អត្ថបទពាណិជ្ជកម្ម
លោក លី ពុទ្ធួក នគរបាលចរាចរណ៍ប្រចាំស្តុបចរាចរណ៍មួយនៃក្រុងតាខ្មៅសរសើរ និង អរគុណដល់យុទ្ធនាការទឹកចិត្តកម្ពុជា ពីទឹកបរិសុទ្ធកម្ពុជា
× ខេត្តកណ្តាល៖ យុទ្ធនាការទឹកចិត្តកម្ពុជា ផ្តួចផ្តើមឡើងដោយក្រុមហ៊ុនផលិតទឹកបរិសុទ្ធកម្ពុជាដែលបានផ្តល់ជំនួយឧបត្ថម្ភទឹកពិសាបរិសុទ្ធកម្ពុជា និងភេសជ្ជៈផ្សេងទៀត ពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាលើកទី ២ ទៅនគរបាលចរាចរណ៍ និងនគរបាលចម្រុះគ្រប់ប៉ុស្តិ៍ត្រួតពិនិត្យទូទាំងប្រទេស។ យុទ្ធនាការនេះ បានទទួលបានការកោតសរសើរ និងវាយតម្លៃខ្ពស់ពីមន្ត្រីនគរបាលកម្ពុជា។
លោកអនុសេនីយឯក លី ពុទ្ធួក ប្រចាំការនៅតំបន់ស្តុបអធិការក្រុងតាខ្មៅ ខេត្តកណ្តាលបាន មានចំណាប់អារម្មណ៍ថា៖«យើងខ្ញុំពិតជាសូមកោតសរសើរ អំពីយុទ្ធនាការ ទឹកចិត្តកម្ពុជា របស់ក្រុមហ៊ុនផលិតទឹកបរិសុទ្ធកម្ពុជា ដែលបានមើលឃើញពីកិច្ចខិតខំប្រឹងប្រែង បំពេញភារកិច្ចសម្រួលចរាចរណ៍របស់ពួកយើង ជូនប្រជាពលរដ្ឋខ្មែរ ដើម្បីកាត់បន្ថយនូវគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ»។
ហើយលោកក៏សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលបានចូលរួម ជាមួយកងកម្លាំងសមត្ថកិច្ច លើកិច្ចខិតខំប្រឹងប្រែងនេះ តាមរយៈការឧបត្ថម្ភនូវទឹកពិសា បរិសុទ្ធកម្ពុជា និងភេសជ្ជៈផ្សេងទៀត ដើម្បីសម្រួលភាពនឿយហត់ និង ម្លាំងសមត្ថកិច្ចផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានផ្តល់ជំនួយឧបត្ថម្ភនៅលើកទី២ នេះក្នុងចំនួនប្រមាណជាង ២ម៉ឺនកេស។ ក្រៅពីទឹកបរិសុទ្ធកម្ពុជា ក្រុមហ៊ុនក៏បានផលិតនូវស្រាបៀរ និង ភេសជ្ជៈដែលមានគុណភាពខ្ពស់ ដូចជា ស្រាបៀរកម្ពុជា ស្រាបៀរគូដូ KUDO ភេសជ្ជៈប៉ូវកម្លាំងវើក WURKZ និង ទឹកក្រូច អាយស៍ IZE ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើបបំផុត និង គ្រឿងផ្សំពីសហគមន៍អឺរ៉ុប ។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com