ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! អាហារ​អ្វីខ្លះ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ “​ជាតិ​ម៉​ង់​កា​ណែ​ស​”?
26, Aug 2020 , 6:59 pm        
រូបភាព
​ម៉​ង់​កា​ណែ​ស​ជា​ជាតិ​រ៉ែ​ដ៏​សំខាន់បំផុត​មួយ​សម្រាប់​រក្សា​សុខភាព​រាងកាយ​ល្អប្រសើរ​។ ពិសេស​វា​ចាំបាច់​សម្រាប់​សុខភាព​ខួរក្បាល ក៏ដូចជា​ស​សៃ​ប្រសាទ ព្រមទាំង​ការបង្កើត​ជាលិកា​ភ្ជាប់​និង​ការផលិត​អរ​ម៉ូ​ន​ផ្លូវភេទ​។ ម៉​ង់​កា​ណែ​ស​ក៏​សម្រួល​ដល់​ឆ្អឹង​ក្នុង​ស្រូបយក​កាល់ស្យូម ហើយ​ថែមទាំង​ជួយ​គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​ទៀតផង​។ កង្វះ​នៃ​ជាតិ​ម៉​ង់​កា​ណែ​ស​អាច​បង្កើន​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ជាច្រើន​។ ប៉ុន្តែ​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អាហារ​ដែលជា​ប្រភព​ដ៏​ល្អ​បំផុត​នៃ​ជាតិ​ម៉​ង់​កា​ណែ​ស ៖

 
១. បន្លែ​បៃតង​
 
​ប្រសិនបើ​អ្នក​ចង់​រក្សាបាន​នូវ​សុខភាព​រាងកាយ​ល្អប្រសើរ ចូរ​ព្យាយាម​បង្កើន​ការទទួល​ទាន​បន្លែ​បៃតង​។ ក្រៅពី​ជាតិ​ម៉​ង់​កា​ណែ​ស​ហើយ​នោះ បន្លែ​បៃតង​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម ជាតិ​រ៉ែ ជាតិ​ស​សៃ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​។​
 
២. ផ្លែឈើ​ស្រស់ៗ​
 
​ក៏​មិន​ខុសពី​បន្លែ​បៃតង​ដែរ ផ្លែឈើ​ក៏​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ម៉​ង់​កា​ណែ​ស ព្រមទាំង​សារធាតុចិញ្ចឹម ជាតិ​រ៉ែ ជាតិ​ស​សៃ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ផ្សេងទៀត​ដែល​ចាំបាច់​ចំពោះ​សុខភាព​។​
 
៣. គ្រាប់​ធញ្ញជាតិ​
 
​គ្រាប់​ធញ្ញជាតិ ពិសេស​គ្រាប់ស្វាយចន្ទី គ្រាប់​អាល់​ម៉ុ​ន និង​គ្រាប់​រីករាយ​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​ម៉​ង់​កា​ណែ​ស​។ ទោះជា​យ៉ាងណា​អ្នក​មិនគួរ​ទទួលទាន​គ្រាប់​ធញ្ញជាតិ​លើសពី​មួយ​ក្ដាប់ដៃ​ពេញ​ក្នុង​មួយថ្ងៃ​ឡើយ​។​
 
៤. ត្រី​
 
​អ្នក​ក៏​ចាំបាច់​គួរ​រួមបញ្ចូល​ត្រី​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ផងដែរ​ប្រសិនបើ​ចង់​រក្សាបាន​នូវ​សុខភាព​ល្អប្រសើរ​។ ត្រី​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​ជាតិ​រ៉ែ​ម៉​ង់​កា​ណែ​ស ព្រមទាំង​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្កា ៣ ដែល​ជួយ​ទប់ស្កាត់​ជំងឺ​បេះដូង ជំងឺមហារីក និង​បញ្ហា​សុខភាព​ជាច្រើន​ផ្សេងទៀត​។​
 
៥. គ្រាប់ពូជ​
 
​ការ​ទទួលទាន​គ្រាប់​ល្ពៅ គ្រាប់​ជី គ្រាប់​ផ្កាឈូករ័ត្ន និង​គ្រាប់ល្ង​ជាប្រចាំ​ពិតជា​អាចជួយ​ធានាបាន​ថា​រាងកាយ​ទទួលបាន​នូវ​បរិមាណ​នៃ​ជាតិ​ម៉​ង់​កា​ណែ​ស​គ្រប់គ្រាន់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com