អត្ថបទពាណិជ្ជកម្ម
កូ​វីដ​១៩ អ៊ីចឹង​! បង់ថ្លៃ​ទឹក​ភ្លើង​តាម​វី​ង មិន​អស់ថ្លៃ​សេវា​ឡើយ​
19, Nov 2020 , 2:16 pm        
រូបភាព
​មិនចាំបាច់​កាន់​សាច់ប្រាក់ និង​ធ្វើដំណើរ ទៅ​បង់ថ្លៃ​ទឹក ភ្លើង និង​សំរាម ដោយផ្ទាល់​នាំ​តែ​ពិបាក​ខ្លួន​ទេ ឥឡូវនេះ លោកអ្នក​អាច​ទូទាត់​សេវា​ទាំងនេះ តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង (Wing Money App) ពី​ផ្ទះ​បាន​គ្រប់ពេល ព្រមទាំង​មិន​អស់ថ្លៃ​សេវា​ឡើយ​។​

​ខណៈពេលដែល​ជំងឺ​កូ​វីដ​-១៩ កំពុងតែបន្ត​រាតត្បាត ធនាគារ​ឯកទេស​វី​ង បានអនុញ្ញាត​ដល់​អតិ​ថិ​ជន​ទាំងអស់ អាច​បង់ថ្លៃ​ទឹក ភ្លើង​និង​សំរាម ដោយ​គ្មាន​ការកំណត់ និង​មិន​អស់ថ្លៃ​សេវា​។​ការផ្តល់ជូន​ដ៏​ពិសេស​នេះ នឹង​ប្រព្រឹត្តទៅ ចាប់ពី​ថ្ងៃទី​១៤ ខែតុលា រហូតដល់​ថ្ងៃទី​៣១​ខែធ្នូ ឆ្នាំ​២០២០​។​
 
​ដើម្បី​ទទួលបាន​ការផ្តល់ជូន​ដ៏​ពិសេស​នេះ លោកអ្នក​គ្រាន់តែ​ចូល ទៅក្នុង​កម្មវិធី Wing Money App បន្ទាប់មក​ចូលទៅក្នុង​មុខងារ «​ទូទាត់​វិក្កយបត្រ​» និង​ជ្រើសរើស «​ថ្លៃ​ទឹក ភ្លើង​» និង​ស្វែងរក​ដៃគូ​សហការ និង​បញ្ចូល​ចំនួន​ទឹកប្រាក់ ដែល​អ្នក​ត្រូវ​បង់​ជាការ​ស្រេច​។ 


 
​ការផ្តល់ជូន​នេះ នឹង​អនុវត្ត​ចំពោះតែ​អ្នក​ដែល​ទូទាត់​ថ្លៃ​ទឹក ភ្លើង និង​សំរាម តាមរយៈ​កម្មវិធី​ស្មា​ត​ហ្វូ​ន​វី​ង និង​អនុវត្ត​ចំពោះតែ​ការទូទាត់ ជាមួយ​អគ្គិសនី​កម្ពុជា រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ និង​ក្រុង​សៀមរាប និង​រដ្ឋាករ​ស្វយ័ត គ្រប់គ្រង​សំរាម និង​សំណល់​រឹង រាជធានី​ភ្នំពេញ​តែប៉ុណ្ណោះ​។​
 
​ដោ​ន​ឡូត Wing Money App ដាក់​ក្នុង​ទូរស័ព្ទ​របស់​អ្នក​ថ្ងៃនេះ ដើម្បី​ទទួលបាន​បទពិសោធន៍ ការទូទាត់​វិក្កយបត្រ ទឹក ភ្លើង និង សំរាម​ដោយ​ឥតគិតថ្លៃ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com