ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អាកា​រៈ​ជំងឺ​ដុំ​សាច់​ក្នុង​ស្បូន ដែល​ស្ត្រី​គ្រប់រូប​គួរតែ​ចងចាំ និង​តាមដាន​
08, Jul 2020 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ជំងឺ​ដុំ​សាច់​ក្នុង​ស្បូន​ភាគច្រើន​គឺជា​ដុំ​សាច់​ស្លូត មិនមែន​មហារីក​ទេ​។ មិនមែន​ស្ត្រី​ទាំងអស់​ដែលមាន​ដុំ​សាច់​ក្នុង​ស្បូន​សុទ្ធ​តែមាន​រោគសញ្ញា​ឡើយ​។ ស្ត្រី​ដែលមាន​រោគសញ្ញា​ជំងឺ​នេះ​ច្រើនតែ​យល់ថា​ពិបាក​រស់នៅ​ជាមួយ​ជំងឺ​នេះ​ណាស់​។ អ្នកខ្លះ​មាន​អា​ការៈឈឺចាប់​ខ្លាំង និង​ធ្លាក់​ឈាមរដូវ​ច្រើនៗ​។ ការព្យាបាល​ជំងឺ​នេះ​ក៏​អាស្រ័យ​ទៅតាម​រោគសញ្ញា​ដែល​អ្នកមាន​ដែរ​។​

 
​ប្រភេទ​ជា​ស្ត្រី​ពី ២០ ទៅ​៨០​ភាគរយ​មាន​ជំងឺ​ដុំ​សាច់​ក្នុង​ស្បូន​នៅពេល​ពួកគេ​អាយុ​ដល់ ៥០​ឆ្នាំ​។ ដុំ​សាច់​នេះ​ភាគច្រើន​កើត​លើ​ស្ត្រី​វ័យ​ពី ៤០ ទៅ​៥០​ឆ្នាំ​។ ដុំ​សាច់​ក្នុង​ស្បូន​ក៏​អាចដាក់​សម្ពាធ​ទៅលើ​ប្លោកនោម ជាហេតុ​នាំ​ឲ្យ​នោម​ញឹក ឬ​សង្កត់​ទៅលើ​ចុង​ពោះវៀនធំ​ដែរ​។​
 
​ដុំ​សាច់​ក្នុង​ស្បូន​ភាគច្រើន​មិន​បង្ក​ជា​រោគសញ្ញា​អ្វី​ទាំងអស់ ប៉ុន្តែ​ស្ត្រី​ខ្លះ​អាច​នឹងមាន​អាកា​រៈ​រប​ស់វា​ដូចជា​៖
 
  • ​ធ្លាក់ឈាម​ច្រើនៗ (​រហូតដល់​កង្វះ​គ្រាប់​ឈាម​) ឬ​ឈឺចាប់​ក្នុងពេល​មក​រដូវ​
  • ​មាន​អារម្មណ៍​ថា​ណែនៗ​ក្នុង​អាង​ត្រគាក​
  • ​ពោះ​ផ្នែក​ខាងក្រោម​រីក​ធំ​
  • ​នោម​ញឹក​
  • ​ឈឺ​ក្នុងពេល​រួមភេទ​
  • ​ឈឺចង្កេះ​
  • ​មាន​ផលវិបាក​ច្រើន​ក្នុងពេល​មាន​ផ្ទៃពោះ និង​សម្រាល ដែល​អាច​ប្រឈម​នឹង​ការ​សម្រាល​ដោយ​វះកាត់​រហូតដល់ ៦​ដង​ឯណោះ​
  • ​មាន​បញ្ហា​ទាក់ទង​នឹង​ការបន្ត​ពូជ​ដូចជា​មិនអាច​មានកូន​បាន (​កម្រ​)៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com