អត្ថបទពាណិជ្ជកម្ម
អៃ៎​យ៉ា​! ស្មា​ត​ហ្វូ​ន​ជំនាន់​ចុងក្រោយ Galaxy A01 Core តម្លៃ​ត្រឹម $89 និង​ពណ៌​ថ្មី Galaxy A51& Galaxy A71 បាន​ដាក់លក់​ផ្លូវការ​នៅ​កម្ពុជា​ហើយ​!
04, Aug 2020 , 4:44 pm        
រូបភាព
​ភ្នំពេញ ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២០៖ ស្មា​ត​ហ្វូ​ន​ស៊េរី A ម៉ូ​ដែល​ចុងក្រោយ Galaxy A01 Core, និង​ពណ៌​ថ្មី Galaxy A51, Galaxy A71 ពណ៌​ប្រាក់ (Metallic Silver) ដែល​កំពុងស៊ី​ផ្លូវ​អារម្មណ៍​អង្រួន​ចិត្ត​និង​សណ្តំ​បេះដូង​អ្នកប្រើប្រាស់ ឱ្យមក​ចាប់​កាន់​ផ្ទាល់ ជាមួយនឹង​រូបរាង​ដ៏​ទាក់ទាញ ទំនើប ទាន់សម័យ និង​មានតម្លៃ​សមរម្យ​បំផុត សឹងតែ​មិនគួរ​ឱ្យ​ជឿ នៅពេលនេះ​បានដាក់​លក់​ផ្លូវការ​ក្នុង​ទីផ្សារ​ព្រះរាជាណាចក្រ​កម្ពុជា​ហើយ​។
 
​ការផ្លាស់ប្តូរ​នៃ​ការអភិវឌ្ឍន៍​បច្ចេកវិទ្យា នៃ​ពិភព​ស្មា​ត​ហ្វូ​ន​សម្រាប់​អនាគត របស់​ក្រុមហ៊ុន សាម​សុង គឺ​ពិតជា​ផ្តល់នូវ​ភាព​អស្ចារ្យ និង​ភាព​រីករាយ ដល់​អតិថិជន ដែល​និយម​ប្រើប្រាស់​ស្មា​ត​ហ្វូ​ន របស់ខ្លួន​មែន​។ ក្រៅពី​ដាក់លក់ Galaxy A01 Core ក្នុងតម្លៃ​ត្រឹមតែ​ជាង $80 ជាមួយនឹង​សមត្ថភាព​មិនធម្មតា ដែល​អាច​ផ្តល់​ការកម្សាន្ត និង​អនុស្សាវរីយ៍​រីករាយ​ជាច្រើន តាមរយៈ​កាមេរ៉ា​ថតរូប បាន​ច្បាស់​ល្អ និង​អាច​លេង Facebook បាន​ម៉ា​អេ​ម​នោះ Galaxy A51 តម្លៃ​ត្រឹមតែ​ជាង $300 មាន​លក្ខណៈពិសេស ថត​ស្អាត​ដូច​តារា​។ ចំណែក Galaxy A71 តម្លៃ​តែ​ជាង $400 ដែលមាន​លក្ខណៈពិសេស សម្រាប់​ហ្វេ​នៗ​ដែល​ចូលចិត្ត​លេង​ហ្គេម ដោយ​ផ្តល់នូវ​ភាពរលូន​ឥត​ទាក់ និង​ជក់​អារម្មណ៍​អស់​ស្ទះ​តែម្តង​។​
 
​ជាមួយនឹង​ការមិន​ផ្តោតលើ​ប្រាក់ចំណេញ សំខាន់​ធ្វើយ៉ាងណា​ឱ្យ​អតិថិជន គ្រប់លំដាប់​ថ្នាក់​របស់​ខ្លួន​។ មានន័យថា រាល់​ការ​ជាវ Galaxy A01 Core, និង​ពណ៌​ថ្មី Galaxy A51,Galaxy A71 អតិថិជន​ទាំងអស់ នឹង​ទទួល​បានការ​ថែម​ជូន​យ៉ាង​ពិសេស ពី​ក្រុមហ៊ុន សាម​សុង ជាច្រើន​ដូចជា​៖
 
* Galaxy A01 Core



- បញ្ចុះតម្លៃ 50% ពេល​ប្តូរ​អេក្រង់​ថ្មី ក្នុង​រយៈពេល 1​ឆ្នាំ ចាប់ពី​ថ្ងៃ​ដែល​បាន​ទិញ​!
- ផ្តល់​ការធានា​ជូន​រយៈពេល 1 ឆ្នាំ ពេញ​តែម្តង​…!!
 
* Galaxy A51 & Galaxy A71





- ថែម​ជូន ស៊ីម​កាត Smart ធំ​ហ្ម៎ង តម្លៃ 54 ដុល្លារ​!
- បញ្ចុះតម្លៃ 50% ពេល​ប្តូរ​អេក្រង់​ថ្មី​ក្នុង​រយៈពេល 1​ឆ្នាំ​ចាប់ពី​ថ្ងៃ​ដែល​បាន​ទិញ​!
- ផ្តល់​ការធានា​ជូន​រយៈពេល 1 ឆ្នាំ ពេញ​តែម្តង​…!!
 
​យ៉ាងម៉េច​ដែរ​ប៉ុណ្ណឹង​? តើ​មួយណា​ជា​ជម្រើស​ដ៏​ល្អ និង​ស័ក្តិសម​បំផុត​សម្រាប់​លោកអ្នក​ទៅ​? កាមេរ៉ា​ថតរូប​បាន​ច្បាស់​ល្អ និង​អាច​លេង Facebook បាន​ម៉ា​អេ​ម ! ឬ​ចង់​ថត​ស្អាត​ដូច​តារា ឬក៏​ចូលចិត្ត​លេង​ហ្គេម​?
 
​សម្រាប់​ព័ត៌មាន​លម្អិត សូម​អ​ញ្ចើ​ញ​មក​ទស្សនា​ផលិតផល​ដោយផ្ទាល់ នៅតាម​បណ្តា​ហាង​ទំនើប សាម​សុង និង​ដេប៉ូ​ចែកចាយ ដែល​នៅ​ជិត​លោកអ្នក​បំផុត ឬ​ទំនាក់ទំនង​មកកាន់​សេវា​បម្រើ​អតិថិជន តាមរយៈ​លេខ​ទូរស័ព្ទ​ឥតគិតថ្លៃ​៖ 1800 203 232៕
 
* លក្ខខណ្ឌ​ផ្សេងៗ​ត្រូវបាន​អនុវត្ត​…!!

(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com