ពីនេះ ពីនោះ
រូបត្លុក
សង្គមជាតិ
ស្លៀក​ខ្លី​ឲ្យ​ហើយ និង​ដោះអាវ​ឲ្យ​ហើយ មុន​​ច្បាប់​ចេញ​…!
15, Aug 2020 , 8:39 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ លោក អ៊ុក គឹម​លេខ ធ្លាប់បាន​បញ្ជាក់ថា ការហាម​ពលរដ្ឋ មិនឱ្យ​ស្លៀកពាក់​លេច​លើ​លេច​ក្រោម​នៅតាម​ទីសាធារណៈ ដែល​មានចែង​ក្នុង​សេចក្តីព្រាងច្បាប់​សណ្ដាប់ធ្នាប់​សាធារណៈ នេះ គឺ​ដើម្បី​រក្សា​ការពារ​តម្លៃ​ប្រពៃណី និង​វប្បធម៌​ជាតិ​។ សម្រាប់​លោក អ៊ុក គឹម​លេខ ការតាក់តែង​ច្បាប់​នេះ ក៏​មិនមែន​រឹតបន្តឹង​សេរីភាព​ពលរដ្ឋ​ដែរ​។


​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ លោក អ៊ុក គឹម​លេខ ដែល​ដឹកនាំ​រៀបចំ​សេចក្តីព្រាងច្បាប់​នេះ បាន​បញ្ជាក់ថា​៖«​យើង​បង្កើត​ច្បាប់​នេះ​ឡើង ដើម្បី​រៀបចំ​របៀបរៀបរយ​ស​ង្គ​ម និង​រក្សា​សេចក្តីថ្លៃថ្នូរ​ជាតិ​។ ដូច្នេះ​ទើប​យើង​ហាម​ពលរដ្ឋ​មិនឱ្យ​ស្លៀកពាក់​ហួសហេតុ​នេះ ដើម្បីឱ្យ​ពួកគេ​ស្លៀកពាក់​ឱ្យបាន​សមរម្យ​»​។​
 
​សេចក្តីព្រាងច្បាប់ ស្តីពី​សណ្ដាប់ធ្នាប់​សាធារណៈ​នេះ មាន​៨​ជំពូក និង​៤៨​មាត្រា​។ ត្រង់​ជំពូក​ទី​៥ មាត្រា​៣៦ បាន​ចែងថា «​ហាម​ស្លៀកពាក់​ដែល​ប៉ះពាល់​ប្រពៃណីជាតិ និង​សេចក្តីថ្លៃថ្នូរ នៅ​ទីសាធារណៈ​ជាអាទិ៍​៖​ក​- បុរស​ស្លៀក​តែ​ខោ​អត់​អាវ​នៅ​ទីប្រជុំជន ឬ​ស្លៀក​តែ​ខោ​ទ្រនាប់​បង្ហាញ​ផ្នែក​ខ្លះ​នៃ​កេរ​ភេទ​។ ខ​-​នារី​ស្លៀកពាក់​ខើច​លើ​ខើច​ក្រោម ឬ​ស្លៀកពាក់​ស្ដើង​មើលឃើញ​កេរ​ភេទ ឬ​ស្លៀកពាក់​បង្ហាញ​ផ្នែក​ខ្លះ​នៃ​កេរ​ភេទ​។ ការអនុវត្ត​ក​ឋា​ខណ្ឌ​ខាងលើ ត្រូវបាន​លើកលែង​ចំពោះតែ​វិស័យ​ទេសចរណ៍ សិល្បៈ កីឡា ប្រពៃណី​ឬ​តំបន់ ដែលមាន​ការអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​»៕ 
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com