយក​ប្រតិបត្តិ​នៃ​អង្គការ Global Citizen  ដែល​បាន​សហការគ្នា​ជា​ធ្លុង​មួយ​។  ខ្ញុំ​ពិតជា​រីករាយ​ដែល ONE Championship និង​ដៃគូ Global Citizen បានធ្វើ​ឲ្យ​ទង់ជាតិ​អាស៊ី​ផុស​ឡើង​។ យើង​ជា​ដៃគូ​ស្អិតល្មួត​ក្នុង​រយៈពេល​ពីរ​បី​ឆ្នាំ​ចុង​ក្រោយនេះ និង​រួមគ្នា​រៃអង្គាស​ថវិកា​បាន​ច្រើន​លាន​ដុល្លារ​ដើម្បី​បេសកកម្ម​កំចាត់​កូ​វីដ​-១៩​។ ក្រុម​របស់ខ្ញុំ និង​ក្នុងនាម​ខ្ញុំ​ផ្ទាល់​មាន​ក្ដីរំភើប​ចំពោះ​អង្គការ Global Citizen ដែល​តែងតែមាន​គោលដៅ​កាត់បន្ថយ​ភាពក្រីក្រ​ជុំវិញ​ពិភពលោក​និង​សប្បុរសធម៌​នានា​»​។ 


 
​អរគុណ​ដល់ Lady Gaga, John Legend, Alicia Keys, Taylor Swift, Billie Eilish, Chris Martin, Pharrell Williams, Usher, Jennifer Lopez, LL Cool J, Elton John, Andrea Bocelli, Celine Dion, Charlie Puth, Stevie Wonder, Sam Smith, Paul McCartney, The Rolling Stones ក៏ដូចជា​តារា​ប្រចាំ​សង្វៀន ONE Championship រួមមាន Demetrious Johnson, Aung La Nsang, Angela Lee, Xiong Jingnan, Christian Lee, Eddie Alvarez, Martin Nguyen, Stamp Fairtex, Vitor Belfort, Nong-O Gaiyanghadao, Giorgio Petrosyan, Sam-A Gaiyanghadao, Eduard Folayang, Rodtang Jitmuangnon, Brandon Vera, John Wayne Parr, Alain Ngalani, Rika Ishige, Miesha Tate, និង​អ្នក​ផ្សេងទៀត​ដែល​បាន​ដើរតួ​យ៉ាងសំខាន់​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង COVID-19​។ ជាថ្មី​ម្ដងទៀត​ពិតជា​អរគុណ​ខ្លាំងណាស់ ហើយ​តែម្នាក់ឯង​ពិតជា​មិនអាច​ធ្វើ​រឿងនេះ​បានឡើយ​។ 
 
«One World: Together At Home» ពិតជា​ធ្វើ​ឲ្យ​កក្រើក​ពិភពលោក​តាមរយៈ​ការសម្របសម្រួល​របស់ Lady Gaga រួមទាំង​ការសម្ដែង​ពី​តារា​កំពូលៗ​រួមមាន Alicia Keys, Andrea Bocelli, Elton John, Jennifer Lopez, John Legend, Kacey Musgraves, Keith Urban, LL Cool J, Paul McCartney, The Rolling Stones, Sam Smith, Stevie Wonder, Taylor Swift, និង តារា​ជាច្រើន​ទៀត​។ 
 
​វា​មិនយឺត​ពេល​ឡើយ​ក្នុងការ​បរិច្ចាគ​ថវិកា​ដើម្បី​ទប់ស្កាត់​ជំងឺ​នេះ​។ អង្គការ​សុខភាព​ពិភពលោក (WHO) កំពុង​នៅ​ទទួល​ជំនួយ​ជា​ហូរហែ​ដើម្បី​ប្រឆាំង COVID-19​។ ជាមួយគ្នា​នោះ ONE Championship បាន​បរិច្ចាគ​១០%​នៃ​ប្រាក់ចំណេញ​ពី​ការលក់ទំនិញ​អន​ឡាញ ONE.SHOP ជូនទៅ WHO ដើម្បី​រួមចំណែក​ទប់ស្កាត់ COVID-19​។ ចំណែក​ការលក់​អាវយឺត​ពីរ​ប្រភេទ «We Are ONE’ T-shirts» ហើយ​ប្រាក់ចំណេញ​១០០ ភាគរយ​បរិច្ចាគ​ទប់ស្កាត់​ជំងឺ​នេះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com