អត្ថបទពាណិជ្ជកម្ម
កម្មវិធី PayWay Mobile នឹង​ជំរុញ​ការទទួល​ទូទាត់​មិន​ប្រើ​សាច់ប្រាក់​នៅ​កម្ពុជា​
04, Dec 2020 , 8:49 am        
រូបភាព
​ធនាគារ ABA ជា​ធនាគារ​នាំមុខ​របស់​កម្ពុជា ក្នុង​ការផ្តល់​ដំណោះស្រាយ​ហិរញ្ញវត្ថុ​ឌីជីថល ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ នូវ​កម្មវិធី PayWay Mobile ។ កម្មវិធី​ន​នេះ បង្កើតឡើង​ដើម្បី​គាំទ្រ​អាជីវកម្ម​ក្នុងស្រុក​គ្រប់​ប្រភេទ ក្នុង​ការទទួល​ទូទាត់​ភ្លាមៗ មិន​ប្រើ​សាច់ប្រាក់​។​

​កម្មវិធី PayWay Mobile គឺជា​ដំណោះស្រាយ​ម៉ាស៊ីន​ឆូត​កាត​ចល័ត mPOS (​ទីតាំង​លក់​ចល័ត​) ដែល​អនុញ្ញាត​ឲ្យ​អាជីវកម្ម​នានា ទទួល​ការទូទាត់​ភ្លាមៗ ជា​ប្រាក់រៀល និង​ដុល្លារ តាម​ទូរស័ព្ទដៃ​របស់​ពួកគេ​ដោយ​បង្កើត​កូដ QR​។ 
 
​ជាមួយ​កម្មវិធី PayWay Mobile ពាណិជ្ជករ អាច​ពិនិត្យមើល​បរិមាណ​ការ​លក់​របស់​ពួកគេ តាម​ពេលវេលា​ជាក់ស្តែង តាមដាន​ប្រវត្តិ​ប្រតិបត្តិការ បង្វិលប្រាក់​វិញ​នៅពេល​ចាំបាច់ ព្រមទាំង​អាច​ផ្ញើ​វិក្កយបត្រ​អេ​ឡិ​ក​ត្រូ​និក បាន​ផងដែរ​។ 
 
​បន្ថែម​លើ​នេះ​ទៀត កម្មវិធី PayWay Mobile អនុញ្ញាត​ឲ្យ​អាជីវកម្ម​នានា ដែលមាន​ទីតាំង​លក់​លើសពី​មួយកន្លែង អាច​គ្រប់គ្រង​ទីតាំង​លក់​របស់​ពួកគេ​ទាំងអស់ និង​តាមដាន​ប្រតិបត្តិ​ការលក់​របស់​អ្នក​គិតលុយ នៅតាម​ទីតាំង​កំណត់​នីមួយៗ​។ កម្មវិធី​នេះ ត្រូវបាន​បង្កើតឡើង​ដើម្បី​ដោះស្រាយ​ប្រតិបត្តិការ​អាជីវកម្ម​ប្រចាំថ្ងៃ របស់​ពាណិជ្ជករ​ប្រភេទ​មីក្រូ និង​តូចៗ ពាក់ព័ន្ធ​នឹង​ការកត់ត្រា​បញ្ជី​ប្រតិបត្តិ​ការលក់ និង​កាត់បន្ថយ​ការប្រើប្រាស់​សាច់ប្រាក់​។ 
 
​លោក Zokhir Rasulov នាយក​ឌីជីថល​របស់​ធនាគារ ABA មានប្រសាសន៍​អំពី​ការដាក់​ឲ្យ​ដំណើរការ​នេះ​ថា​៖«​យើង​មាន​សេចក្តី​រីករាយ​ជាខ្លាំង ក្នុងការ​ដាក់​ឲ្យ​ប្រើប្រាស់ នូវ​ផលិតផល​បង្កើត​ថ្មី​របស់​យើង គឺ​កម្មវិធី PayWay Mobile​។ ការដាក់​ឲ្យ​ដំណើរការ​នូវ​កម្មវិធី PayWay Mobile ជាការ​បន្ត​អនុវត្ត​គំនិត​ផ្តួចផ្តើម​ផ្នែក​ឌីជីថល​របស់​យើង ដែល​បានចាប់ផ្តើម​ឡើង​កាលពី​ប៉ុន្មាន​ឆ្នាំ​កន្លងមកនេះ​»​។ 
 
​តាមរយៈ​ការបង្កើត​ផលិតផល​នេះ យើង​មានបំណង​ធ្វើ​ឲ្យ​មាន​ភាពងាយស្រួល នូវ​ប្រតិបត្តិការ​រវាង​ពាណិជ្ជករ និង​អ្នកទិញ​។ ក្នុងពេល​ជាមួយគ្នា យើង​បានធ្វើ​ឲ្យ​ពាណិជ្ជករ​ជាច្រើន ទទួលបាន​សេវាកម្ម​នេះ ដែល​អាចជួយ​ក្នុងការ​ជំរុញ​កំណើន​ប្រតិបត្តិ​ការមិន​ប្រើ​សាច់ប្រាក់ និង​ធ្វើ​ឲ្យ​ការទូទាត់​ជា​ប្រាក់រៀល​កាន់តែ​ពេញនិយម​។ 
 
​ឥឡូវនេះ ពាណិជ្ជករ​គ្រប់​ប្រភេទ​អាច​ដំឡើង​កម្មវិធី​នេះ ដោយ​ងាយស្រួល​នៅលើ​ទូរស័ព្ទដៃ​របស់ខ្លួន និង​ចាប់ផ្តើម​ទទួល​ទូទាត់​ជា​ប្រាក់រៀល ឬ​ដុល្លារ ដោយ​មិន​ប្រើ​សាច់ប្រាក់ តាមរយៈ​កូដ QR សម្រាប់​ទូទាត់​ចូលក្នុង​គណនី ABA របស់ខ្លួន​បាន​ភ្លាមៗ​។​
 
​កម្មវិធី PayWay Mobile នេះ មាន​នៅលើ Google Play Store ហើយ​ការបើក​ដំណើរការ​មាន​ភាពងាយស្រួល នៅលើ​ទូរស័ព្ទដៃ Android​។ ដើម្បី​ចាប់ផ្តើម​ទទួល​ការទូទាត់ ដោយ​ប្រើ​កូដ QR ដោយ​ប្រើ​កម្មវិធី PayWay Mobile  អ្នក​ចាំបាច់​ត្រូវមាន គណនី ABA ដែល​ដំណើរការ​។ អ្នក​អាច​ទទួលបាន​ព័ត៌មាន​បន្ថែម​នៅទីនេះ https://www.ababank.com/km/saving-account/ ។​
 
​ប្រសិនបើ​អ្នកមាន​ចម្ងល់​ណាមួយ អំពី​ការប្រើប្រាស់​កម្មវិធី PayWay Mobile សូម​ទាក់ទង​យើងខ្ញុំ​គ្រប់ពេលវេលា តាមរយៈ​ទូរស័ព្ទ​លេខ 023 225 333 ឬក៏​ឆាត​ជាមួយ​យើងខ្ញុំ​តាម ផេ​ក Facebook (https://www.facebook.com/ABA.Bank.Cambodia/)  ឬ​ចូលទៅ​កាន់​វិ​ប​សាយ​ផ្លូវការ តាមរយៈ​តំណ​នេះ (https://www.ababank.com/km/aba-news/aba-launches-payway-app-for-entrepreneurs-to-boost-cashless-payments-a/) ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com