ជាតិ
អត្ថបទពាណិជ្ជកម្ម
សែលកាត ចាប់ផ្តើមដាក់ឲ្យដំណើរការគម្រោងទិន្នន័យសម្រាប់អ្នកលេងហ្គេមទូរស័ព្ទ ដំបូងគេបងុ្អស់នៅកម្ពុជា ឈ្មោះថា PlayGame Unlimited
07, Dec 2020 , 10:15 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ - បន្ទាប់ពីការរៀបចំ និងអភិវឌ្ឍផលិតផល គម្រោងរបស់ខ្លួនអស់រយៈពេលជាច្រើនខែមក ថ្ងៃនេះក្រុមហ៊ុន សែលកាត បានបង្ហាញជូននូវ PlayGame Unlimited ដែលជាគម្រោងទិន្នន័យថ្មី បង្កើតឡើងជាពិសេស សម្រាប់បណ្តាអ្នកលេងហ្គេមប្រភេទទូរស័ព្ទដៃ ដែលកំពុងរីកដុះដាលគួរឱ្យកត់សម្គាល់បំផុត នាពេលបច្ចុប្បន្ននេះ។
 
ក្រៅពីអត្ថប្រយោជន៍ដ៏សម្បូរបែប ទាក់ទិននឹងហ្គេម សេវាកម្មនេះ ក៏នឹងបម្រើការកម្សាន្តជូនដល់អ្នកលេងហ្គេមគ្រប់រូបទាំងអស់ ដោយមិនមានការកំណត់អាយុ ទីតាំង ឬប្រភេទស៊ីមកាតដែលពួកគេប្រើប្រាស់នោះឡើយ។
 
ការបង្ហាញគម្រោងពិសេសនេះ ត្រូវបានធ្វើឡើង បន្ទាប់ពី សែលកាត បានដាក់ឲ្យដំណើរការកម្មវិធី PlayGame ដែលជា virtual game platform ដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា នាដើមឆ្នាំ ២០២០ នេះ។
 
បច្ចុប្បន្ននេះ PlayGame កំពុងបម្រើការកម្សាន្តដល់អ្នកលេងហ្គេមរាប់ពាន់នាក់ ដែលពួកគេអាចប្រកួតប្រជែងជាមួយមិត្តភក្តិ មានឱកាសឈ្នះរង្វាន់ជាសាច់ប្រាក់ សម្រាប់ការជាប់ចំណាត់ថ្នាក់ និងអាចតាមដានមើលព័ត៌មាន និងវីដេអូថ្មីៗ ពីអ្នកបង្កើតមាតិកាល្បីៗផងដែរ។
 
PlayGame Unlimited អនុញ្ញាតឲ្យអ្នកលេងហ្គេមទាំងអស់ ទទួលបានជាពិសេស គឺឈុតខាងក្រៅ ដែលហៅថា Skin ដោយឥតគិតថ្លៃ រង្វាន់លើកទឹកចិត្ត និងការបញ្ចុះតម្លៃជាច្រើន។ ប៉ុន្តែអត្ថប្រយោជន៍ដ៏អស្ចារ្យជាងគេបំផុតនោះ គឺការផ្តល់ជូនទិន្នន័យឥតដែនកំណត់ពិតប្រាកដ សម្រាប់អតិថិជនដែលប្រើប្រាស់ស៊ីម សែលកាត។
 

 
 
អតិថិជនដែលជ្រើសរើសការចូលជាសមាជិកប្រចាំសប្តាហ៍ ប្រចាំខែ សម្រាប់បីខែ ឬប្រចាំឆ្នាំ នឹងលែងបារម្ភ ជាមួយការអស់ទិន្នន័យសម្រាប់ការលេងហ្គេម Mobile Legends, Bang Bang និង PUBG Mobile ទៀតហើយ។
 
ទិន្នន័យបន្ថែម នឹងត្រូវបានផ្តល់ជូនដោយឥតគិតថ្លៃ សម្រាប់ Facebook Gaming រួមជាមួយនឹងកញ្ចប់ទិន្នន័យ សម្រាប់ប្រើប្រាស់លើសកម្មភាពផ្សេងៗទៀតដូចជា ការចូលទស្សនាហ្គេមផ្សាយផ្ទាល់ ការចូលប្រើប្រាស់គេហទំព័រ និងការផ្ញើសារជជែកគ្នាជាដើម។
 
គួរឲ្យចាប់អារម្មណ៍បំផុតទៀតនោះ សមាជិក សែលកាត អាចចូលរួមនៅក្នុងកម្មវិធីប្រកួតដ៏អស្ចារ្យ ទទួលបានការបញ្ចុះតម្លៃទៅលើមុខទំនិញ និងអាចជួបប្រាស្រ័យទាក់ទង ជាមួយបណ្តាអ្នកលេងហ្គេម និងអ្នកបង្កើតមាតិការបស់សែលកាតផងដែរ។


 
 
 លក្ខណៈពិសេសនៃគម្រោងនេះ គឺការផ្តល់ជូននូវលទ្ធភាពដល់អ្នកលេងហ្គេម ក្នុងការបង្កើត និងផ្តល់កាដូជាប័ណ្ណបញ្ចុះតម្លៃ អេឡិចត្រូនិក ពិសេសពីម៉ាកល្បីៗនៅលើពិភពលោក ដែលមិនទាន់មានផ្តល់ជូននៅក្នុងប្រទេសកម្ពុជា ដូចជា Steam, Play Station, XBOX, Nintendo, Apple, Google Play, Spotify, Netflix , and Amazon ជាដើម។
 
ផលិតផលនេះ ក៏មានប្រើប្រាស់ PlayCoins ដែលជារូបិយប័ណ្ណហ្គេមផ្ទាល់ខ្លួនរបស់វា សម្រាប់ប្តូរយករបស់របរហ្គេម និងប័ណ្ណបញ្ចុះតម្លៃអេឡិចត្រូនិក ដើម្បីផ្តល់ជារង្វាន់ជូនដល់អ្នកលេងហ្គេមដទៃទៀត នៅក្នុងប្រទេសកម្ពុជា។


 
 
រាល់ប្រតិបត្តិការទាំងអស់រួមមាន ការភ្ជាប់គម្រោង ការទិញកញ្ចប់សេវាកម្ម ឬការបញ្ចូលទឹកប្រាក់ជាដើម នឹងមានផ្តល់ជាពិន្ទុជូនដល់សមាជិកសម្រាប់ប្តូរយក PlayCoins ដែលអាចប្រើប្រាស់សម្រាប់ទិញទំនិញផ្សេងៗ នៅក្នុងផ្សារហ្គេមផងដែរ។
 
សមាជិក ៣,០០០ នាក់ដំបូង ដែលភ្ជាប់គម្រោងនេះ នឹងទទួលបានរង្វាន់ជា PlayCoins បន្ថែមចំនួន ៥០ ភាគរយដោយឥតគិតថ្លៃ ជាមួយនឹងលេខកូដណែនាំ PlayGame ហើយរាល់សមាជិកទាំងអស់ ថែមទាំងមានឱកាសឈ្នះទូរស័ព្ទ iPhone 12 Pro ថ្មី នៅក្នុងការចាប់ឆ្នោតផ្សងសំណាងរៀងរាល់ថ្ងៃសុក្រ ដោយនឹងបន្តរហូតដល់ថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២១។
 
លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត បានថ្លែងថា PlayGame Unlimited ត្រូវបានរៀបចំបង្កើតឡើង ដោយផ្តោតយកចិត្តទុកដាក់ទៅលើបែបបទ និងតម្រូវការរបស់អ្នកលេងហ្គេមជាពិសេស តែម្តង។
 
«ក្រុមហ៊ុន សែលកាត ប្តេជ្ញាចិត្តក្នុងការផ្តល់នូវវេទិកា ជូនដល់អ្នកលេងហ្គេម ដែលមានទេពកោសល្យពូកែៗរបស់យើង ឲ្យអាចរៀនសូត្រ បង្កើនសមត្ថភាព ក៏ដូចជាទទួលបាននូវការទទួលស្គាល់ពីប្រទេស នៅក្នុងតំបន់ និងនៅជុំវិញពិភពលោកផងដែរ។ យើងបានបង្កើត PlayGame Unlimited ឲ្យក្លាយជាផ្នែកមួយនៃប្រព័ន្ធអេកូឡូស៊ី និងថ្នាល ដែលរៀបចំឡើងដើម្បីគាំទ្រ និងអភិវឌ្ឍសហគមន៍អ្នកលេងហ្គេម។ យ៉ាងណាមិញ គោលបំណងធំបំផុតរបស់យើង គឺការចូលរួមជួយលើកកម្ពស់ ដល់កីឡាករហ្គេមនៅក្នុងស្រុក ការអភិវឌ្ឍកីឡាករអេឡិចត្រូនិក សម្រាប់ថ្ងៃអនាគត និងការផ្តល់ឱកាសដល់កីឡាករយើង ឲ្យអាចចូលរួមកម្មវិធីប្រកួតលំដាប់ថ្នាក់ពិភពលោក ក៏ដូចជាការចូលរួមនៅក្នុងកម្មវិធីប្រកួតធំៗផ្សេងទៀតជាដើម»។ នេះបើតាមការលើកឡើងរបស់លោក អៀន វ៉ាតសុន។ 
 
ទន្ទឹមនឹងការដាក់ឲ្យដំណើរការថ្នាល PlayGame ក្រុមហ៊ុន សែលកាត ក៏ត្រូវបានទទួលស្គាល់ថាជាបណ្តាញទូរស័ព្ទល្អជាងគេបំផុតនៅកម្ពុជា សម្រាប់ផ្នែកហ្គេម កាលពីខែសីហា ដោយស្ថានប័ន OpenSignal ផងដែរ។
 
ប្រតិបត្តិករទូរស័ព្ទចល័តឈានមុខគេនេះ ជាញឹកញយត្រូវបានយកមកចុះផ្សាយ នៅក្នុងទស្សនាវដ្តីកីឡាអេឡិចត្រូនិក និងហ្គេមល្បីៗ ដែលក្នុងនោះមានដូចជា Mashable និង IGN ជាដើម៕
 
(អត្ថបទពាណិជ្ជកម្ម)
 

© រក្សាសិទ្ធិដោយ thmeythmey.com