សង្គមអន្តរជាតិ​
អន្តរជាតិ
មេធាវី​ថា គ្រួសារ​ជនរងគ្រោះ​ពី​ការធ្លាក់​យន្តហោះ​ម៉ាឡេស៊ី MH17 ចង់​ទទួលបាន​សំណង​
02, Sep 2020 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ ជនប្រដាប់អាវុធ​គាំទ្រ​ក្រុម​ជន​ផ្តាច់ខ្លួន​រុស្ស៊ី​ឈរ​នៅលើ​បំណែក​យន្តហោះ MH17 របស់​ក្រុមហ៊ុន អាកាសចរណ៍​ម៉ាឡេស៊ី នៅ​តំបន់ Donetsk កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៤​។​
​រូប​ឯកសារ​៖ ជនប្រដាប់អាវុធ​គាំទ្រ​ក្រុម​ជន​ផ្តាច់ខ្លួន​រុស្ស៊ី​ឈរ​នៅលើ​បំណែក​យន្តហោះ MH17 របស់​ក្រុមហ៊ុន អាកាសចរណ៍​ម៉ាឡេស៊ី នៅ​តំបន់ Donetsk កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៤​។​
ដោយ: VOA
​គ្រួសារ​នៃ​ជនរងគ្រោះ​ជិត​៣០០​នាក់ ដែល​បាន​ស្លាប់​នៅក្នុង​ការធ្លាក់​យន្តហោះ​ជើងហោះហើរ​លេខ MH17 របស់​អាកាសចរណ៍​ម៉ាឡេស៊ី​(​កាលពី​ឆ្នាំ​២០១៤) ចង់​ទទួលបាន​សំណង​ព្រោះ​វា​មាន​រយៈពេល​ជាង​៦​ឆ្នាំ​ហើយ បន្ទាប់ពី​យន្តហោះ​ដែល​ពួកគេ​ជិះ​នេះ ត្រូវបាន​គេ​បាញ់​ទម្លាក់​ក្នុង​ដែនអាកាស​ប្រទេស​អ៊ុយ​ក្រែ​ន​នោះ​។ នេះ​បើតាម​ការបញ្ជាក់​កាលពី​ថ្ងៃ​ច័ន្ទ​របស់​ក្រុម​មេធាវី​តំណាង​ក្រុមគ្រួសារ​។​

 
​កាលពី​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១៤ អ្នកដំណើរ​ចំនួន​២៩៨​នាក់​និង​ក្រុម​អ្នកធ្វើការ​លើ​យន្តហោះ​ទាំងអស់​បាន​ស្លាប់​ក្នុង​ឧប្បទ្ទវហេតុ​នៃ​ការធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​ម៉ាឡេស៊ី (Malaysia Airlines) ដែល​ការធ្លាក់​នោះ​ត្រូវបាន​គេ​ចោទប្រកាន់ថា​ដោយសារ​គ្រាប់​ម៉ី​ស៊ី​ល​Buk ដែល​ត្រូវបាន​គេ​បាញ់​ក្នុង​ទឹកដី​ភាគ​ខាងកើត​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន ហើយ​ដែល​ត្រូវបាន​គេ​អះអាងថា​ជា​ស្នាដៃ​របស់​ក្រុម​ឧទ្ទាម​ដែលមាន​ការគាំទ្រ​ដោយ​ប្រទេស​រុស្សី​នោះ​។​
 
​ជនរងគ្រោះ​ភាគច្រើន​ប្រមាណ ២​ភាគ​៣ ជា​ជនជាតិ​ហូ​ឡង់​។ យន្តហោះ​ដឹក​អ្នកដំណើរ​នេះ បាន​ហោះ​ពី​ទីក្រុង Amsterdam ក្នុងប្រទេស​ហូ​ឡង់​ទៅកាន់​ទីក្រុង Kuala Lumpur ក្នុងប្រទេស​ម៉ាឡេស៊ី​។ 
 
​កាលពី​ឆ្នាំ​២០១៩ ជនជាតិ​រុស្សី​ចំនួន​៣​រូប​និង​ជនជាតិ​អ៊ុយ​ក្រែ​ន​ម្នាក់​ត្រូវបាន​គេ​ប​ញេ្ច​ញ​ឈ្មោះថា ជនសង្ស័យ​ពាក់ព័ន្ធ​នឹង​ការបាញ់​ទម្លាក់​យន្តហោះ​នោះ បន្ទាប់ពី​ការស៊ើបអង្កេត​អស់​ជាច្រើន​ឆ្នាំ​ដោយ​ក្រុម​អ្នកស៊ើប​អង្កេត​អន្តរជាតិ​ដែល​ដឹកនាំ​ដោយ​ហូ​ឡង់​។ ជន​ទាំង​៤​រូបនោះ​កំពុង​ត្រូវបាន​គេ​កាត់ទោស​ពីបទ​ឃាតកម្ម​។​
 
​ចំនួន​នៃ​សំណង​នោះ​មិន​ត្រូវគេ​បញ្ជាក់​ឲ្យ​ដឹង​ទេ ហើយ​ការដាក់​ពាក្យស្នើសុំ​សំណង​នោះ​ក៏​មិនទាន់​ធ្វើ​នៅឡើយ​ដែរ ដោយ​ក្រុម​មេធាវី​ការពារ​ជនរងគ្រោះ​សុំ​យោបល់​ទៅ​តុលាការ​ថា តើ​គួរប្រើ​ច្បាប់​ហូ​ឡង់​ឬ​អ៊ុយ​ក្រែ​ន​ក្នុងការ​ទាមទារ​សំណង​ទាំងនោះ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com