ជាតិ
នយោបាយជាតិ
នាយទាហាន៦រូបឡើងឋានន្តរស័ក្តិផ្កាយ៤ និងកាន់តំណែងជារដ្ឋលេខាធិការក្រសួងការពារជាតិ សម្តេច សាយ ឈុំ មានឋានៈជាប្រមុខរដ្ឋស្តីទី ខណៈដែលព្រះមហាក្សត្រគង់ប្រថាប់នៅក្នុងប៉េកាំង
× សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទី កាលពីថ្ងៃទី១០ ខែតុលា បានចុះហត្ថលេខាលើព្រះរាជក្រឹត្យត្រាស់បង្គាប់ ដំឡើងឋានន្តរស័ក្តិនាយទាហាន៦រូបពីឧត្តមសេនីយ៍ឯក ទៅជានាយឧត្តមសេនីយ៍ (ផ្កាយ៤) ហើយត្រូវបានតែងតាំងមុខតំណែងជារដ្ឋលេខាធិការក្រសួងការពារជាតិ រីឯនាយទាហាន២រូបទៀត ឡើងពីឧត្តមសេនីយ៍ទោទៅជាឧត្តមសេនីយ៍ឯក និងឡើងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ។
នាយទាហានដែលឡើងឋានន្តរស័ក្តិពីឧត្តមសេនីយ៍ឯក ទៅជានាយឧត្តមសេនីយ៍ និងមានមុខតំណែងជារដ្ឋលេខាធិការក្រសួងការពារជាតិរួមមាន លោក ហម គិន, លោក មាស ថង, លោក តេង ឈួន, លោក ជា សារ៉ន, លោក ម៉ៅ ឆែន និងលោក ម៉ាត់ ជាឡា។
រីឯនាយទាហានពីរូបដែលឡើងពីឧត្តមសេនីយ៍ទោទៅជាឧត្តមសេនីយ៍ឯក ហើយបានតំណែងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ រួមមាន លោក គង់ ប៊ុនថន និងលោក យឹម ប៊ុនធឿន៕
© រក្សាសិទ្ធិដោយ thmeythmey.com