អត្ថបទពាណិជ្ជកម្ម
ឡូយរបស់គេនេះ!! ស្ងាត់ៗ Land Rover Defender ទទួលបានចំណាត់ថ្នាក់ផ្កាយ៥ ធ្វើព្រងើយ
11, Dec 2020 , 4:39 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ, ថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២០៖ អស់ស្ទះ! អស់ស្ទះ! អធិរាជរថយន្ត Off-Road Defender ដែលជារថយន្តទំនើប ធន់ មាំបំផុតនោះ ទើបតែទទួលបានចំណាត់ថ្នាក់ផ្កាយ5 ឯណោះ សម្រាប់សុវត្ថិភាពរបស់រថយន្ត ពី Euro NCAP បើនិយាយពីការធ្វើតេស្តវិញ គឺថាបុកសាហាវតែម្តង គ្រាន់មើលការពិសោធន៍ក៏ញាក់សាច់ប៉ុណ្ណាដែរ ប៉ុន្តែសម្រាប់ Defender នៅតែទប់ជាប់ និងផ្តល់សុវត្ថិភាពខ្ពស់ហួសពីការស្មាន សម្រាប់អ្នកដំណើរ។។



Defender ទទួលបានពិន្ទុរហូតដល់ទៅ 85% (ក្នុងការការពារមនុស្សពេញវ័យ និងកូនក្មេង), 79% (ប្រព័ន្ធជំនួយសុវតិ្ថភាព),  និង 71% (ការពារហានិភ័យទៅលើអ្នកដំណើរថ្មើរជើង) បានធ្វើអោយ Defender បានទទួលលំដាប់ខ្ពស់ដាច់គេក្នុងចំណាត់ថ្នាក់ប្រព័ន្ធសុវត្ថិភាពនេះផងដែរ បន្ថែមពីនេះបូករួមជាមួយនឹងចំណាត់ថ្នាក់នេះដែរ Defender បានឈ្នះពានរង្វាន់លំដាប់ថ្នាក់អន្តរជាតិបានរហូតដល់ទៅ ២៨ ហើយ។
 


មិនធម្មតា Land Rover Defender បានបន្ថែមនូវពោងការពារគ្រោះថ្នាក់រហូតដល់ទៅ ៦ ជាមួយនឹងប្រព័ន្ធការពារ ISOFIX ដែលជាប្រព័ន្ធកាត់បន្ថយរំញោចកៅអីរបស់អ្នក នៅពេលមានគ្រោះថ្នាក់ណាមួយកើតឡើង។បើនិយាយពីតួរថយន្តរបស់ Land Rover Defender វិញនោះអស់ស្ទះតែម្តង គឺត្រូវបានធ្វើឡើងយ៉ាងរឹងមាំបំផុត សម្រាប់ត្រៀមខ្លួនក្នុងការពុះពារគ្រប់ឧបសគ្គនិងកាលៈទេសៈទាំងអស់ ជាពិសេសនោះគឺ ដើម្បីធានាពីសុវត្ថិភាពរបស់អ្នកប្រើប្រាស់ផងដែរ។
 
Land Rover Defender កំពុងល្បីអុកទ្បុកពេញពិភពលោក និងទីផ្សារកម្ពុជារហូតមកដល់សព្វថ្ងៃនេះ ដោយសារផ្អែកលើ ចំណុចល្អៗជាងរថយន្តដទៃ ដូចជាការបំពាក់នូវបច្ចេកវិទ្យាជំនួយជាច្រើនទៀត ការគ្រប់គ្រងហ្រ្វាំងក្នុងគ្រាអាសន្ន, ប្រព័ន្ធជំនួយសម្រាប់កន្លែងមើលមិនឃើញ, កាមេរ៉ា 3D នៅលើអេក្រង់ក្នុងរថយន្ត PIVI PRO Display, ប្រព័ន្ធស្មានជម្រៅទឹក និងប្រព័ន្ធជាច្រើនទៀតលើសពី ការរំពឹងទុក។
 
លោកអ្នកអាចមកអគារតាំងលក់ និងថែទាំជួសជុលរបស់រថយន្ដ Jaguar និង Land Rover ដើម្បីសាកសួរពត៏មានបន្ថែមដែលស្ថិតនៅតាមបណ្ដោយមហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឬទំនាក់ទំនងមកលេខទូរស័ព្ទ 089 666-240 / 070 999-111 ។ 
 
(For Land Rover)
Official Facebook Page: Land Rover Cambodia
Official Instagram Page: @LandroverCambo
(For Jaguar)
Official Facebook Page: Jaguar Cambodia
Official Instagram Page: @Jaguarcambodia
 














(អត្ថបទពាណិជ្ជកម្ម)





© រក្សាសិទ្ធិដោយ thmeythmey.com