ជាតិ
ព្រះមហាក្សត្រ
ព្រះមហាក្សត្រ និងសម្តេចព្រះវររាជមាតា យាងទៅគង់ប្រថាប់ពិនិត្យ និងព្យាបាលព្រះរាជសុខភាពនៅប៉េកាំង
06, Oct 2020 , 9:05 am        
រូបភាព
ដោយ: ថ្មីៗ
ព្រះករុណា ព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ នាព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ស្តេចយាងទៅកាន់ក្រុងប៉េកាំង ប្រទេសចិន ដើម្បីគង់ប្រថាប់ពិនិត្យ និងព្យាបាលព្រះរាជសុខភាព ទៅតាមការកំណត់របស់ក្រុមគ្រូពេទ្យ។



សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទៅចូលរួមថ្វាយព្រះរាជដំណើរព្រះអង្គទាំងទ្វេនៅអាកាសយានដ្ឋានអន្តរជាតិ។ ក្នុងអំឡុងនៃព្រះរាជអវត្តមានរបស់ព្រះករុណា ព្រះមហាក្សត្រ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ត្រូវបានផ្តល់ឋានៈជាប្រមុខរដ្ឋស្តីទី។


© រក្សាសិទ្ធិដោយ thmeythmey.com