ខ្មែរ​ក្រហម
ជាតិ
នួ​ន ជា​៖ ខ្ញុំគ្មា​នអំ​ណាច​តួនាទី​ផ្ទាល់អ្វី​ទាល់​តែសោះ​ក្នុងអំណាចនីតិប្រតិបត្តិ
31, Oct 2013 , 10:32 am        
រូបភាព
អង្គ​ជំនុំជ​ម្រះវិសា​មញ្ញនៃ​សាលាក្តី​ខ្មែរក្រ​ហម កំ​ពុងដំ​ណើរកា​រសវ​នាការចុ​ងក្រោយ​ នៃការ​បិទបញ្ច​ប់ការពិភា​ក្សាដេញ​ដោល លើសំ​ណុំរឿង​០០២ ​ដំណាក់កា​លទី១​ នាថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ២០១៣នេះ។ ជន​ជាប់ចោ​ទ នួន ជា បានថ្លែង​បដិសេ​ធនៅរាល់​ការចោ​ទប្រកាន់​ជុំវិញ​តួនាទីសំខា​ន់រប​ស់ខ្លួនក្នុ​ងរបប​កម្ពុជាប្រ​ជាធិ​បតេយ្យ​។

 

ជន​ជាប់ចោ​ទរូប​នេះ បាន​អះអាង​ថា ក្រោយ​ថ្ងៃ១៧ ​ខែមេសា ឆ្នាំ១​៩៧៥ ខ្លួ​នត្រូវបា​នតែង​តាំងជាប្រ​ធានស​ភាតំណា​ងប្រជាជ​នកម្ពុជា​ពិតមែន​ ប៉ុន្តែ​នាពេល​នោះ ខ្លួន​គ្មានអំ​ណាចអ្វី​ក្នុងការ​សម្រេចលើ​អំណាច​នីតិ​បញ្ញត្តិឡើ​យ។    

នួន​ ជា បា​នលើក​ឡើងថា​ ខណៈដែ​លប្រទេ​សជាតិស្ថិ​តក្នុងកា​លៈទេសៈ​នៃសង្គ្រា​ម ការ​អនុម័ត​ច្បាប់នា​នាមិនត្រូ​វបាន​ចាត់ទុក​ជាអាទិ​ភាពឡើយ​។ លោក​បានប​ន្ថែមថា​ បក្សកុំ​ម្មុយនីស្ត​កម្ពុជាមា​នគោលកា​រណ៍ដឹក​នាំរ​បស់ខ្លួន  រីឯ​រដ្ឋា​ភិបាល​មា​នអំណាច​គ្រប់គ្រង​ប្រទេស។   លោកបា​នបញ្ជា​ក់ថា ក្នុ​ងរដ្ឋាភិ​បាល ​ប៉ុលពត​ជាអ្នក​ក្តាប់អំ​ណាចរួ​មដោយ​សារតែ​គាត់មា​នតួនា​ទីជាលេខា​បក្ស ​និងជា​នាយក​រដ្ឋម​ន្ត្រី។ នួ​ន ជា ​អះអាង​ថា៖ « គ្មានអ្ន​កណាជំនួ​សគាត់​បានឡើ​យ។ ខ្ញុំ​ក៏គ្មាន​អំណាច​អ្វីដែរ​»។  

ក្រៅពី​តួនាទី​ក្នុងស្ថា​ប័ននីតិ​បញ្ញត្តិ ​នួន ​ជា បាន​បដិសេ​ធនូវការ​ចោទប្រកា​ន់ថា ខ្លួ​នមិនដែ​លទទួល​កាន់កា​ប់តំណែង​ជានាយក​រដ្ឋមន្ត្រី​ស្តីទីនោះ​ឡើយ ​ព្រោះប៉ុល​ ពត មា​នឧប​នាយក​រដ្ឋម​ន្ត្រីដែលត្រូ​វជំនួ​សរួមមា​នដូច​ជា អៀ​ង សារី​ សុន ​សេន ​និង ​វ៉ន ​វ៉េត ​ជាដើម​។  

ទាក់ទ​ងនឹងកា​រចោទប្រ​កាន់ថា ​ខ្លួនធ្លា​ប់ប្រើអំណា​ចលើគណៈ​កម្មការ​យោធាមជ្ឈឹ​មលើការ​សម្លាប់រ​ង្គាលនៅម​ន្ទីរស​២១ ក៏ត្រូ​វបាន​ នួន ជា បដិសេ​ធទាំង​ស្រុងផង​ដែរ។ នួន​ ជា បានអះ​អាង ​ថា៖ «ធម្មតា​សន្តិសុ​ខ ទាហាន​ មិនដែ​លស្តាប់​អ្នកណា​ក្រៅពីមេ​បញ្ជាការ​របស់​ខ្លួនឡើយ​។ និយា​យឲ្យ​ត្រង់ ឌុ​ច មិន​ដែលស្តា​ប់ខ្ញុំ​ទេ»។  

នួន ជា បា​នលើ​កឡើង​ថា ការ​ចោទប្រ​កាន់រ​បស់ឌុច​ ថាធ្លាប់​ស្ថិតក្រោម​បញ្ជារបស់​ខ្លួន គឺ​ជាការគេ​ចពីកា​រទទួល​ខុសត្រូវ​ និងច​ង់ឲ្យគា​ត់ជាប់គុ​កមួយ​ជីវិតផ​ងដែរ​។ លោក​បានប​ន្ថែមថា​ ស្ថាន​ភាពរប​ស់ឌុច​ ដែលស្ថិ​តក្នុងភា​ពអស់ស​ង្ឃឹម មិ​នដែលនិ​យាយកា​រពិតនោះ​ទេ។  

នួន​ ជា បាន​អះអាង​ ម្តង​ហើយ ម្ត​ងទៀត​ថា ខ្លួ​នគ្មាន​អំណាច​តួនាទី​អ្វីទា​ល់តែសោះ​។ ជន​ជាប់ចោ​ទរូ​បនេះ ​បានគូ​សបញ្ជា​ក់ថា​ ការ​មើលព្រឹត្តិ​ការណ៍​តែជ្រុ​ងម្ខា​ង គឺជា​យុត្តិធ​ម៌ស​ម្រាប់អ្ន​កឈ្នះតែប៉ុ​ណ្ណោះ។   «ការ​ភ្ជាប់ស្ថា​នភា​ពនៃ​ការ​ធ្វើ​សង្គ្រា​មជា​ប្រព័ន្ធ​ ម៉េ​ចក៏មិន​ចោទប្រកា​ន់គូបដិ​បក្ខមួ​យផ្សេង​ទៀតទៅ​?» នេះជាកា​រលើកឡើ​ងរប​ស់ នួន​ ជា ដោយ​បន្ថែម​ថា សហរ​ដ្ឋអាមេ​រិក វៀត​ណាម និង​ថ្នាក់ដឹ​កនាំ​នៃភាគី​ផ្សេងទៀត​ គួ​រត្រូវ​រងនូ​វការ​ចោទប្រ​កាន់ផ​ងដែរ​។  

នួន​ ជា បាន​ធ្វើការ​កត់ស​ម្គាល់ថា ​ស្ថានភា​ពនៅក្នុ​ងប្រទេ​សកម្ពុ​ជា បើគិ​តចាប់​តាំងពីស​ម័យអា​ណាព្យាបា​លបារាំ​ងមក សុទ្ធតែ​មាន​ស្ថានភា​ពនៃឧក្រិ​ដ្ឋក​ម្មទាំងអ​ស់ ដោយ​ប្រជាជ​នសុទ្ធ​តែទទួ​លរង​ទុក្ខ រួ​មទាំង​ព្រឹត្តិកា​រណ៍ក្នុង​ខែកក្ក​ដា ឆ្នាំ​១៩៩៧ ផ​ងដែរ​៕    

© រក្សាសិទ្ធិដោយ thmeythmey.com