ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! បញ្ហា​ឈឺ​ចុងដង្ហើម​មែន​ទេ​? កុំ​រំលង​អត្ថបទ​នេះ​
10, Jul 2020 , 6:59 am        
រូបភាព
​ការឈឺ​ចុងដង្ហើម​ច្រើនតែ​កើតមាន​ដោយ​អម​មកជា​មួយ​នូវ​អាកា​រៈទូ​ទៅ​ផ្សេងទៀត​នៃ​បញ្ហា​ពាក់ព័ន្ធ​ប្រព័ន្ធ​រំលាយ​អាហារ​រួមបញ្ចូល​ទាំង​អាកា​រៈ​ហើមពោះ ក្រហាយ​ទ្រូង និង​ឡើង​ហ្គាស​ជាដើម​។ ទោះជា​យ៉ាងណា​មិនចាំបាច់​ត្រូវតែ​ប្រើ​ថ្នាំ​ទើប​បញ្ហា​ឈឺ​ចុងដង្ហើម​អាច​ដោះស្រាយបាន​យ៉ាង​ងាយ​ជាមួយ​រូបមន្ត​បែប​ធម្មជាតិ​។ មាន​អ្វី​ខ្លះទៅ​? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​បែប​ធម្មជាតិ​ព្យាបាល​បញ្ហា​ឈឺ​ចុងដង្ហើម ៖

 
១. ទទួលទាន​តែ​ខ្ញី​
 
​បញ្ហា​ពិបាក​រំលាយ​អាហារ​ក៏​ជា​អ្វីមួយ​ដែល​បង្ក​អា​ការៈឈឺ​ចុងដង្ហើម​ដែរ​។ នៅ​រាល់ពេល​អាហារ​សម្បូរ​ខ្លាញ់ ឬ​ហឹរ​ផ្ដល់ឱ្យ​អ្នក​នូវ​ភាពមិន​ស្រួល​ក្នុង​ខ្លួន ចូរ​ទទួលទាន​តែ​ខ្ញី​ស្រស់ៗ ១ ពែង​។ ខ្ញី​មាន​ប្រសិទ្ធភាព​បន្សាប​អាស៊ីត​ក្រពះ ក៏ដូចជា​សម្រាល​ការ​រលាក​នៃ​ស្រទាប់​បំពង់​ប្រព័ន្ធ​រំលាយ​អាហារ​គួរឱ្យកត់សម្គាល់​។​
 
២. ទទួលទាន​តែ​ផ្កា Chamomile
 
​រូបមន្ត​ធម្មជាតិ​ដ៏​មាន​ប្រសិទ្ធភាព​ខ្ពស់​មួយទៀត​សម្រាប់​ព្យាយាម​អា​ការៈឈឺ​ចុក​ឆ្អល់ចុងដង្ហើម​ដោយសារ​ពិបាក​រំលាយ​អាហារ​នោះ គឺ​ការ​ទទួលទាន​តែ​ផ្កា chamomile​។​
 
៣. តែ​ជី​អង្កាម​
 
​ភេសជ្ជៈ​នេះ​ក៏​ល្អ​បំផុត​សម្រាប់​ដោះស្រាយ​បញ្ហា​ពិបាក​រំលាយ​អាហារ​បំបាត់​អា​ការៈឈឺ​ចុក​ចុងដង្ហើម​ដែរ​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទទួលទាន​តែ​ជី​អង្កាម​ក្ដៅៗ​មួយ​ពែង​។ ទោះជា​យ៉ាងណា​ភេសជ្ជៈ​នេះ​មិន​សាក​សម​សម្រាប់​អ្នកមាន​បញ្ហា​ច្រាល​ទឹក​អាស៊ីត​ក្រពះ​ឡើយ​។​
 
៤. ម្សៅ Baking soda
 
​អ្វីដែល​អ្នក​ត្រូវធ្វើ​គឺ​គ្រាន់តែ​លាយ​ម្សៅ Baking soda ១ ស្លាបព្រា​កាហ្វេ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ១ កែវ​។ កូរ​ឱ្យ​សព្វ សឹម​ទទួលទាន​។ ប្រសិនបើ​អាស៊ីត​ក្រពះ​ឡើង​ខ្លាំង​អ្នក​អាច​ប្រើប្រាស់​ម្សៅ Baking soda ចំនួន ២ ស្លាបព្រា​កាហ្វេ​។​
 
៥. ទទួលទាន​ទឹក​ប្រទាល​កន្ទុយក្រពើ​ស្រស់​
 
​ជា​ភេសជ្ជៈ​ដែល​ប្រសិទ្ធភាព​ខ្ពស់បំផុត​មួយ​សម្រាប់​ដោះស្រាយ​បញ្ហា​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ក្រពះ ពិសេស​អា​ការៈឈឺ​ចុក​ឆ្អល់ចុងដង្ហើម​។ ទោះជា​យ៉ាងណា​ត្រូវ​ប្រាកដថា​ទឹក​ប្រទាល​កន្ទុយក្រពើ​ស្រស់​ដែល​អ្នក​ទទួលទាន គឺ​សុទ្ធ ១០០​ភាគរយ​។​
 
៦. ទទួលទាន​យ៉ា​អួរ​សុទ្ធ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទទួលទាន​យ៉ា​អួរ​សុទ្ធ​ជាការ​ស្រេច​។ យ៉ា​អួរ​ជួយ​ផ្ដល់ឱ្យ​ពោះវៀន​នូវ​បាក់តេរី​ល្អៗ​។ អាហារសម្រន់​នេះ​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​កាល់ស្យូម​និង​សារធាតុចិញ្ចឹម​ដទៃទៀត​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com