ជាតិ
ភ្លើងឆេះនៅផ្សារសំរោងយ៉ោង អស់តូប២៣០ គិតជាទឹកប្រាក់៨លានដុល្លារ
18, Sep 2020 , 6:59 pm        
រូបភាព
អគ្គិភ័យដែលឆាបឆេះផ្សារសំរោងយ៉ោង ស្ថិតនៅស្រុកបាទី ខេត្តតាកែវ កាលពីយប់ថ្ងៃទី១៧ ខែកញ្ញា បានបណ្ដាលឱ្យតូបលក់អីវ៉ាន់ខូចខាតអស់២៣០តូប ក្នុងចំណោមតូប២៨០ គិតជាទឹកប្រាក់អស់ប្រមាណ ៨លានដុល្លារ។ នេះបើតាមការផ្សាយរបស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្រ្គោះនៃអគ្គស្នងការដ្ឋាននគរបាលជាតិ។




នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ  បានបញ្ជាក់ថា មូលហេតុដែលបណ្ដាលឱ្យឆាបឆេះផ្សារនេះ ដោយសារឆ្លងចរន្តអគ្គិសនី។

ហេតុការណ៍អគ្គិភ័យនេះ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន ២៣រថយន្ត ហើយភ្លើងបានរលត់ទាំងស្រុង នៅវេលាម៉ោង១:៣០នាទីព្រឹក ថ្ងៃទី១៨ ខែកញ្ញា៕

អត្ថបទទាក់ទង
 


Tag:
 អគ្គិ​ភ័យ
  ផ្សារសំរោងយ៉ោង
  តាកែវ
© រក្សាសិទ្ធិដោយ thmeythmey.com