ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! ចង់បាន​ក្រែ​ម​បន្ទន់​សក់​បែប​ធម្មជាតិ កុំ​រំលង​អត្ថបទ​នេះ​
14, Aug 2020 , 8:59 pm        
រូបភាព
​ក្រែ​ម​បន្ទន់​សក់​បែប​ធម្មជាតិ​ងាយ​នឹងធ្វើ​ណាស់​! ត្រូវការ​អ្វីខ្លះ​ទៅ​? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​របៀប​ងាយៗ​ដើម្បី​ធ្វើ​ក្រែ​ម​បន្ទន់​សក់​បែប​ធម្មជាតិ ៖

 
១. រូបមន្ត​ទឹកខ្មេះ​ផ្លែ​ប៉ោម​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម ១ ស្លាបព្រា​បាយ​ក្នុង​ទឹក​ធម្មតា ១ កែវ​។ ក្រោយពី​កក់​សម្អាត​សក់​រួច ចូរ​លាប​ម៉ាស្សា​ទឹក​ល្បាយ​លើ​ស្បែកក្បាល​និង​សក់​។ ទុកចោល​សម្រាប់​រយៈពេល ២ នាទី​សិន សឹម​លាង​សម្អាត​ចេញ​។​
 
២. រូបមន្ត​ប្រេងដូង​និង​ទឹកឃ្មុំ​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ប្រេងដូង​សុទ្ធ​ពី ៣ ទៅ ៤ ស្លាបព្រា​បាយ​ជាមួយ​ទឹកឃ្មុំ ២ ស្លាបព្រា​បាយ​។ ក្រោយពេល​កក់​សម្អាត​សក់​រួច លាប​ម៉ាស្សា​ល្បាយ​លើ​ស្បែកក្បាល​និង​សើម​ដែល​សើម​។ ទុកចោល​សម្រាប់​រយៈពេល ៣០ នាទី សឹម​លាង​សម្អាត​ចេញ​។​
 
៣. រូបមន្ត​ផ្លែ​ចេក​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​កិន​លាយ​ចេកទុំ ១ ផ្លែ ជាមួយ​ទឹកឃ្មុំ ៣ ស្លាបព្រា​បាយ ទឹកដោះគោ​ស្រស់ ៣ ស្លាបព្រា​បាយ ប្រេង​អូ​លីវ ៣ ស្លាបព្រា​បាយ និង​ស៊ុត ១ គ្រាប់ ឱ្យ​សព្វ​ចូលគ្នា​។ លាប​ល្បាយ​លើ​សក់​និង​ទុកចោល​សម្រាប់​រយៈពេល​ពី ១៥ ទៅ ៣០ នាទី​សិន សឹម​លាង​សម្អាត​ចេញ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com