ពីនេះ ពីនោះ
ឡូយ ឬ ឡូយថូយ មានន័យថា ផ្តេសផ្តាស ខ្ជីខ្ជា ដែលឥតប្រយោជន៍
× តាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យ «ឡូយ ឬ ឡូយថូយ» មិនមានន័យល្អនោះឡើយ ខណៈបច្ចុប្បន្ន គេគិតស្មានថា ពាក្យមានន័យថា អស្ចារ្យ សង្ហា ស្រស់ឆើតឆាយទៅវិញ។
កិរិយាវិសេសន៍ ឬគុណសព្ទ ឡូយ ជាពាក្យដែលប្រើកាត់ខ្លីមកពីពាក្យ ឡូយថូយ សំដៅសេចក្ដីថា "ផ្ដាស, ផ្ដេសផ្ដាស"។ មនុស្សឡូយ, គំនិតឡូយ, កុំឡូយពេក!
ការពន្យល់បន្ថែមមួយទៀតក្នុងវចនានុក្រម បង្ហាញថា «ឡូយថូយ» ជាភាសាវៀតណាម ដែលមានន័យថា ដែលមិនយកចិត្តទុកដាក់, សោះអង្គើយ; ខ្ជីខ្ជា; ដែលតាមតែបាន, តាមតែរួចពីដៃ; ដែលឥតប្រយោជន៍; ផ្ដេសផ្ដាស៕
© រក្សាសិទ្ធិដោយ thmeythmey.com