COVID-19
ជាតិ
អ្នកការទូតខ្មែរ២នាក់ និងបុគ្គលិក២នៅស្ថានទូតខ្មែរប្រចាំបារាំង មានកូវីដ-១៩
× អ្នកការទូតកម្ពុជា២នាក់ និងបុគ្គលិកក្នុងស្រុកចំនួន២នាក់នៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំបារាំង មានវិជ្ជមានកូវីដ-១៩។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០។
សេចក្តីប្រកាសបានបញ្ជាក់ថា អ្នកទាំង៤កំពុងសម្រាកព្យាបាលនៅផ្ទះរៀងៗខ្លួន ហើយក្រៅពីនេះ ស្ថានទូតដែលស្ថិតនៅក្រុងប៉ារីស កំពុងរង់ចាំលទ្ធផលតេស្តបុគ្គលិកក្នុងស្រុកម្នាក់ទៀត។
ស្ថានទូតខ្មែរ នៅតែបន្តការងារជាប្រក្រតីតាមប្រព័ន្ធព័ត៌មានវិទ្យា៕
© រក្សាសិទ្ធិដោយ thmeythmey.com