COVID-19
អន្តរជាតិ
អ៊ីរ៉ង់ជាប្រទេសដំបូងនៅមជ្ឈិមបូព៌ាដែលមានអ្នកឆ្លងកូវីដ-១៩ ជាង១លានករណី
× គិតត្រឹមថ្ងៃទី៤ ខែធ្នូ នេះ អ៊ីរ៉ង់ បានក្លាយជាប្រទេសទី១៤នៅលើលោកដែលមានករណីឆ្លងកូវីដ-១៩លើស១លានករណី ហើយក៏ជារដ្ឋដំបូងនៅមជ្ឈិមបូព៌ាផងដែរ។ នៅទូទាំងពិភពលោក ករណីឆ្លងកូវីដ-១៩ មានជាង៦៥.៥២លាន ក្នុងនោះស្លាប់ជាង១.៥១លាននាក់ និងសះស្បើយជាង៤៥.៣៧លាននាក់។
អ៊ីរ៉ង់ មានអ្នកឆ្លងជាង១លានករណី ខណៈសហរដ្ឋអាមេរិក បន្តនាំមុខគេដាច់ឆ្ងាយ ជាមួយនឹង១៤.៥៣លាន ហើយបន្តដោយឥណ្ឌាជាង៩.៥៧លាន ប្រេស៊ីលជាង៦.៤៨លាន រុស្ស៊ីជាង២.៣៧លាន បារាំងជាង២.២៥លាន។ អេស្ប៉ាញ ចក្រភពអង់គ្លេស អ៊ីតាលី អាហ្សង់ទីន កូឡុំប៊ី ម៉ិកស៊ិក អាល្លឺម៉ង់ និងប៉ូឡូញ មានចន្លោះពីជិត១.៧លាន ចុះទៅជាង១លាន។
ប៉េរូ មានជាង៩០ម៉ឺនករណី អាហ្សិកខាងត្បូងជាង៨០ម៉ឺន អ៊ុយក្រែន និងតួកគី ជាង៧០ម៉ឺនដូចគ្នា រីឯប្រទេសផ្សេងទៀតដែលមានករណីឆ្លងជាងកន្លះលានរួមមាន បែលហ្ស៊ិក អ៊ីរ៉ាក់ ឥណ្ឌូណេស៊ី ស៊ីលី ហូឡង់ និងឆេក ខណៈរូម៉ានី បង់ក្លាដែស ហ្វីលីពីន និងប៉ាគីស្ថាន មានតួលេខកាន់តែប្រកៀកកន្លះលានករណី។
ក្នុងចំណោមអ្នកស្លាប់ជាង១.៥១លាននាក់ សហរដ្ឋអាមេរិក មានជាង២៨ម៉ឺន ប្រេស៊ីលជាង១៧ម៉ឺន ឥណ្ឌាជិត១៤ម៉ឺន និងម៉ិកស៊ិកជាង១០ម៉ឺន។ ប្រទេសចំនួន២១ទៀតដែលមានអ្នកស្លាប់ខ្ទង់ម៉ឺននាក់ រួមាន ចក្រភពអង់គ្លេស អ៊ីតាលី បារាំង អ៊ីរ៉ង់ អេស្ប៉ាញ រុស្ស៊ី អាហ្សង់ទីន កូឡុំប៊ី ប៉េរូ អាហ្វ្រិកខាងត្បូង ប៉ូឡូញ អាល្លឺម៉ង់ ឥណ្ឌូណេស៊ី បែលហ្សិក ស៊ីលី តួកគី អេក្វាឌ័រ អ៊ុយក្រែន កាណាដា អ៊ីរ៉ង់ និងរូម៉ានី៕
© រក្សាសិទ្ធិដោយ thmeythmey.com