ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
សេដ្ឋកិច្ច
យុវតី​ ម៉េង ស្រី​លីន បង្កើត​ប្រព័ន្ធ​ស្រោចស្រព​ដំណាំ ដែល​បញ្ជា​ពី​ទូរ​សព្ទ​ដៃ​
07, Dec 2020 , 10:39 pm        
រូបភាព
កញ្ញា ម៉េង ស្រី​លីន សហ​ស្ថាបនិក Smart Farm Assistance កំពុង​ស្ថិតនៅ​ចម្ការ​បន្លែ​ស្ពៃក្តោប​នៃ​ផ្ទះ​សំណាញ់​មួយកន្លែង​។
កញ្ញា ម៉េង ស្រី​លីន សហ​ស្ថាបនិក Smart Farm Assistance កំពុង​ស្ថិតនៅ​ចម្ការ​បន្លែ​ស្ពៃក្តោប​នៃ​ផ្ទះ​សំណាញ់​មួយកន្លែង​។
​ភ្នំពេញ​៖ Smart Farm Assistance ជា​ឈ្មោះ​ធុរកិច្ច​បើក​ថ្មី (Startup) របស់​យុវតី ម៉េង ស្រី​លីន ដែល​ជួយ​ដោះស្រាយ​លើ​បញ្ហា​ស្រាច​ស្រាព​ដំណាំ របស់​ប្រជាកសិករ តាមរយៈ​ការបញ្ជា​លើ​ប្រព័ន្ធ​ទូរ​សព្ទ​ដៃ​។ បើតាម​សហ​ស្ថាបនិក Smart Farm Assistance ​រូបនេះ កសិករ​ដែល​ការប្រើ​នូវ​ប្រព័ន្ធ Smart Farm Assistance មិន​ត្រឹមតែ​ងាយស្រួល ចំណេញ​ពេលវេលា និង​ប្រាក់កាស​ហើយ​នោះទេ តែ​ថែមទាំង​ជួយ​សន្សំសំចៃ​ទឹក បាន​ពី​២០ ទៅ​៥០​ភាគរយ​ផងដែរ​។​



​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នក​ស្តាប់​បទ​សម្ភាស​រវាង​ក​ញ្ញា អ៊ូ សុខ​មាននៃ​សារព័ត៌មាន​ថ្មីៗ ជាមួយ​កញ្ញា ម៉េង ស្រី​លីន សហ​ស្ថាបនិក Smart Farm Assistance ដូចតទៅ​៖ 




 
​សម្រាប់​យុវតី ស្រី​លីន ការ​សន្សំសំចៃ​ទឹក ក៏​ជា​ផ្នែក​មួយ ដែល​ឆ្លើយតប​នឹង​ការកើនឡើង​កម្តៅ​ផែនដី នាពេល​បច្ចុប្បន្ន​ដែរ​។ 
 
Smart Farm Assistance គឺមាន​ប្រព័ន្ធ ឬ​ឧបករណ៍​ចំនួន​៣ សម្រាប់​បម្រើ​ដល់​ការស្រោចស្រព​ដំណាំ របស់​ប្រជាកសិករ តាមរយៈ​ការបញ្ជា​ប្រព័ន្ធ​លើ​ទូរ​សព្ទ​ដៃ​។ ក្នុងនោះ​មាន ឧបករណ៍​Smart Pump, Smart Valve និង Smart Simple​។ នេះ​បើតាម កញ្ញា ម៉េង ស្រី​លីន ស្ថាបនិក​ធុរកិច្ច​បង្កើត​ថ្មី Smart Farm Assistance​។ 


 
«​ឧបករណ៍​ស្រោចស្រព​ដំណាំ​របស់​យើង មានការ​បញ្ជា​បិទ​-​បើកទឹក​ពី​ចម្ងាយ តាមរយៈ App នៅលើ​ទូរ​សព្ទ​ដៃ​»​។ នេះ​ជាការ​លើកឡើង​របស់​ក​ញ្ញា ម៉េង ស្រី​លីន ដោយ​បន្ថែមថា App នៅលើ​ទូរ​សព្ទ​ដៃ​សម្រាប់​បញ្ជា​លើ​ប្រព័ន្ធ​ស្រោចស្រព​ដំណាំ​របស់​កសិករ​នេះ គឺមាន​២​ប្រភេទ ដែល​អាចឱ្យ​កសិករ​ប្រើប្រាស់​បាន​យ៉ាង​ងាយស្រួល​។ ប្រភេទ​ទីមួយ កសិករ​អាច​បញ្ជា​ប្រព័ន្ធ​ឬ​ឧបករណ៍​ស្រោចស្រព​ដំណាំ​នៅ​ចម្ការ តាមរយៈ​សេវា​អ៊ី​ធឺ​ណែ​ត​[Internet] នៅលើ​ទូរ​សព្ទ​ដៃ និង​ប្រភេទ​ទី​២ កសិករ​អាច​បញ្ជា​ប្រព័ន្ធ​ស្រោចស្រព​ដំណាំ តាមរយៈ​សារ​SMS​។ 


 
​ពាក់ព័ន្ធ​ទៅនឹង​ការបញ្ជា​ឧបករណ៍​ស្រោចស្រព​ដំណាំ​នៅ​ចម្ការ តាមរយៈ SMS យុវតី ម៉េង ស្រី​លីន បាន​និយាយ​ដូច្នេះ​៖«​បានជា​ប្រើ​សារ SMS សម្រាប់​បញ្ជា​ឧបករណ៍​ស្រោចស្រព​ដំណាំ​ហ្នឹង ដោយសារ​នៅ​ចម្ការ​របស់​កសិករ​នី​មួយៗ​ភាគច្រើន ពិបាក​នឹងមាន​សេវា​អ៊ីនធឺណិត​។ ការប្រើប្រាស់​សារ SMS នេះ កសិករ​គឺអាច​បញ្ជា​បិទ​-​បើក ឬ​គ្រប់គ្រង​ឧបករណ៍​ស្រោចស្រព​ដំណាំ​របស់ខ្លួន​បាន​គ្រប់​វេលា​ពេល ព្រមទាំង​មាន​ដំណើរការបាន​យ៉ាង​រលូន នៅក្នុង​រាជធានី​-​ខេត្ត​ទាំង​២៥ ដូច​ការបញ្ជា​ឧបករណ៍​ស្រោចស្រព​ដំណាំ​តាម​សេវា​អ៊ីនធឺណិត ផងដែរ​»៕ 

Tag:
 Startup
  កសិកម្ម​
  បច្ចេកវិទ្យា​
© រក្សាសិទ្ធិដោយ thmeythmey.com