អត្ថបទពាណិជ្ជកម្ម
ធនាគារ ហត្ថា បង្ហាញ​លេខ​គណនី​សម្រាប់​សប្បុរសជន​ចូលរួម​បរិច្ចាគ​ទិញ​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ជាមួយ​រាជរដ្ឋាភិបាល​
10, Dec 2020 , 2:49 pm        
រូបភាព
​ថ្មីៗ​នេះ សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន បានប្រកាស​ពី​គម្រោង​ទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ដើម្បី​ចាក់​ជូន​ប្រជាពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ក្នុង​គោលបំណង​ទប់ស្កាត់ និង​ការពារ​ប្រជាជន​កម្ពុជា​ពី​ការឆ្លង​ជំងឺ​នេះ​។ យុទ្ធសាស្ត្រ​របស់     សម្តេច ដែល​បានលើកឡើង​ពិតជា​ល្អ​ឥត​អ្វី​ប្រៀបបាន យើងខ្ញុំ​ជា​ថ្នាក់​គ្រប់គ្រង បុគ្គលិក ធនាគារ ហត្ថា និង​ប្រជាពលរដ្ឋ​កម្ពុជា​សុំចូល​រួម​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​ជាមួយ​សម្តេច​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ប្រទេស​កម្ពុជា​។​
 
​ដើម្បី​គាំទ្រ​ដល់​យុទ្ធសាស្ត្រ​របស់​សម្តេច និង​ជួយ​សម្រួល​ដល់​សប្បុរស​ជន​ទាំងអស់​ដែល​មានបំណង​បរិច្ចាគ​ថវិកា​គាំទ្រ​ដល់​ការទិញ​វ៉ាក់សាំង​នេះ ធនាគារ ហត្ថា ដែលមាន​បណ្តាញ​ការិយាល័យ​សាខា​ធំ​លំដាប់​ទី​២ ក្នុងប្រទេស​កម្ពុជា បាន​បង្កើត​គណនី​សប្បុរសធម៌ កូ​វីដ​១៩ សម្រាប់​ផ្តល់​ភាពងាយស្រួល​ដល់ អតិថិជន របស់​ធនាគារ ហត្ថា និង​សប្បុរសជន​ទាំងអស់ ព្រមទាំង​និយោជិត​របស់ខ្លួន ធ្វើការ​បរិច្ចាគ​ជូន​រាជរដ្ឋាភិបាល​។ 
 
​សប្បុរសជន​អាចធ្វើ​ការបរិច្ចាគ​ដោយ​ផ្ទេរ​ចូល​គណនី Hattha Bank Covid-19 Contribution Fund របស់​ធនាគារ ហត្ថា ដែលមាន​លេខ​គណនី 168000033270 (​សម្រាប់​ប្រាក់រៀល​) និង 168000033305 (​សម្រាប់​ប្រាក់​ដុល្លារ​) ហើយ​ការបរិច្ចាគ​អាច​ធ្វើឡើង​តាមរយៈ​សេវា​ធនាគារ​ចល័ត ឬ​នៅ​បញ្ជរ​បេឡា​សាខា​គ្រប់​ខេត្ត​ក្រុង​របស់​ធនាគារ ហត្ថា ដោយ​មិន​គិតថ្លៃ​។​
 
​គួរ​រំលឹក​ផងដែរ​ថា ធនាគារ ហត្ថា ទើបតែ​បាន​កម្លា​យ​ខ្លួន​ជា​ផ្លូវការ​ទៅជា​ធនាគារពាណិជ្ជ ពី​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ហត្ថា កសិករ លីមីត​ធី​ត នៅ​ខែសីហា ឆ្នាំ​២០២០​ថ្មីៗ​នេះ បន្ទាប់ពី​បានផ្តល់​សេវា​ហិរញ្ញវត្ថុ​ក្នុងប្រទេស​កម្ពុជា ២៦​ឆ្នាំ​។ 
 
​បច្ចុប្បន្ន ធនាគារ ហត្ថា មាន​ការិយាល័យ​សាខា​ចំនួន ១៧៧ ម៉ាស៊ីន​អេ​ធី​អឹម​ចំនួន ១៣៧ និង​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​យ៉ាងច្រើន​សម្បូរបែប​ដល់​អ​តិ​ថិ​ជន​ដូចជា​៖ សេវា​ឥណទាន សេវា​ប្រាក់​បញ្ញើ​សន្សំ សេវា​ផ្ទេរប្រាក់​ក្នុងស្រុក សេវា​អេ​ធី​អឹម សេវា​ធនាគារ​ចល័ត សេវា​បើកប្រាក់​បៀវត្ស ជា​ភ្នាក់ងារ​ណែនាំ​លក់​សេវា​ធានារ៉ាប់រង និង​ត្រៀម​ដាក់ជូន​ឲ្យ​ប្រើប្រាស់​នូវ​សេវា​ហិរញ្ញវត្ថុ​ថ្មីៗ​ជាច្រើន​បន្ថែមទៀត​។ 
 
​ធនាគារ ហត្ថា គឺជា​បុត្រ​សម្ព័ន្ធ​របស់​ធនាគារ​ក្រុង​ស្រ៊ី ដែលជា​ធនាគារពាណិជ្ជ​ធំជាងគេ​លំដាប់​ទី ៥ នៅ​ព្រះរាជាណាចក្រ​ថៃឡង់​ដ៏ និង​ជា​សមាជិក​របស់​សម្ព័ន្ធ​ហិរញ្ញវត្ថុ​អន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជា​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំជាងគេ​បំផុត​នៅ​ប្រទេស​ជប៉ុន ព្រមទាំង​ជា​សម្ព័ន្ធ​សេវា​ហិរញ្ញវត្ថុ​ដ៏​ធំ​មួយ​ក្នុងចំណោម​សម្ព័ន្ធ​ហិរញ្ញវត្ថុ​ធំជាងគេ​លើ​សកលលោក​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com