ខ្មែរ​ក្រហម
ជាតិ
នួន ជា​​​ទទួល​ខុសត្រូវ​តែ​ផ្នែក​សីលធម៌ ហើយ​សុំ​តុលាការ​រួច​ទោស​
31, Oct 2013 , 12:00 pm        
រូបភាព
នួន​ ជា​បាន​ថ្លែង​ប្រាប់​​តុលាការ​ថា លោក​មិន​បាន​ដឹង​អំពី​ការ​កាប់សម្លាប់​ពលរដ្ឋ​ឡើយ រហូត​ដល់​ឆ្នាំ​១៩៧៩។ ប្រធាន​រដ្ឋសភា​របប​ខ្មែរក្រហម​រូប​នេះបញ្ជាក់ថា បក្ស​កុម្មុយនីស​កម្ពុជា​មិន​ដែល​បាន​ធ្វើ​គោល​នយោបាយ​សម្លាប់​ពលរដ្ឋ​ទេ។


បងធំ​ទី​២​នៃរ​បប​ខ្មែរ​ក្រហម​ដដែល​នេះ ដែល​ត្រូវ​និយាយ​សំដី​ចុងក្រោយ​មុន​ការ​បិទ​បញ្ចប់​សវនាការ​សំណុំរឿង​០០២ វគ្គ​១​នេះ បាន​និយាយ​ទម្លាក់​ការ​ទទួល​ខុសត្រូវ​នៃ ការ​កាប់សម្លាប់​ពលរដ្ឋ​ទៅ​លើ​ក្រុម​មេដឹកនាំ​តាម​ភូមិភាគ ដែល​លោកថា មាន​អ្នក​ខ្លះ ក្បត់​បក្ស អ្នកខ្លះ​ជា​ភ្នាក់ងារ​បង្កប់​របស់​វៀតណាម និងរបស់​​សហរដ្ឋ​អាមេរិក។ ក្រោយ​ពី បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​មក​លើរូប​លោក​ហើយនោះ លោក​នួន ជា​​ ស្នើអោយ​ចៅក្រម​លើក​លែង​ការ​ចោទ​ប្រកាន់​ប្រឆាំង​រូប​លោក។ ប៉ុន្តែ ទោះយ៉ាងណា​ក៏​ដោយ លោក​ប្រកាស​ទទួល​ខុសត្រូវ​ផ្នែក​សីលធម៌ និង​សុំ​ទោស​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម​៕



© រក្សាសិទ្ធិដោយ thmeythmey.com