COVID-19
ជាតិ
COVID-១៩៖ ថ្ងៃនេះ​កម្ពុ​ជាមាន​អ្នកជា​សះស្បើយ​ចំនួន​៤​នាក់​ទៀត ខណៈ​គ្មាន​ករណី​ឆ្លង​ថ្មី​
15, Aug 2020 , 7:49 am        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​នា​ថ្ងៃទី​១៥ ខែសីហា​នេះ បានប្រកាស​អ្នកជា​សះស្បើយ​ចំនួន​៤​នាក់​ដែលជា​បុរស​ធ្វើដំណើរ​ពី​ប្រទេស​រុស្សី ឥណ្ឌូណេស៊ី ប៉ា​គី​ស្ថាន និង​ជា​ក្រុម​មួក​ខៀវ​អង្គការសហប្រជាជាតិ​ក​ម្ពុ​ជា​ដែល​ធ្វើដំណើរ​មកពី​ប្រទេស​ម៉ាលី​។ ទន្ទឹមនឹង​ថ្ងៃនេះ​គ្មាន​ករណី​ឆ្លង​ថ្មី​ឡើយ​។ 

​បុរស​ទាំង​៤​នាក់​ដែលជា​សះស្បើយ​នោះ​មាន​អាយុ​ចន្លោះ​ពី​២៥ ទៅ​៣១​ឆ្នាំ​, បុរស​អាយុ​២៥​ឆ្នាំ​ដូចគ្នា​៣​នាក់ មាន​អាសយដ្ឋាន​នៅ​ភូមិ​ស ឃុំ​ធី​យោ ស្រុក​ចំការលើ ខេត្តកំពង់ចាម ដែល​ធ្វើដំណើរ​ពី​ប្រទេស​រុស្សី មកដល់​កម្ពុជា​នៅ​ថ្ងៃទី​១៩ ខែកក្កដា​។ មាន​អាសយដ្ឋាន​នៅ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ដែល​បានធ្វើ​ដំណើរ​មកពី​ប្រទេស​ឥណ្ឌូណេស៊ី​កាលពី​ថ្ងៃទី​២៣ និង​មាន​អាសយដ្ឋាន​នៅ​ភូ​មិន​រា ឃុំ​ន​រា ស្រុក​សង្កែ ខេត្តបាត់ដំបង មកពី​ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃទី​៣១ ខែកក្កដា និង​ម្នាក់ទៀត​អាយុ​៣១​ឆ្នាំ​នៅ​ភូមិ​កែវ​សុវណ្ណ សង្កាត់​បន្ទាយ​ដី ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដែលជា​ក្រុម​មួក​ខៀវ មកពី​ប្រទេស​ម៉ាលី​កាលពី​ថ្ងៃទី​១០ ខែកក្កដា​។ 
 
​គិត​ត្រឹម​ថ្ងៃទី​១៥ ខែសីហា កម្ពុ​ជាមាន​ករណី​កូ​វីដ​-១៩​កើន​ដល់​២៧៣​នាក់ ជាសះស្បើយ​ចំនួន​២២៩​នាក់ និង​សល់​ចំនួន​៤៤​នាក់ កំពុងតែ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត មណ្ឌល​សុខភាព​ចាក់អង្រែ មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ស្ពឺ មន្ទីរពេទ្យបង្អែក​ខេត្ត​ត្បូងឃ្មុំ និង​មន្ទីរពេទ្យ​រ៉ូយ៉ាល់ភ្នំពេញ​៕​

© រក្សាសិទ្ធិដោយ thmeythmey.com