អត្ថបទពាណិជ្ជកម្ម
ការប្រកួតប្រជែងអាជីវកម្ម CAIN Challenges ចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃនេះ ដល់ ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០
06, Nov 2020 , 5:20 pm        
រូបភាព
ដោយ: ថ្មីៗ
សម្រាប់អាជីវកម្មបង្កើតថ្មី និងអាជីវកម្មនៅក្នុងដំណាក់កាលរីកលូតលាស់នៅប្រទេស កម្ពុជា ដែលចង់ពង្រឹងសមត្ថភាពគ្រប់គ្រងរបស់ពួកគេ ត្រូវការការពិភាក្សាយោបល់អាជីវកម្ម និងកំពុងស្វែងរកទុនវិនិយោគដើម្បីពង្រីកអាជីវកម្មរបស់ពួកគាត់ ការប្រកួតប្រជែងអាជីវកម្ម CAIN Challengesជាឱកាសពិសេសមិនគួររំលង។ ចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២០(មុនម៉ោង ១២យប់)។
 
ការប្រកួតប្រជែងអាជីវកម្ម CAIN Challenges រៀបចំឡើងដោយបណ្ដាញអ្នកវិនិយោគកម្ពុជា Cambodian Angel Investors Network (CAIN)ដើម្បីផ្តល់ឱកាសឱ្យសហគ្រិនក្នុងស្រុកពង្រីកអាជីវកម្មរបស់ពួកគេ។ការប្រកួតប្រជែងនេះដំណើរការឡើងក្រោមការសាហការជាមួយកម្មវិធីពន្លឿនការអភិវឌ្ឍអាជីវកម្ម BIO Accelerator Programនិងក្រោមការគាំទ្រពីសមាគមអ្នកវិនិយោគកម្ពុជា(CiC)។
បេក្ខជនជ័យលាភី០៣រូបចុងក្រោយ នឹងទទួលបានរង្វាន់ដែលមានតម្លៃបើគិតជាទឺកប្រាក់ប្រហែល២០,០០០ដុល្លារអាមេរិក។ បេក្ខជនជ័យលាភីទាំង០៣រូប នឹងទទួលបានវគ្គសិក្សាដើម្បីពន្លឿនការអភិវឌ្ឍអាជីវកម្ម និងពង្រឹងសមត្ថភាពគ្រប់គ្រងរបស់ពួកគេ ព្រមទាំងទទួលបានកញ្ចប់ពិគ្រោះយោបល់អាជីវកម្ម(អំពីទីផ្សារ ហិរញ្ញវត្ថុ យុទ្ធសាស្ត្រផ្សេងៗ)និងឱកាសទទួលបានទុនវិនិយោគ៥០០,០០០++ ដុល្លារអាមេរិក។
 
ដើម្បីចូលរួមការប្រកួតប្រជែងអាជីវកម្ម CAIN Challenges សហគ្រិនត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖
1. មានក្រុមហ៊ុនដែលមានប្រតិបត្តិការអាជីវកម្មការយ៉ាងតិច១ឆ្នាំ 
2. មានប្រាក់ចំណូល (ទោះមិនទាន់រក់បានប្រាក់ចំនេញក្តី)
3. ជាអាជីវកម្មប្រកបដោយក្រមសីលធម៌ (អាជីវកម្មដែលមិនត្រូវបានអនុញ្ញាតឲ្យចូលរួមមាន៖ អាជីវកម្មល្បែងភ្នាល់ អាជីវកម្មដែលពាក់ព័ន្ធនឹង ថ្នាំជក់ និងគ្រឿងស្រវឹង …។ល។)
4. ជាក្រុមហ៊ុនកំពុងស្វែងរកទុនវិនិយោគដើម្បីពង្រីកអាជីវកម្ម
 
វិស័យអាទិភាព(FAST)ដែលអាចចូលរួមការប្រកួត រួមមាន៖
ហិរញ្ញវត្ថុ
ទាក់ទងនិងកសិកម្ម
សេវាកម្ម (អាហារនិងភេសជ្ជៈ ការអប់រំ សុខភាព លក់រាយ។ ល។)
បច្ចេកវិទ្យា
 
កាលវិភាគសកម្មភាពនៃការប្រកួត៖
ថ្ងៃទី ៣០ ខែ វិច្ឆិកា ឆ្នាំ ២០២០៖ បិទទទួលពាក្យសុំចូលរួម និងការជម្រុះយកបេក្ខជន០៩រូប
ថ្ងៃទី ០៦ ខែធ្នូ ឆ្នាំ ២០២០៖ការប្រកាសបេក្ខជនជ័យលាភីវគ្គជម្រុះទាំង០៩រូប
ថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០២០៖វគ្គណែនាំពីរបៀបរៀបចំឯកសារសំរាប់ការធ្វើបទបង្ហាញគំនិតអាជីវកម្ម
ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២០៖ ការប្រកួតប្រជែងអាជីវកម្ម CAIN Challenges
ថ្ងៃទី ១២ ខែ ធ្នូ ឆ្នាំ ២០២០៖ ការប្រកាសបេក្ខជនជ័យលាភីទាំង០៣រូប និងពិធីប្រគល់រង្វាន់
 
បេក្ខជនជ័យលាភី ០៣រូប ចុងក្រោយនឺងទទួលរង្វាន់រួមមាន‌៖
1. មានឱកាសទទួលបានទុនវិនិយោគ ៥០០,០០០++ ដុល្លារអាមេរិក ពីក្រុមហ៊ុនវិនិយោគកម្ពុជា Cambodian Investors Capital Partners Plc និងសមាជិកបណ្ដាញអ្នកវិនិយោគកម្ពុជា                        Cambodian Angel Investors Network (CAIN)
2. ទទួលបានកញ្ចប់ពិគ្រោះយោបល់អាជីវកម្មពីសមាគមអ្នកវិនិយោគកម្ពុជា(CiC)រួមមានគំរូហិរញ្ញវត្ថុ (financial model) ការសិក្សាទីផ្សារ យុទ្ធសាស្រ្តអាជីវកម្ម (ផ្តោតលើយុទ្ធសាស្ត្រកំណើន) និងការ            ផ្គូរផ្គងជាមួយអ្នកជំនាញដើម្បីដោះស្រាយបញ្ហាអាជីវកម្មផ្សេងៗ
3. ឈ្នះអាហារូបករណ៍ចូលរួមកម្មវិធីពន្លឿនការអភិវឌ្ឍអាជីវកម្ម BIO Accelerator Program
4. ក្លាយជាសមាជិកទូទៅនៃសមាគមន៍អ្នកវិនិយោគកម្ពុជា (CiC) ដែលមានសមាជិក៤៥០+ នាក់
        បេក្ខជនទាំងអស់ត្រូវយកចិត្តទុកដាក់លើលក្ខខណ្ឌនៃការប្រកួតមុនពេលដាក់ពាក្យ។ ខាងក្រោមនេះជាច្បាប់នៃការប្រកួត៖
ពាក្យសុំចូលរួមទាំងអស់ត្រូវតែដាក់តាមអ៊ីនធឺណេតទៅតាមទំរង់ដែលបានផ្តល់ជូន tinyurl.com/CAINChallenges2020
កាលបរិច្ឆេទឈប់ទទួលពាក្យគឺថ្ងៃទី ៣០ ខែ វិច្ឆិកាឆ្នាំ ២០២០ (មុនម៉ោង ១២យប់)
រាល់ពាក្យសុំចូលរួមទាំងអស់ នឹងត្រូវបានពិនិត្យ និងជ្រើសរើសដោយអ្នកជំនាញ ហើយមានតែបេក្ខជនដែលត្រូវបានជ្រើសរើសប៉ុណ្ណោះ ដែលនឹងត្រូវបានទំនាក់ទំនងមកធ្វើការសម្ភាសន៍
មានតែបេក្ខជន០៩រូបប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើសសម្រាប់ចូលរួមវគ្គប្រកួតប្រជែង ដើម្បីស្វែងរកបេក្ខជនជ័យលាភី០៣រូបចុងក្រោយ
បេក្ខជន០៩រូបនឹងទទួលបានវគ្គណែនាំពីរបៀបរៀបចំឯកសារសំរាប់ការធ្វើបទបង្ហាញគំនិតអាជីវកម្ម (Pitch Deck) ក្នុងវគ្គប្រកួតចុងក្រោយ
ឯកសារសំរាប់ការធ្វើបទបង្ហាញគំនិតអាជីវកម្មអាចសរសេរជាភាសាខ្មែរឬអង់គ្លេស តែបទបង្ហាញនឹងត្រូវធ្វើជាភាសាខ្មែរ
➴ ដាក់ពាក្យចូលរួមឥឡូវនេះ tinyurl.com/CAINChallenges2020 
➴ ផុតកំណត់ទទួលពាក្យថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០
សម្រាប់ព័ត៌មានបន្ថែម ៖ 099 807 996 - 070 310 236៕
 






(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com