ពីនេះ ពីនោះ
សុខភាព
ជួយចែករំលែក! រូបមន្តធម្មជាតិពន្លឿនការជួសជុលសក់ខូចឡើងវិញ
× សក់ខូចមិនជាបញ្ហាទៀតឡើយ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិជួយពន្លឿនការជួសជុលសក់ខូចឡើងវិញ ៖
១. ផ្លែបឺរ
រូបមន្តនេះសាកសមណាស់សម្រាប់អ្នកមានបញ្ហាសក់ជ្រុះ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយផ្លែបឺរដែលកិនរួច ១ ផ្លែជាមួយប្រេងដូង ១ ស្លាបព្រាបាយ និងទឹកឃ្មុំ ២ ស្លាបព្រាបាយឱ្យក្លាយជាល្បាយខាប់ៗ។ លាបល្បាយលើសក់និងទុកចោលសម្រាប់រយៈពេល ៤៥ នាទី មុនពេលលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អ្នកគួរអនុវត្តរូបមន្តនេះឱ្យបាន ៣ ដងក្នុងមួយសប្តាហ៍។
២. ប្រទាលកន្ទុយក្រពើ
រូបមន្តប្រទាលកន្ទុយក្រពើ គឺល្អណាស់សម្រាប់ជួយពន្លឿនការជួសជុលសក់ខូចឡើងវិញ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាជែលប្រទាលកន្ទុយក្រពើស្រស់ៗផ្ទាល់លើស្បែកក្បាលនិងសក់។ ទុកចោលសម្រាប់រយៈពេល ១៥ នាទីសឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហ។ អ្នកនឹងសម្គាល់ឃើញថាសក់មានភាពរលោងនិងភ្លឺជាងមុន។
៣. ទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោម ២ ស្លាបព្រាបាយជាមួយទឹកធម្មតា ១ ពែង។ ក្រោយពេលកក់សម្អាតសក់រួច ចូរប្រើប្រាស់ទឹកល្បាយលាងសក់។ បន្ទាប់មកលាងសម្អាតចេញជាមួយទឹកធម្មតា និងប្រើប្រាស់ក្រែមបន្ទន់សក់ដូចពេលធម្មតា៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com