ការអនុវត្ត​ច្បាប់​ចរាចរណ៍ នៅ​ខេត្តសៀមរាប​
ជាតិ
ការអនុវត្ត​ច្បាប់​ចរាចរណ៍ នៅ​ខេត្តសៀមរាប​
01, May 2020 , 3:13 pm        
រូបភាព
​សៀមរាប​៖ មិន​ខុសពី​តំបន់​ផ្សេង​ឡើយ សមត្ថកិច្ច​នៅ​ខេត្តសៀមរាប ក៏បាន​រឹតបន្តឹង​ការអនុវត្ត​ច្បាប់​ចរាចរណ៍ នៅ​ថ្ងៃទី​១ ឧសភា តាម​អនុក្រឹត្យ​លេខ​៣៩  ស្តីពី​ការកែសម្រួល​នៃ​អនុក្រឹត្យ ស្តីពី​ពិន័យ​អន្តរការណ៍​ចំពោះ​អំពើ​ល្មើសច្បាប់​ចរាចរណ៍​។​


 
​តាមរយៈ​ការត្រួតពិនិត្យ នៅ​គោលដៅ​ក្នុង​ក្រុង​សៀមរាប​នេះ សមត្ថកិច្ច​បាន​ឃាត់ និង​ផាកពិន័យ​លើ​អ្នកបើកបរ​ជាច្រើន​នាក់ ដែល​ភាគច្រើន​មិន​ពាក់មួក​សុវត្ថិភាព និង​បើកបរ​លើ្ម​ស​គំនូស និង​ស្លាក​សញ្ញា​ផ្លូវ​។ តម្លៃ​ដែល​ពលរដ្ឋ​ត្រូវ​បង់​នោះ គឺ​ចាប់ពី​៦​ម៉ឺន​រៀល ក្នុងករណី​មិន​ពាក់មួក​សុវត្ថិភាព ឬ​តម្លៃ​លើសពីនេះ ទៅតាម​ប្រភេទ​ល្មើស​ផ្សេងៗ​។​

​សូម​ទស្សនា​វីដេអូ​៖

 
 
​សម្ដេច ស ខេង បាន​បញ្ជាក់ថា ការអនុវត្ត​ច្បាប់​ចរាចរណ៍​នេះ គឺជា​ការ​រឹតបន្តឹង​វិធានការ​មួយ ដើម្បី​បញ្ចៀស​គ្រោះ​ថ្នាក់លើ​ដងផ្លូវ និង​ធានា​សុខ​សុវត្ថិភាព​ពលរដ្ឋ ពោលគឺ​មិនមែនជា​ការដាក់បន្ទុក​លើ​ប្រជាពលរដ្ឋនៅក្នុង​ស្ថានភាព​លំបាក​នៃ​ជំងឺ​កូ​វីដ​១៩​នោះទេ​។ សម្រាប់​ពលរដ្ឋ​ដែល​បើកបរ​ត្រឹមត្រូវ នឹងមិន​ត្រូវបាន​ឃាត់​សួររក​ឯកសារ​នោះទេ​។​
 
​សម្ដេច ស ខេង ដូច្នេះ​ថា​៖«​សមត្ថកិច្ច នឹងមិន​ឃាត់​ដំណើរ​បងប្អូន​ជនរួមជាតិ ដែល​ធ្វើដំណើរ​ប្រកបដោយ​ការគោរព​ច្បាប់ ដើម្បី​សួរនាំ​រក​ឯកសារ​នោះទេ​។ បងប្អូន​អ្នក​ត្រឹមត្រូវ គឺអាច​ធ្វើដំណើរ​បាន​ដោយ​រលូន លើកលែងតែ​បានធ្វើ​ដំណើរ​ដោយ​បំពាន​ច្បាប់ ត្រង់ចំណុច​ណាមួយ ដូចជា​មិន​ពាក់មួក​សុវត្ថិភាព ឬ​បំពាន​ភ្លើង​សញ្ញា ទើប​សមត្ថកិច្ច​ឃាត់​មិនឱ្យ​ធ្វើដំណើរ ហើយ​ចាប់ផ្ដើម​សួរនាំ​រក​ឯកសារ »​។​
 
​ឆ្លើយតប​ទស្សនៈ​ប្រតិកម្ម​របស់​ពលរដ្ឋ​ជុំវិញ​វិធានការ​នេះ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ពន្យល់ថា​៖«​ការពិត​គឺ​មិន​ដូច្នេះ​ទេ ហើយក៏​មិនមែន​មានន័យថា​ក្រសួងមហាផ្ទៃ អគ្គស្នងការ ឬ​អង្គភាព​នគរបាល​ចរាច​រណ៍​ដែល​ដឹកនាំ និង​អ្នកអនុវត្ត​ច្បាប់​ចង់បាន​ប្រាក់​ពី​ប្រជាពលរដ្ឋ​នោះទេ ។ ផ្ទុយទៅវិញ​នេះ​គឺជា​ការថែរក្សា​ប្រាក់ និង​ថែរក្សា​សុវត្ថិភាព​ជូន​ពលរដ្ឋ​ទៅវិញ​ទេ​»​។​
 

Tag:
 ចរាចរណ៍
© រក្សាសិទ្ធិដោយ thmeythmey.com