អត្ថបទពាណិជ្ជកម្ម
បរិច្ចាគ​ទិញ​វ៉ាក់សាំង Covid-19 តាមរយៈ Chip Mong Bank App និង​ភ្នាក់ងារ​ធនាគារ ជីប ម៉ុង ឥឡូវនេះ​!
09, Dec 2020 , 2:34 pm        
រូបភាព
​សប្បុរសជន​ទាំងអស់ អាច​ចូលរួម​បរិច្ចាគ​ថវិកា ដើម្បី​រក​ទិញ​វ៉ាក់សាំង​កូ​វីដ​១៩ តាមរយៈ​មុខងារ​ថ្មី​គឺ «​ជំនួយ​វ៉ាក់សាំង​កូ​វីដ​១៩» ឬ «Covid19 Vaccine Donation» ដែលមាន​នៅក្នុង Chip Mong Mobile App ឬ​អាច​បរិច្ចាគ តាម​ភ្នាក់ងារ​ធនាគារ ជីប ម៉ុង ដែល​នៅ​ជិត​លោកអ្នក​បំផុត​ដោយ ពុំ​គិតថ្លៃ​សេវា​ឡើយ​។ 


 
​ការបង្កើត​មុខងារ​ថ្មី​នេះ គឺ​ដើម្បី​ជួយប្រមូល​ថវិកា​ពី​សប្បុរសជន​នានា ដែលមាន​បំណង​ចូលរួមចំណែក ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការទិញ​វ៉ាក់សាំង ដើម្បី​ជូន​ប្រជាពលរដ្ឋ ដោយ​ឥតគិតថ្លៃ​។ 


 
​ថ្មីៗ​នេះ ភាគ​ទុ​និក​ធនាគារ ជីប ម៉ុង ប៊ែ​ង ក៏បាន​ចូលរួមចំណែក​ជា​ថវិកា ៣.០០០.០០០ (​បី​លាន​)​ដុល្លារ​អាមេរិក ដល់​រាជរដ្ឋាភិបាល សម្រាប់​ការរក​ទិញ​វ៉ាក់សាំង ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩​ដើម្បី​ការពារ​អាយុជីវិត​ប្រជាជន​កម្ពុជា​ផងដែរ​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com