អត្ថបទពាណិជ្ជកម្ម
ឈប់​បារម្ភ​ទៀត​! ផ្សារ​ទំនើប​ជីបម៉ុង ណូ​រ៉ូ​ម៉​ល និង ជីបម៉ុង បាក់​ទូក​សិន​ធើរ នៅ​បើក​ដំណើរការ​ធម្មតា ក្នុង​ថ្ងៃ​ឈប់សម្រាក​ខាងមុខ ជាមួយ​ការផ្តល់​តម្លៃ​ពិសេសៗ​
16, Aug 2020 , 2:51 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖​លោកស្រី លី សុខ​ឆេង អគ្គនាយិការ​រង​ជាន់ខ្ពស់​នៃ​ផ្សារ​ទំនើប​ជីបម៉ុង ម៉​ល បាន​ជូនដំណឹង​ដល់​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​ទាំងអស់​ឱ្យបាន​ជ្រាបថា មជ្ឈមណ្ឌល​ផ្សារ ទំនើប ជីបម៉ុង ណូ​រ៉ូ​ម៉​ល និង ជីបម៉ុង បាក់​ទូក​សិន​ធើ  នៅតែ​បើក​ដំណើរការ​ដូច​ធម្មតា រួមជាមួយ​ការផ្តល់ជូន​នូវ​ការ​បញ្ចុះតម្លៃ​ពិសេស​ផ្សេងគ្នា ទៅលើ​ទាំង​ម្ហូបអាហារ និង ភេសជ្ជៈ ដោយ​ចាប់ពី 10% ទៅ 30% ឯណោះ ក្នុងកំឡុងពេល​ឈប់សម្រាក​ខាងមុខនេះ​។ ម្ហូបអាហារ​បញ្ចុះតម្លៃ​នេះ​រួមមាន​សាច់ មាន់​បំពង ប៊ឺ​ហ្គើ​ពី Loui Siana Chicken, ភោជនីយដ្ឋាន Banna Leaf, ឌី​ម​សាំ​, Santa fé, Auntie Anne’s, ហាង​សម្លៀកបំពាក់​កីឡា adidas, ហាង​វ៉ែនតា Eye Care, ហាង​ទឹកអប់ PARFUMERIE, រីឯ ជីបម៉ុង បាក់​ទូក សិន​ធើ ដូចជា Noir Café, E&M, Dikasi, BreadTalk, the Alley​។  
​លោកស្រី ក៏បាន​ឆ្លៀតឱកាស​ជូនពរ​ដល់ដៃ​គូ​អាជីវកម្ម និង​ពលរដ្ឋ​កម្ពុជា​ក្នុងឱកាស​ឈប់សម្រាក​ខាងមុខ​យ៉ាង​ដូច្នេះ​ផងដែរ​ថា ៖«​សូមឱ្យ​កិច្ចខិតខំ​ប្រឹងប្រែង​ធ្វើ​ផែនការអាជីវកម្ម អនុវត្ត​ដោយ​យកចិត្តទុកដាក់ និង​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ​នៃ​ដៃគូរ​អាជីវកម្ម​ជាមួយ មជ្ឈមណ្ឌល​ផ្សារ​ទំនើប ជីប ម៉ុង​ម៉​ល ទទួលបាន​ជោគជ័យ​ជានិច្ច​ជាមួយ​យើង ហើយ​បន្ត រីកលូតលាស់ កាន់តែ​ធំ​ឡើង​ច្រើន​ឡើងជា​រៀងរាល់ឆ្នាំ និង សូមឱ្យ​ធ្វើដំណើរ​ដោយ​សុ​វត្តិភាព និង​សប្បាយរីករាយ​បំផុត សម្រាប់​គ្រប់​ក្រុមគ្រួសារ សម្រាប់​អ្នកមាន​គម្រោង​ទៅលេង​ស្រុកកំណើត ឬ​រមណីយដ្ឋាន​ផ្សេងៗ​»​។   
 
​លោកស្រី​ក៏បាន​ក្រើនរម្លឹក​ផងដែរ​ឱ្យ​ពលរដ្ឋ​កម្ពុជា​ទាំងអស់​បន្ត​ថែរក្សា​អនាម័យ ឱ្យបាន​ខ្ជាប់ខ្ជួន​ជានិច្ច ដោយមាន​ទឹក​អាកុល និង ម៉ាស​ជាប់​ខ្លួន​ជានិច្ច និង រក្សា​គម្លាត ឬ​ជៀសវាង​ទៅ​កន្លែង​ដែលមាន​ការប្រមូលផ្តុំ​ច្រើន​កុះករ ដើម្បី​បង្ការ​នូវ​ហា​នី​ភ័យ​នៃ​ការឆ្លង​ជំងឺ​ផ្សេងៗ​៕
 












​អត្ថបទ​ពាណិជ្ជកម្ម​


Tag:
 Khmer Beverages
© រក្សាសិទ្ធិដោយ thmeythmey.com