ខេត្តបាត់ដំបង៖កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ USAID បានដាក់ឱ្យដំណើរការនូវទូរសព្ទ និងឧបករណ៍ផ្សេងៗសម្រាប់បណ្តាញសង្គម ដែលនឹងផ្តល់ឱ្យនូវភាពច្បាស់លាស់ ព័ត៌មានដែលមានតម្លាភាពអំពីសេវាច្រកចេញចូលតែមួយដែលអាចរកបានទៅដល់ប្រជាពលរដ្ឋកម្ពុជា តាមរយៈការិយាល័យច្រកចេញចូលតែ មួយ (OWSO) របស់រាជរដ្ឋាភិបាលកម្ពុជា។ ឧបករណ៍ទាំងនេះត្រូវបាន រៀបចំឡើងដោយគម្រោងច្រកចេញចូល តែមួយសម្រាប់ពលរដ្ឋ (OW4C) ក្រោមការឧបត្ថម្ភពី ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) ជាគម្រោងដែលមានរយៈពេល ៣ឆ្នាំ (ពីខែតុលា ឆ្នាំ ២០១៩ ដល់ខែកញ្ញា ឆ្នាំ ២០២២) ដែលប្រើប្រាស់នូវបច្ចេកវិទ្យា ដើម្បីផ្តល់ឱ្យពលរដ្ឋមានសមត្ថភាពក្នុងការទទួលបានព័ត៌មាន និងដើម្បីធានាឱ្យបាននូវគណនេយ្យភាពរបស់សេវាច្រកចេញចូលតែមួយ។
លោក Lendell Foan នាយកកម្មវិធីនៃគម្រោងច្រកចេញចូលតែមួយសម្រាប់ពលរដ្ឋរបស់ USAID បង្ហាញចំណាប់អារម្មណ៍ និងមតិស្វាគមន៍
«ការប្រាស្រ័យទាក់ទងគ្នាបានច្បាស់លាស់រវាងអាជ្ញាធរក្នុងតំបន់ និងសមាជិករបស់ពួកគេគឺជាមូលដ្ឋានគ្រឹះនៃការ អភិបាលកិច្ចដ៏ល្អហើយសមត្ថភាពរបស់ប្រជាពលរដ្ឋក្នុងការចូលរួមនៅក្នុងការផ្តល់សេវាសំខាន់ៗរបស់ពួកគេ គឺជា ផ្នែកមួយដ៏សំខាន់ នៃដំណើរការនោះ» នេះគឺជាការផ្តាំផ្ញើពីអគ្គរដ្ឋទូតនៃសហរដ្ឋអាមេរិកប្រចាំនៅក្នុងប្រទេសកម្ពុជា លោក ផាទ្រីក ម៉រហ្វី (W. Patrick Murphy)។ «ក្នុងពេលដែលយើងរំលឹកខួបអនុស្សាវរីយ៍លើកទី ៧០ ដែលជាខួបនៃការបង្កើតទំនាក់ទំនងការទូតរវាង សហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា សូមចងចាំ ពីសក្តានុពលដ៏អស្ចារ្យចំពោះឧករណ៍សម្រាប់ការចូលរួមសហការទាំងនេះ ដែលបានបង្កើតឡើងតាមរយៈវិស័យ ឯកជនដ៏គួរឱ្យចាប់អារម្មណ៍របស់សហរដ្ឋអាមេរិក ដើម្បីជួយដល់ការអភិវឌ្ឍជីវភាពរស់នៅឱ្យល្អប្រសើរ។»
លោក សឿម ប៊ុនរិទ្ធ អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង សំណេះសំណាល និងប្រកាសបើកកម្មវិធី
OW4C កំពុងតែដាក់ឱ្យដំណើរការនូវ ការឆ្លើយតបជាសំឡេងអន្តរកម្ម (IVR) និងប្រអប់សារជជែកស្វ័យប្រវត្តិ (FacebookChatbot)នៅក្នុងហ្វេសប៊ុកដើម្បីផ្តល់ឱ្យប្រជាពលរដ្ឋនូវព័ត៌មានថ្មីៗទាក់ទងនឹងឯកសារដែលតម្រូវឱ្យគេមាននិងតម្លៃបទដ្ឋានផ្លូវការដែលត្រូវបង់ដើម្បីស្នើសុំសេវារួមទាំងរយៈពេលនៃដំណើរការសេវាច្រកចេញចូលតែមួយ។ ឧបករណ៍បច្ចេកទេសទាំងនេះនឹងផ្តល់ឱ្យផងដែរនូវយន្តការមួយសម្រាប់ការបញ្ចេញមតិដោយសុវត្ថិភាពដល់ អ្នកប្រើប្រាស់ស្ដីពីគុណភាព និងភាពទៀងទាត់ពេលវេលានៃសេវាដែលពួកគេបានទទួល។ បច្ចេកវិទ្យាផ្សេងៗ របស់ OW4C នឹងធ្វើការភ្ជាប់ប្រជាពលរដ្ឋជាមួយនឹងប្រធានការរិយាល័យប្រជាពលរដ្ឋថ្នាក់ស្រុករបស់ពួកគេដើម្បី ធ្វើការពិភាក្សាពីការរីកចម្រើននៃសេវាជាមួយនឹងការតស៊ូមតិរបស់ប្រជាពលរដ្ឋជាអ្នកដែលមានសមត្ថកិច្ចក្នុងការអង្កេត និងធ្វើការវិនិច្ឆ័យលើបណ្តឹងតវ៉ាផ្សេងៗ។ «យើងសង្ឃឹមថាការទទួលបានព័ត៌មានទាន់ហេតុការណ៍ដែលអាចទុកចិត្តបានអំពីសេវាទាំងនេះ ពលរដ្ឋអាចប្រើ ឧបករណ៍ដែលទើបតែបង្កើតថ្មីនេះដើម្បីរក្សានូវសេវាសាធារណៈដែលមានគណនេយ្យភាព ចំពោះលទ្ធផលនៅក្នុង ការិយាល័យច្រកចេញចូលតែមួយ»
ប្រសាសន៍របស់ លោកស្រី Veena Reddy ប្រធានទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិប្រចាំកម្ពុជា(USAID)នៅក្នុងប្រទេសកម្ពុជា «មានអ្នកប្រើប្រាស់ហ្វេសប៊ុកចំនួន ៩លាននាក់និងមានការប្រើប្រាស់ទូរសព្ទដៃយ៉ាងទូលំទូលាយបង្កើតជាឱកាសដើម្បីធ្វើការសាកល្បងឧបករណ៍ទាំងនេះដើម្បីបង្កើនការទទួលបានការទទួលស្គាល់ជាសាធារណៈអំពីការផ្តល់សេវារបស់ការិយាល័យច្រកចេញចូលតែមួយ។ ឧបករណ៍ទាំងនេះអាចបង្កើនការចូលរួម ការស្ថាបនារវាងពលរដ្ឋនិងមន្ត្រីរាជការអំពីរបៀបផ្ដល់សេវា
សាធារណៈ។»
លោកស្រី Veena Reddy ប្រធានទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិប្រចាំកម្ពុជា(USAID) ថ្លែងសន្ទរកថា ក្នុងកម្មវិធី
ក្នុងឆ្នាំនេះគឺជាខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតទំនាក់ទំនងផ្នែកការទូតរវាងសហរដ្ឋអាមេរិក និងព្រះរាជា ណាចក្រកម្ពុជាដែលស្ថានទូតអាមេរិក កំពុងតែធ្វើការរំលឹកពីព្រឹត្តិការណ៍នានាដែលមានរយៈពេល យូរឆ្នាំដោយ ផ្អែកលើទម្រង់នៃការសហការជាប្រចាំខែ។ នៅក្នុងខែធ្នូ ស្ថានទូតនឹងធ្វើការបញ្ចប់ឆ្នាំនេះទៅដោយធ្វើការសង្ខេប ដោយផ្ទោតជាសំខាន់ពីកិច្ចសហប្រតិបត្ដិការនៅក្នុងអាណាចក្រនៃលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
សម្រាប់ព័ត៌មានបន្ថែម សូមស្វែងរកនៅក្នុងគេហទំព័រហ្វេសប៊ុករបស់គម្រោង ៖ @USAIDOW4C
សម្រាប់ព័ត៌មានបន្ថែមសូមធ្វើការទំនាក់ទំនងមក៖
កញ្ញា កិន រីដារស្មី ប្រធានជាន់ខ្ពស់ ផ្នែកបណ្តាញ និងផ្សព្វផ្សាយ
លេខទូរសព្ទ៖ (855) 078 666 965
(អត្ថបទពាណិជ្ជកម្ម)