ជាតិ
សង្គមជាតិ
ទោះស្ថិតក្នុងសភាពទ្រុឌទ្រោម តែ «ប្រាសាទបេងមាលា» នៅតែមានសម្រស់ទាក់ទាញ
15, Nov 2020 , 4:59 pm        
រូបភាព
ដោយ:
សៀមរាប៖ ប្រាសាទបេងមាលាកសាងឡើងក្នុងរាជ្យព្រះបាទសូរ្យវរ្ម័នទី២ នៅចុងសតវត្សរ៍ទី១១ ដើមសតវត្សរ៍ទី១២ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទចំណាស់នេះ មានភាពទ្រុឌទ្រោមខ្លាំង ដោយសារកត្តាជាច្រើនដូចជា កត្តាធម្មជាតិ កត្តាមនុស្ស និងកត្តាសង្គ្រាមជាដើម។ ទោះជាមានសភាពទ្រុឌទ្រោមយ៉ាងណាក៏ប្រាសាទបេងមាលា នៅតែមានភាពស្រស់ស្អាតដែលភ្ញៀវទេសចរទាំងអស់ មិនគួរមើលរំលងឡើយ។



សូមអញ្ជើញទស្សនារូបភាពដែលថតដោយលោក ប៉ាន់ បូនី អ្នកសារព័ត៌មានថ្មីៗ២៥ដូចតទៅ៖
 




















មានចម្ងាយប្រមាណ ៣១៩គីឡូម៉ែត្រពីរាជធានីភ្នំពេញ និងចម្ងាយ៧៧គីឡូម៉ែត្រពីក្រុងសៀមរាប មានទីតាំងស្ថិតនៅភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប ប្រាសាទនេះមានរចនាប័ទ្ម ដូចទៅនឹងប្រាសាទអង្គរវត្ត។ 
 
សូមបញ្ជាក់ផងដែរ តំបន់ប្រាសាទបេងមាលានេះ មានទំហំដល់៨៦៩ហិកតា។ នៅខាងកើតប្រាសាទនេះមានបារាយណ៍ដ៏ធំមួយមានបណ្តោយ ១៦០០ម៉ែត្រ និងទទឹង ៨០០ម៉ែត្រ។ តួប្រាសាទ មានទំហំបណ្តោយ ១០៧៦ម៉ែត្រ ទទឹង ៩១៣ម៉ែត្រ។ នៅក្បែរប្រាសាទនេះមានប្រាសាទជាច្រើនទៀតផងដែរ ដែលមានដូចជាប្រាសាទជ្រៃ និងប្រាសាទកងភ្លក់ជាដើម ចំណែកខាងជើងឆៀងខាងលិចមានតំបន់មួយទៀតដែលគេឲ្យឈ្មោះថា តំបន់អូរថ្មដាប់ ដែលជាកន្លែងដាប់ថ្មបុរាណសម្រាប់បម្រើការសាងសង់ប្រាសាទនៅតំបន់អង្គរទាំងមូលផងដែរ៕ 
 

Tag:
 ប្រាសាទបេងមាលា
  ទេសចរណ៍
  សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com