ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! ហេតុអ្វី​គួរ​ញ៊ាំ​ផ្លែ​ប៉ោម​រាល់ថ្ងៃ​?
02, Sep 2020 , 8:59 pm        
រូបភាព
​ទោះបីជា​ភាគច្រើន​នៃ​ពួកយើង​ស្គាល់​និង​ឧស្សាហ៍​ទទួលទាន​ផ្លែ​ប៉ោម ប៉ុន្តែ​ប្រហែល​មិន​ធ្លាប់​ចាប់អារម្មណ៍​ពី​អត្ថប្រយោជន៍​ដ៏​ប្រសើរ​នៃ​ផ្លែឈើ​នេះ​ចំពោះ​សុខភាព​ឡើយ​។ ថា​តើ​ការទទួល​ទាន​ផ្លែ​ប៉ោម​អាច​ផ្ដល់​ផល​ល្អ​អ្វីខ្លះ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ដែល​អ្នក​គួរ​ព្យាយាម​ទទួលទាន​ផ្លែ​ប៉ោម​ជាប្រចាំ ៖

 
១. វា​ជួយ​ទប់ស្កាត់​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​
 
​នេះ​ក៏​ព្រោះតែ​ផ្លែ​ប៉ោម​មាន​ផ្ទុក​សម្បូរ​ទៅដោយ​ប៉ូ​តា​ស្យូ​ម​ដែល​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​និង​ដា​ច់ស​សៃ​ឈាម​ខួរក្បាល​។​
 
២. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​
 
​ផ្លែ​ប៉ោម​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​មួយ​ប្រភេទ​ហៅថា quercetin ដែល​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​គួរឱ្យកត់សម្គាល់​។​
 
៣. គ្រប់គ្រង​កម្រិត​នៃ​ជាតិ​ស្ករ​ក្នុង​ឈាម​
 
​ផ្លែ​ប៉ោម គឺជា​ជម្រើស​នៃ​ផ្លែឈើ​ដ៏​ល្អ​បំផុត​មួយ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​ដោយ​វា​មាន​ផ្ទុក​បរិ​មាណនៃ​ជាតិ​ស​សៃ​ខ្ពស់​ដែល​ជួយ​កាត់បន្ថយ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ និង​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។ ម្យ៉ាងវិញទៀត​សារធាតុ pectin ក្នុង​ផ្លែ​ប៉ោម​ជួយ​ផ្ដល់ឱ្យ​រាងកាយ​នូវ​អាស៊ីត galacturonic ដែល​បន្ថយ​តម្រូវការ​អាំង​ស៊ុយ​លីន​របស់​រាងកាយ​។​
 
៤. វា​ជួយ​ពង្រឹង​សុខភាព​បេះដូង​
 
​សមាសធាតុ​ប្រឆាំង​អុកស៊ីតកម្ម​និង​បរិមាណ​ខ្ពស់​នៃ​ជាតិ​ស​សៃ​ក្នុង​ផ្លែ​ប៉ោម​ជួយ​ពង្រឹង​សុខភាព​បេះដូង​ដោយ​រារាំង​ការ​រលាក ព្រមទាំង​កាត់បន្ថយ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​បេះដូង​គួរឱ្យកត់សម្គាល់​។​
 
៥. ជួយ​ឱ្យ​ស្រក​ទម្ងន់​
 
​ផ្លែ​ប៉ោម​មាន​ផ្ទុក​សម្បូរ​ដោយ​ជាតិ​ស​សៃ​និង​ជាតិ​ទឹក​ដែល​ជួយ​ឱ្យ​អ្នក​ឆាប់​ឆ្អែត ហើយ​ឆ្អែត​បានយូរ​ល្អ​សម្រាប់​អ្នក​ចង់​ស្រក​ទម្ងន់​។​
 
៦. ទប់ស្កាត់​ប្រឆាំង​ជំងឺមហារីក​
 
​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម flavonoids, ជាតិ​ស​សៃ​ខ្ពស់ និង​លក្ខណៈសម្បត្តិ​ប្រឆាំង​ការ​រលាក​នៃ​ផ្លែ​ប៉ោម​អាចជួយ​ទប់ស្កាត់​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​ច្រើន​ប្រភេទ ជាពិសេស​មហារីក​សួត ពោះវៀនធំ ស្បែក ក៏ដូចជា​មហារីក​សុដន់​។​
 
៧. វា​ជួយ​ការពារ​សុខភាព​ឆ្អឹង​
 
​សារធាតុ phloridzin ក្នុង​ផ្លែ​ប៉ោម​អាចជួយ​ពង្រឹង​សុខភាព​ឆ្អឹង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង ហើយ​បង្កើន​ដង់ស៊ីតេ​ឆ្អឹង​បាន​យ៉ាង​ប្រសើរ​។ ផ្លែ​ប៉ោម​ក៏មាន​ផ្ទុក​សារធាតុ boron ដែល​ជួយ​ឱ្យ​ឆ្អឹង​រឹងមាំ​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com