ពីនេះ ពីនោះ
សុខភាព
រមាស់​ស្បែកក្បាល​មែន​ទេ​? កុំ​រំលង​អត្ថបទ​នេះ​
01, Sep 2020 , 8:59 pm        
រូបភាព
​បញ្ហា​រមាស់​ស្បែកក្បាល​មិន​ពិបាក​ដោះស្រាយ​ឡើយ​! គួរ​ធ្វើ​បែបណា​ទៅ​? កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​រូបមន្ត​បែប​ធម្មជាតិ​ដោះ​ស្រ​យ​បញ្ហា​រមាស់​ស្បែកក្បាល ៖

 
១. ទឹកខ្មេះ​ផ្លែ​ប៉ោម​
 
​អ្នក​ត្រូវ​សាកល្បង​វាយ​លើ​ស្បែក​សិន​មុនពេល​ប្រើប្រាស់​លើ​ស្បែកក្បាល​ចៀសវាង​បញ្ហា​ប្រតិកម្ម​។ អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​ជាមួយ​ទឹក​ធម្មតា​ក្នុង​បិ​រ​មាណ​ស្មើគ្នា​។ ចាក់​ល្បាយ​ចូល​ដប​ស្ព្រៃ​យ៍​បាញ់ បន្ទាប់មក​បាញ់​ទឹក​ល្បាយ​លើ​ស្បែកក្បាល​។ អ្នក​ក៏​អាច​លាយ​ទឹកខ្មេះ​ផ្លែ​ប៉ោម​ជាមួយ​ទឹក​ក្ដៅ​ឧណ្ហៗ បន្ទាប់មក​ប្រើប្រាស់​វាស​ម្រា​ប់​លាង​សម្អាត​សក់ ក៏ដូចជា​ស្បែកក្បាល​ក្រោយពេល​កក់សក់​រួច​ដើម្បី​កម្ចាត់​អង្គែ​និង​ភាព​រមាស់​។​
 
២. ទឹកក្រូច​ឆ្មារ​ស្រស់​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ប្រើប្រាស់​បន្ទះ​សំឡី​ផ្ដិត​ទឹកក្រូច​ឆ្មារ​ស្រស់ រួច​លាប​លើ​ស្បែ​ក្បាល​កន្លែង​ដែល​រមាស់​។ ទុកចោល​សម្រាប់​រយៈពេល​ប្រហែល ១០ នាទី សឹម​លាង​សម្អាត​ចេញ​។ មិនគួរ​ប្រើប្រាស់​ទឹកក្រូច​ឆ្មារ​ច្រើនពេក​ឡើយ​ដោយ​វា​អាច​បណ្ដាលឱ្យ​សក់​បាត់បង់​ពណ៌​ធម្មជាតិ​។​
 
៣. ប្រេង​ជី​អង្កាម​
 
​អ្នក​អាច​លាយ​ប្រេង​ជី​អង្កាម​ជាមួយ​ប្រេង​អូ​លីវ រួច​លាប​ម៉ា​ស្សាវា​លើ​ស្បែកក្បាល​មុនពេល​កក់​សម្អាត​សក់​។ អ្នក​ក៏​អាច​ប្រើប្រាស់​តែ​ជី​អង្កាម​ដើម្បី​លាង​សម្អាត​សក់​និង​ស្បែកក្បាល​ក្រោយពេល​កក់សក់​រួច​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com