ជាតិ
ក្រសួង​ធម្មការ ពន្យា​ពេល​ប្រឡង​ពុទ្ធិកសិក្សា​គ្រប់​ភូមិ​សិក្សា​
11, Dec 2020 , 10:29 pm        
រូបភាព
រូបតំណាង (រូបពីហ្វេសប៊ុកអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ)
រូបតំណាង (រូបពីហ្វេសប៊ុកអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ)
​ភ្នំពេញ​៖ អគ្គ​ធិ​ការដ្ឋាន​ពុទ្ធិកសិក្សា​ជាតិ នៃ​ក្រសួង​ធម្មការ​និង​សាសនា សម្រេច​ពន្យា​ពេល​ការប្រឡង​វិញ្ញាបនបត្រ និង​សញ្ញាបត្រ​គ្រប់​ភូមិ​សិក្សា សម្រាប់​ឆ្នាំ​សិក្សា ២០២០-២០២១ ដែល​គ្រោង​រៀបចំ​ទៅតាម​ផែនការ​ប្រឡង​ប្រចាំឆ្នាំ​។ ចំពោះ​ការ​បរិច្ឆេទ​នៃ​ការប្រឡង អគ្គាធិការដ្ឋាន​ពុទ្ធិកសិក្សា​ជាតិ  នឹង​ជូនដំណឹង​ជាក់លាក់​នៅពេល​ក្រោយ​។ នេះ​បើតាម សេចក្ដីជូនដំណឹង របស់​ក្រសួង​ធម្មការ ចេញ​ថ្ងៃទី​១១​ខែធ្នូ ឆ្នាំ​២០២០​នេះ​។​



​ការពន្យា​ពេល​ប្រឡង​នេះ ដោយសារ​ផលប៉ះពាល់​ពី​ព្រឹត្តិការណ៍​សហគមន៍​២៨​វិច្ឆិកា នៃ​ជំងឺ​កូ​វីដ​១៩ នៅមាន​ស្ថានភាព​មិនទាន់​ច្បាស់លាស់​។​
 
​ទោះជា​យ៉ាងណា អគ្គាធិការដ្ឋាន​ពុទ្ធិកសិក្សា​ជាតិ ក៏​ស្នើ​ឲ្យ​ព្រះ​សាកលវិទ្យាធិការ ព្រះ​មេគណ ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា គ្រប់​រាជធានី ខេត្ត ត្រៀមលក្ខណៈ​បច្ចេកទេស ដូច​បណ្ដា​ឆ្នាំ​កន្លងទៅ ឱ្យបាន​រួចរាល់ ដើម្បី​រៀបចំ​ការប្រឡង បន្ទាប់ពី​ស្ថានភាព​កូ​វីដ​១៩ ប្រសើរ​ឡើងវិញ​៕

Tag:
 សាសនា​
 ​សិក្សា​
 ​អប់រំ​
 ​ប្រឡង​
 ​ពុទ្ធិកសិក្សា​
© រក្សាសិទ្ធិដោយ thmeythmey.com