COVID-19
ជាតិ
​​​ន​យោ​បាយ​ជាតិ​
ប្រធានរដ្ឋសភា បរិច្ចាគ​ប្រាក់​បៀវត្សរ៍ ៨​លាន​រៀល រយៈពេល​៦​ខែ សម្រាប់​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩
08, Dec 2020 , 11:38 am        
រូបភាព
រូបពីហ្វេសប៊ុករដ្ឋសភាជាតិកម្ពុជា
រូបពីហ្វេសប៊ុករដ្ឋសភាជាតិកម្ពុជា
​ភ្នំពេញ​៖ ក្រោយពី​ប្រមុខ​រដ្ឋាភិបាល សម្ដេច ហ៊ុន សែន ប្រកាស​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩ នោះ សម្បុរ​សជន​ជាច្រើន បាន​ចូលរួម​វិភាគទាន ។ សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា ក៏​ចូលរួម​ថវិកា​ដែរ​។​


 
​ប្រធានរដ្ឋសភា​រូបនេះ បាន​បរិច្ចាគ​ប្រាក់​ប្រាក់បៀវត្សរ៍ ៨​លាន​រៀល រយៈពេល​៦​ខែ ចាប់ពី​ខែធ្នូ ឆ្នាំ​២០២០ តទៅ សម្រាប់​ចូលរួម​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩​។ នេះ​បើតាម​រដ្ឋសភាជាតិ​កម្ពុ​ជា ដែល​បាន​ស្រង់​ប្រសាសន៍​សម្ដេច ហេង សំរិន សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​។​
 
​កាលពី​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាស​ត្រៀម​ថវិកា​ទិញ​វ៉ាក់សាំង​កូ​វីដ​-១៩ ចំនួន​១​លាន​ដូ​ស មកចាក់​ជូន​ប្រជាពលរដ្ឋ​៥០​ម៉ឹ​ន​នាក់ ដោយ​ឥតគិតថ្លៃ នៅ​ជំហាន​ដំបូង​។ ក្រោយ​ការប្រកាស​របស់​ប្រមុខ​រដ្ឋាភិបាល ក៏មាន​សប្បុរសជន​ចូលរួម​ថវិកា​ជា​បន្តបន្ទាប់​។ គិត​ត្រឹម​ម៉ោង​ព្រឹក​ថ្ងៃទី​៨ ធ្នូ​នេះ រដ្ឋាភិបាល ទទួលបាន​បាន​ថវិកា​ជាង​១៨​លាន​ដុល្លារ​ហើយ ពី​សប្បុរសជន​ក្នុងស្រុក ដែល​ភាគច្រើន​ជា​ឧកញ៉ា​។​
 
​បច្ចុប្បន្ន​អ្នកជំងឺ​កូ​វីដ​-១៩ នៅក្នុង​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា បាន​កើន​ដល់​៣៤​នាក់​ហើយ​។ ចំនួន​នៃ​អ្នក​ឆ្លង​កូ​វីដ​-១៩​នៅក្នុង​សហគមន៍​នេះ បានធ្វើឱ្យ​កម្ពុជា​ទាំងមូល មាន​អ្នក​ឆ្លង​ជំងឺ​នេះ​ចំនួន​៣៥០​នាក់​។  ក្នុងនោះ មាន​៣០៧​នាក់ បានជា​សះស្បើយ រីឯ​អ្នក​៣៣​នាក់​ទៀត កំពុង​សម្រាក​ព្យាបាល​៕
 
 

Tag:
 ហេង សំរិន​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com