អត្ថបទពាណិជ្ជកម្ម
ប្រូ​ម៉ូ​សិន​នេះ​ពិតជា​អស្ចារ្យ ! ទិញ​កំពូល​ស្មា​ត​ហ្វូ​ន Galaxy Z flip និង Galaxy S20 FE​ទទួលបាន​កំពូល​ប្រូ​ម៉ូ​សិន​ពិសេស​មិន​ធ្លាប់មាន​!!
09, Dec 2020 , 1:59 pm        
រូបភាព
​ភ្នំពេញ ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០២០ - កាន់តែ​រំភើប និង​កាន់តែ​ភ្ញាក់ផ្អើល ជាមួយនឹង​កំពូល​ប្រូ​ម៉ូ​សិន ពី​ក្រុមហ៊ុន សាម​សុង​។ ឆ្នាំ​ចាស់​ជិត​ដាច់​ចាស់ ផ្លាស់​ចូលឆ្នាំថ្មី ហើយ​នេះ​ជា​កាដូ​ពិសេស​ថ្មី សម្រាប់​អតិថិជន​ទាំងអស់ រាល់​ការទិញ​កំពូល​ទូរស័ព្ទ​ឆ្លាត​វៃ​អេក្រង់​បត់ Samsung Galaxy Z Flip និង​Samsung Galaxy S20 FE ចាប់ពី​ថ្ងៃទី​នេះ រហូតដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ អតិថិជន​ទាំងអស់ នឹង​ទទួល​បានការ​ថែម​ជូន​ដ៏​អស្ចារ្យ​។
 

​ការ​ទាំងនោះ​មានដូចជា​៖ 
 
* ទិញ Samsung Galaxy Z Flip ថែម​ជូន​កាត​ចាក់​សាំង​តម្លៃ $150 ដែល​អាច​ចាក់​សាំង​នៅ Total ភ្លាមៗ និង​អាច​ទិញ​ទំនិញ​ក្នុង​ម៉ា​ត bonjour បាន​ផងដែរ​។​


* ទិញ Samsung Galaxy S20 FE ៖ ថែម​ជូន​ដូចជា​៖


- បាស JBL Flip 5 មួយគ្រឿង​ដ៏​ស្រស់ស្អាត​ភ្លាមៗ​
- បញ្ចុះតម្លៃ 50% ពេល​ប្តូរ​អេក្រង់​ថ្មី (​រយៈពេល 1 ឆ្នាំ​ចាប់​គិតពី​ថ្ងៃ​ជាវ​)
- ស៊ីម​ស្មា​ត​លេខ​ពិសេស​តម្លៃ $54 ជាមួយ​គម្រោង​ស្មា​ត​ចំនួន 52 សប្តាហ៍​។​
 
​នៅចាំ​អី​ទៀត​...! សម្រាប់​លោកអ្នក ដែល​កំពុង​មានបំណង​ទិញ​ស្មា​ត​ហ្វូ​ន អេក្រង់​បត់​ថ្មី​ដែលមាន​មុខងារ និង​រូបរាង​ស្អាត ប្លែក​ទាក់ទាញ ថ្មី​សន្លាង ឡូយឆាយ និង​ទំនើប​អស្ចារ្យ​បំផុត​សូម​ជ្រើស​រើសយក Samsung Galaxy Z Flip ចុះ​ពិតជា​ត្រូវចិត្ត​ជាក់​ជាពុំខាន​ឡើយ​។​
 
​រីឯ​លោកអ្នក​ដែល​ចង់បាន ឬ​ស្រឡាញ់​កំពូល​ស្មា​ត​ហ្វូ​ន​ដែល​បំពាក់​មុខងារ និង​បច្ចេកវិទ្យា​ជាមួយនឹង អេក្រង់​ធំ​ភ្លឺ​ច្បាស់ អូស​រលូន លឿន​ឥត​ទាក់​ដោយ 120 Hz Refresh Rate, កម្លាំង​ម៉ាស៊ីន​ធំ ទំហំ​ផ្ទក​ធំ ថាមពល​ថ្ម​ធំ អាវ​ក្រោះ​ការពារ​ទឹក​ធូលី IP68  កាមេរ៉ា​ក្រោយ 3 គ្រាប់​ថតរូប​ច្បាស់​ឥតខ្ចោះ​គ្រប់​ប្លង់ និង​តម្លៃ​សមរម្យ​ទៀត​នោះ យើង​សូម​ណែនាំ Samsung Galaxy S20 FE​។​
 



​ប្រញាប់​ឡើង បាន​ទាំង​ស្មា​ត​ហ្វូ​ន​ដែល​ល្អ​បំផុត បាន​ទាំង​ប្រូ​ម៉ូ​សិន​ដ៏​រំភើប​អស្ចារ្យ​ជាងគេ​មិន​ធ្លាប់មាន ប្រាប់​មក​…​ចង់បាន​អី​ទៀត​…!!
 
*​បញ្ជាក់​៖ កម្មវិធី​ប្រូ​ម៉ូ​សិន​ដ៏​ពិសេស​នេះ​គឺ​សម្រាប់តែ​ការទិញ Samsung Galaxy Z Flip និង Samsung Galaxy S20 FE ដែលមាន​ការធានា​ត្រឹមត្រូវ​ពី​ក្រុមហ៊ុន សាម​សុង ប្រចាំ​ប្រទេស​កម្ពុជា និង​មាន​សុពលភាព តាម​កាលបរិច្ឆេទ​ខាងលើនេះ​តែប៉ុណ្ណោះ​។​
 
​សម្រាប់​ព័ត៌មាន​លម្អិត​បន្ថែម លោកអ្នក​អាច​អញ្ជើញ​មក​សាកសួរ និង​ធ្វើតេស្ត​នូវ​កំពូល​ស្មា​ត​ហ្វូ​ន​ទាំង ២ នេះ​ដោយផ្ទាល់​បាន នៅតាម​បណ្តា​ហាង ដេប៉ូ​ចែកចាយ​ផលិតផល​របស់ សាម​សុង ទាំងអស់ ដែល​នៅ​ជិត​លោកអ្នក​បំផុត​ទូទាំងប្រទេស ឬ ក៏​អាច​ទំនាក់ទំនង​ទៅកាន់​ផ្នែក​សេវា​បម្រើ​អតិថិជន​ដោយ​ឥតគិតថ្លៃ តាមរយៈ​ទូរស័ព្ទ​លេខ​៖ 1800-20 32 32៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com