អត្ថបទពាណិជ្ជកម្ម
វី​ង​ឧបត្ថម្ភ​កុមារ​ខ្វះខាត​ខណៈពេល​ការសិក្សារ​របស់​ពួកគេ​ត្រូវបាន​រំខាន​ដោយ​ជំងឺ​កូ​វីដ ១៩
16, Aug 2020 , 4:50 pm        
រូបភាព
ដោយ: ថ្មីៗ
​ធនាគារ​ឯកទេស​វី​ង​នៅតែ​បន្ត​កិច្ចការ​សប្បុរសធម៌​តាម​សហគមន៍​ដើម្បី​អបអរ​ខួប​១២​ឆ្នាំ​នៃ​ការផ្តល់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​តាមបែប​ឌីជីថល​នៅ​កម្ពុជា​។​ ជាការ​បន្ត​នូវ​ស្មារតី​នៃ​កិច្ចការ​សប្បុរសធម៌​តាម​សហគមន៍​ដើម្បី​អបអរ​ខួប​លើក​ទី​១២​ឆ្នាំ​របស់ខ្លួន ធនាគារ​ឯកទេស​វី​ង (​ខេ​ម​បូ​ឌា​) លីមីត​ធី​ត រួមទាំង​បុគ្គលិក​បានធ្វើការ​បរិច្ចាគ​សំភារៈ​ផ្សេងៗ​ដើម្បី​ជួយ​ដល់​កុមារ​ដែល​កំពុង​រស់នៅ​មជ្ឍមណ្ឌល​រក្សា​កុមារ ក្រុម​ជំនុំ​ដំណឹង​ល្អ​ពោរពេញ​កម្ពុជា (FGACCCC) នៅក្នុង​ខេត្តកំពង់ស្ពឺ​។​
 
​កុមារ​ប្រមាណ ៦០ នាក់ ដែល​កំពុង​រស់ក្នុង​មជ្ឈមណ្ឌល​នៅ​ស្រុក​ច្បារមន នឹង​ទទួលបាន​អត្ថប្រយោជន៍​ពី​ការគាំទ្រ​របស់​វី​ង​ដល់​មជ្ឈមណ្ឌល​ថែទាំ​កុមារ​ដែល​បានផ្តល់​ការអប់រំ អាហារ និង​កន្លែង​ស្នាក់នៅ​ដោយ​ឥតគិតថ្លៃ​។​
 
​បុគ្គលិក​វី​ង​បានធ្វើ​ដំណើរ​ទៅ​ខេត្តកំពង់ស្ពឺ​ដើម្បី​ជួប​ជាមួយ​សិស្សានុសិស្ស​និង​បានផ្តល់​នូវ​អំណោយ​ផ្ទាល់ខ្លួន​មួយចំនួន​ដល់​កុមារ​នៅ​ទីនោះ​។ កុមារ​ទាំងនោះ​ទទួលបាន​កុំព្យូទ័រ​យួរដៃ​ចំនួន​១៧​គ្រឿង សំភារៈ​កីឡា សំភារៈ​សិក្សារ និង​មាន​ពិធី​ដាំ​កូនឈើ​រួមគ្នា​ផងដែរ​។​
  
​លោក ហ៊ូ ស៊ាន់​សាយ សាន់​នី នាយក​នៃ​មជ្ឈមណ្ឌល​រក្សា​កុមារ ក្រុម​ជំនុំ​ដំណឹង​ល្អ​ពោរពេញ​កម្ពុជា បាន​មានប្រសាសន៍ថា​៖ «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ធនាគារ​ឯកទេស​វី​ង​និង​បុគ្គលិក​វី​ង ដែល​បាន​ចូលរួម​ផ្តល់​វិភាគទាន​ដ៏​ថ្លៃថ្លា និង​បានធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ​មកជួប​ជាមួយ​កុមារ​នៅទីនេះ​។ ជំនួយ​ឧបត្ថម​ពី​វី​ង​បាន​ជួយ​ដល់​យើង ចំពេល​ដែល​កុមារ​នៅទីនេះ​មិនអាច​ទៅ​រៀន​នៅឯ​សាលា​ដោយសារ​ការភ័យខ្លាច​នៃ​ជំងឺ​កូ​វីដ​១៩​។ តាមរយៈ​ជំនួយ​ទាំងនេះ កុមារ​នឹង​អាច​បន្ត​ការសិក្សារ​បាន​ពី​អន្តេវាសិកដ្ឋាន​របស់​ពួកគេ​»​។​
 
​លោក ម៉ា​នូ រ៉ា​ចាន់ អគ្គនាយក​នៃ​ធនាគារ​ឯកទេស​វី​ង​បាន​មានប្រសាសន៍ថា​៖ «​កុមារ​គឺជា​ទំពាំង​ស្នង​ឬ​ស្សី​នៃ​កម្ពុជា ដូច្នេះ​យើង​ត្រូវតែ​គាំទ្រ​ពួកគេ​ឱ្យទទួល​បានការ​អប់រំ​សមរម្យ​ក្នុង​វ័យ​ដែល​ទាមទា​ការអភិវឌ្ឍ​ខ្លាំង ដើម្បីឱ្យ​ពួកគេ​ក្លាយជា​សសរទ្រូង​ដ៏​រឹងមាំ​សម្រាប់​ប្រទេស ។ ក្នុងនាម​យើង​ជា​បុគ្គលិក​វី​ង យើង​បានទទួល​ផលប្រយោជន៍​ពី​មូលដ្ឋាន​គ្រិះ​ដ៏​រឹងមាំ​នៃ​ការអប់រំ​ល្អ ហើយ​វា​ដល់​ពេលដែល​យើង​ត្រូវ​ចែករំលែក​បទពិសោធន៍​ទាំងនេះ​ទៅ​អ្នកជំនាន់ក្រោយ​ហើយ​»​។ 
  
​លោក ហោ ប៊ុន​ថែ អគ្គនាយករង​នៃ​ធនាគារ​ឯកទេស​វី​ង បាន​មានប្រសាសន៍ថា​៖ «​ក្រៅពី​ផ្តល់ជូន​នូវ​សំភារៈ​សិក្សារ ខ្ញុំ​មាន​សេចក្តី​រីករាយ​ដែល​ក្រុមការងារ វី​ង បាន​ចំណាយពេល​ដើម្បី​ផ្លាស់ប្តូរ​រឿងរ៉ាវ​និង​បទពិសោធន៍​ផ្ទាល់ខ្លួន​ជាមួយ​ក្មេងៗ​នៅ FGACCCC​។ ខ្ញុំ​សង្ឃឹមថា​កាយវិការ​របស់​ពួកយើង​នឹង​ជំរុញ​ឱ្យ​ពួកគេ​ខិតខំ​ធ្វើការ​សិក្សា​រៀនសូត្រ​បន្ថែមទៀត​ដើម្បី​ជា​ប្រយោជន៍​ដល់​គ្រួសារ និង​សហគមន៍​របស់​ពួកគេ​»​។ 
 
​ហុក នី​តា សិស្ស​ម្នាក់​នៅ​មណ្ឌល FGACCCC បាន​លើកឡើងថា នាង​បាន​បន្ត​ការរៀនសូត្រ​ពី​ចំងាយ​តាមរយៈ​កម្មវិធី  Zoom​ព្រោះ​មិនអាច​ទៅ​សាលារៀន​បាន​ដោយសារតែ​ជំងឺ​កូ​វីដ ១៩​នី​តា​បាន​មាន​ចំណាប់អារម្មណ៍​ថា​៖ «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​វី​ង​ដែល​បានផ្តល់​សម្ភារៈ​សិក្សា​ដល់​ពួកយើង​។ វា​នឹង​ធ្វើអោយ​យើង​កាន់តែ​ងាយស្រួល​ក្នុងការ​រៀនសូត្រ​ជាង​មុន​។​»
  
​ចាប់ផ្តើម​ដំណើរការ​នៅ​ប្រទេស​កម្ពុ​ជានា​ឆ្នាំ​២០០៩  វី​ង​បាន​ប្រកាន់ខ្ជាប់​នូវ​ស្មារតី​នៃ​ពលរដ្ឋ​សារ​ជីវ​កម្ម​ល្អ ហើយ​ព្យាយាម​ធានា​ឲ្យ​បាន​ថា​ប្រជាពលរដ្ឋ​គ្រប់រូប​អាច​ទទួលបាន​ដំណោះស្រាយ​ហិរញ្ញវត្ថុ​តាមបែប​ឌីជីថល​ដ៏​សម្បូរបែប​ប្រកបដោយ​ភាពងាយស្រួល ។​
 
​ដើម្បី​អបអរសាទរ​ខួប ១២ ឆ្នាំ​របស់ខ្លួន វី​ង កំពុង​បន្តសកម្មភាព​សប្បុរស​ធម៌​ជាច្រើន​ផ្សេងទៀត ដើម្បី​គាំទ្រ​ដល់​សហគមន៍​ដែល​ខ្វះខាត ដោយមាន​ការគាំទ្រ​ពី​និ​យោ​ជិ​ក ដៃគូ​អាជីវកម្ម និង​អ្នកពាក់ព័ន្ធ​ផ្សេងទៀត​ច្រើន​ផងដែរ​៕


Tag:
 Khmer Beverages
© រក្សាសិទ្ធិដោយ thmeythmey.com