អត្ថបទពាណិជ្ជកម្ម
ខុន​ដូ​បែប​វីឡា ស្ថិតនៅ​ចំ​កណ្ដាល​រាជធានី​ភ្នំពេញ អា​ចរក​មានតែ​នៅ​ស្កា​យ​វីឡា​តែប៉ុណ្ណោះ​
15, Dec 2020 , 4:05 pm        
រូបភាព
​មួយរយៈ​ប្រមាណ​៥​ឆ្នាំ​ចុង​ក្រោយនេះ រាជធានី​ភ្នំពេញ ត្រូវបាន​គេ​មើលឃើញថា មាន​វត្តមាន​អាគារ​ខ្ពស់​ជាច្រើន ដូចជា​អាគារ​ខុន​ដូ និង​អគារ​ពាណិជ្ជកម្ម កើនឡើង​គួរឱ្យកត់សម្គាល់ ខណៈពេលដែល​ទម្លាប់​នៃ​ការរស់នៅ​របស់​ប្រជាជន​ខ្មែរ ចាប់ផ្តើម​មានការ​ផ្លាស់​ប្តូរ​ច្រើន មក​ចាប់អារម្មណ៍​ជាមួយនឹង​ការរស់នៅ​តាម​ខុន​ដូ​វិញ​។ ក្នុងនោះ​គម្រោង​ខុន​ដូ​មួយ ដែលមាន​លក្ខណៈពិសេស​ខុសពី​គេ មិន​ថា​លើ​ស្ថាបត្យកម្ម សម្ភារ​តាំង​លម្អ គុណភាព​សំណង់ និង​ទីតាំង​នោះ​គឺ ខុន​ដូ​ប្រណិត​ស្កា​យ​វីឡា​។​
 

​ស្កា​យ​វីឡា គឺជា​គម្រោង​ខុន​ដូ​ប្រភេទ​វីឡា​លើ​វេហា​ដ៏​ធំ​ស្កឹមស្កៃ និង​ជា​លំនៅឋាន​ដ៏​ត្រចះត្រចង់ ដែល​រួមបញ្ចូល​នូវ​ទីធ្លា​លំហែកាយ​ដ៏​ធំ​ទូលាយ អមដោយ រុក្ខជាតិ​បៃតង និង​ផ្កា​ចម្រុះ ដែល​បង្កើតបាន​នូវ​បរិយាកាស​ដ៏​សុខដុម​គួរ​ជាទី​មនោ​រម្យ​។ ស្រប​ពេលដែល​ទីក្រុង​រីកលូតលាស់​ទៅមុខ ប្រភេទ​គេហដ្ឋាន​មាន​ទីធ្លា​ធំ​ទូលាយ​ស្ថិតនៅ​កណ្ដាល​ក្រុង ក៏មាន​តិច​ទៅៗ ដោយសារតែ​ទំហំ​សាងសង់​មាន​កម្រិត​. ប៉ុន្តែ​បញ្ហា​នេះ មិនមាន​នៅក្នុង​គម្រោង​ខុន​ដូ​ស្កា​យ​វីឡា​ឡើយ ព្រោះ​ខុន​ដូ​នេះ​ផ្តោត​សំខាន់​ទៅលើ​ទីធ្លា ដោយ​ផ្តល់ជូន​ទំហំ​ធំ​ធូ​លាយ​មិន​ធ្លាប់មាន នៅក្នុង​គម្រោង​ខុន​ដូ​ផ្សេងទៀត​ក្នុង​រាជធានី​ភ្នំពេញ​។ ស្កា​យ​វីឡា រួមបញ្ចូល​នូវ​អ្វីៗ​គ្រប់យ៉ាង​ដែល​អ្នក​ប្រាថ្នា​ចង់បាន សម្រាប់​បែបបទ​នៃ​ការរស់នៅ​បែប​អភិជន ស្ថិតនៅ​កណ្ដាល​ក្រុង ជាមួយនឹង​បរិយាកាស​ស្ងប់ស្ងាត់ ស្រស់ស្រាយ និង​ប្រកបដោយ​ឯកជន​ភាព​។ 


 
​ស្កា​យ​វីឡា មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​មហាវិថី​សាធារណរដ្ឋ​ប៉ូឡូញ ក្នុង​ខណ្ឌ​៧​មករា ខាងត្បូង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។ បច្ចុប្បន្ននេះ សាងសង់​រួចរាល់​បាន ៩៩% ដែល​គ្រោង​ប្រគល់ជូន លោកអ្នក​ដែលជា​ម្ចាស់​លំនៅដ្ឋាន​ដ៏​ប្រណិត​នេះ នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ នេះហើយ​។ ខុន​ដូ​ដែលមាន​ទីតាំង​ដ៏​ល្អ របស់​គម្រោង​នេះ បង្ក​ភាពងាយស្រួល​ក្នុងការ​ធ្វើដំណើរ ទៅកាន់​តំបន់​បឹង​កេងកង ដែលជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដ៏​សំខាន់​ក្នុង​រាជធានី​ភ្នំពេញ​។​
 
​នៅក្បែរ​គម្រោង​នេះ សម្បូរ​ទៅដោយ​អគារ​ស្ថានទូត ធនាគារ ផ្សារ​ទំនើប និង​ក្រុមហ៊ុន ពហុ​ជាតិ​ល្បីៗ​ជាច្រើន ពិសេស​គឺ​ផ្សារ​ទំនើប​អូ​ឡាំ​ព្យា​ម៉​ល ដែល​ស្ថិត​នៅក្បែរ​គម្រោង​នេះ​បំផុត​។ ក្រៅពីនេះ​ផ្សារ​ទំនើប​អ៊ី​អន​ម៉​ល ផ្សារ​ទួល​ទំពូង និង​ផ្សារ​ធំថ្មី ក៏​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ដែរ ពី​គម្រោង​នេះ​។​
 
 


 
 
​គម្រោង​ស្កា​យ​វីឡា គឺជា​គម្រោង​បណ្ដាក់ទុន​រួមគ្នា រវាង​ក្រុមហ៊ុន GreatView Investment Pte., Ltd. និង ក្រុមហ៊ុន MCC Land ដែលមាន​មូលដ្ឋាន​នៅក្នុង​ប្រទេស​សិង្ហ​បុរី ហើយ​សុទ្ធសឹងតែ​ជា​ក្រុមហ៊ុន​ល្បីឈ្មោះ​ផ្នែក​អភិវឌ្ឍន៍​អចលនទ្រព្យ និង​សំណង់​។ អគារ​នេះ ត្រូវបាន​រចនា​ឡើង ដោយ​ស្ថាបត្យករ​តៃវ៉ាន់​ដ៏​ល្បីឈ្មោះ លោក Chu-Yuan Lee ដែល​ធ្លាប់មាន​ស្នាដៃ​យ៉ាង​ល្បី​រន្ទឺ ក្នុងការ​រចនា អគារ Taipei 101 អគារ Kaohsiung 85 Sky Tower និង អគារ Chung Tai Chan Monastery​។ 
 
​លោក​បាន​ប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ ក្នុងការ​រចនា​អគារ ស្កា​យ​វីឡា ឱ្យ​ក្លាយជា​និមិត្តរូប​នៃ​ជីវិត​រស់នៅ​សម័យ​ទំនើប នៅ​ចំ​កណ្តាល​រាជធានី​ភ្នំពេញ​។ ផ្នត់គំនិត​នៃ​ការ​រចនា​ស្ថាបត្យកម្ម​ពិសេស​ខុសប្លែក​ពី​គេ រួមបញ្ចូល​នឹង​ទេពកោសល្យ នៃ​គំនិត​ច្នៃប្រឌិត​ដ៏​ប៉ិនប្រសប់​របស់លោក C.Y. Lee បង្កើតបានជា​ខុន​ដូ​ស្កា​យ​វីឡា ដែល​នាំមក​នូវ​កម្រិតស្តង់ដា​ថ្មី នៃ​សិល្បៈ​ស្ថាបត្យកម្ម លំនៅឋាន​ដ៏​ល្អ​ដាច់​គេ ដែលជា​ជម្រក ដ៏​សុខដុម​ប្រកបដោយ​ផាសុកភាព​។​
 
 


​ការ​រចនា​ប្លង់​ដ៏​ឆ្លាត​វៃ​របស់​ខុន​ដូ ស្កា​យ​វីឡា មិន​ត្រឹមតែ​បង្កើន​នូវ​សោភ័ណភាព​នៃ យូ​នី​តៗ​នីមួយៗ​ប៉ុណ្ណោះ​ទេ វា​ថែមទាំង​ផ្ដល់​ភាពបត់បែន​ខ្ពស់ សម្រាប់​ម្ចាស់​ខុន​ដូ​ក្នុងការ​តុបតែង​លម្អ​គេហ​ឋាន​របស់ខ្លួន ទៅតាម​ចំណង់​ចំណូលចិត្ត​ផ្ទាល់ខ្លួន​។ វា​លាយ​បញ្ចូល​គ្នា នូវ​ធម្មជាតិ​បៃតង និង​សិល្បៈ​នៃ​ការ​រចនា​ស្ថាបត្យកម្ម​សហ​សម័យ ដែល​បង្ហាញ​ចេញ តាមរយៈ​ផ្នែក​ខាងក្រៅ​នៃ​អគារ ដែល​ហ៊ុមព័ទ្ធ​ទៅដោយ​ធម្មជាតិ​បៃតង និង​បរិវេណ​លំហែ​ដ៏​ល្វឹងល្វើយ ដែល​បង្កើត បានជា​បរិយាកាស​រស់​នៅ​ប្រកបដោយ​ភាពស្រស់​បំព្រង​។​
 
​ស្កា​យ​វីឡា នាំមក​នូវ​ពិភព​នៃ​ការរស់នៅ​ដ៏​ស្រស់បំព្រង អមដោយ​ទេសភាព​ទីក្រុង​ដ៏​ទាក់ទាញ គួរឱ្យ​ចង់​គយគន់​។ នៅ​ជា​ន់ទី​៣៤ មាន​អាង​ហែល​ទឹក​ដ៏​ត្រជាក់ ហ៊ុមព័ទ្ធ​ដោយ​រុក្ខជាតិ​បៃតង ដែលជា​ទីតាំង​ដ៏​សុខសាន្ត សម្រាប់​សម្រាក​លំហែកាយ និង​រំសាយ​អារម្មណ៍​នៅពេល​នឿយហត់​។ អ្វីដែល​ពិសេស​បំផុត​នោះ គឺ​ក្លិប​ស្កា​យ​បារ​នៅ​ជាន់​ដំបូល ដែល​បម្រើ​សេវាកម្ម​លំដាប់​ផ្កាយ​៥ និង​សម្បូរបែប​រួមមាន ក្លិប​ហាត់ប្រាណ បន្ទប់​សោ​ណា និង​ស្ប៉ា ព្រមទាំង​ភោជនីយដ្ឋាន​ស្តង់ដា​អន្តរជាតិ​។ 
 
​បន្ថែម​ពីលើ​នេះ​ទៀត គម្រោង​នេះ​ក៏មាន​សេវា​បម្រើ​អាហារ និង​ទីតាំង​អាន​សៀវភៅ​ដ៏​ស្ងប់ស្ងាត់ ដែល​បង្កើន​ទាំង​សុខភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​របស់​អ្នករស់នៅ​។ អ្វីដែល​កាន់តែ​ពិសេស​ជាងនេះទៅទៀត​នោះ នៅ​ជា​ន់ទី​៣៥ មាន​កន្លែង​អង្គុយ​លំហែកាយ​ដ៏​ធំ​ទូលាយ បន្ទប់​កម្សាន្ត បន្ទប់​ទទួលទាន​អាហារ​ពេល​ល្ងាច​បែប​ឯកជន អាច​រៀបចំ​កម្មវិធី​សម្រាប់​ការជួបជុំ​អាហារ​ពេល​ល្ងាច​យ៉ាង​សាក​សម សម្រាប់​លោកអ្នក​ដែល​ចូលចិត្ត​អារម្មណ៍​បែប​ឯកជន អាច​ក្លាយជា​ទីធ្លា​អាន​សៀវភៅ​។ លើសពីនោះ​ទៀត មាន​ភោជនីយដ្ឋាន​បែប​បារាំង និង​ជប៉ុន​ផងដែរ​។ 
 

 
​ព័ត៌មាន​លម្អិត​ពី​យូ​នី​ត​នៅ​គម្រោង​ខុន​ដូ​ស្កា​យ​វីឡា​
 
​ស្កា​យ​វីឡា មាន​ខុន​ដូ​សរុប​ចំនួន ២៥៦​យូ​នី​ត ចាប់ពី​ទំហំ ២៧២ ម៉ែត្រការ៉េ ដល់ ៥០៩ ម៉ែត្រការ៉េ ដែល​អាច​និយាយបានថា ជា​យូ​នី​ត​ខុន​ដូ ដែលមាន​ទំហំ​ធំ​បំផុត ក្នុងប្រទេស​កម្ពុជា​។ គម្រោង​នេះ​ផ្ដល់ជូន​ជម្រើស​យូ​នី​ត​ចំនួន ៨​ប្រភេទ សម្រាប់​អតិថិជន​ជ្រើសរើស​។ បន្ទប់ទទួលភ្ញៀវ ត្រូវបាន​រចនា​ឡើង​យ៉ាង​ពិសេស ដោយ​រួមបញ្ចូល​ជញ្ជាំង​កញ្ចក់​នៅ​ពីរ ជ្រុង​ផ្សេងគ្នា ដែល​មិន​ត្រឹមតែ​ផ្ដល់ជូន​ពន្លឺ​ធម្មជាតិ​គ្រប់គ្រាន់​ប៉ុណ្ណោះ​ទេ ថែមទាំង​នាំមក​នូវ​ទស្សនីយភាព​ដ៏​រស់​រវើក នៃ​ទីក្រុង អមដោយ​ពិ​ដាន​កម្ពស់ ៣.៦ ដល់ ៤.១ ម៉ែត្រ ដែល​បង្កើតបាន​នូវ​បរិយាកាស​រស់នៅ ប្រកបដោយ​ផាសុកភាព​បំផុត​។ 
 

​បន្ថែម​លើ​បន្ទប់ទទួលភ្ញៀវ​ដ៏​ល្វឹងល្វើយ គ្រប់​យូ​នី​តនៃ​គម្រោង ស្កា​យ​វីឡា រួមបញ្ចូល​នូវ​រានហាល ដែល​ផ្សារភ្ជាប់​ទៅនឹង​បន្ទប់ទទួលភ្ញៀវ​។ រានហាល​មាន​ទីធ្លា​ធំ​ល្មម ដែល​អាច​រៀបចំ​ទៅជា​សួនផ្កា​សម្រាប់​រំសាយ​អារម្មណ៍ នៅពេល​នឿយណាយ កន្លែង​អាំង​សាច់​សម្រាប់​រីករាយ​ក្នុង​ក្រុមគ្រួសារ ឬ ជាទី​តាំង​សម្រាប់​ផឹក​តែ​នា​ព្រឹក​ព្រលឹម​។​
 
​ក្រៅពីនេះ ដើម្បី​ផ្តល់ជូន​ភាពងាយស្រួល​សុវត្ថិភាព និង​បទពិសោធ​រស់នៅ​ដ៏​ប្រណីត ស្កា​យ​វីឡា ផ្តល់ជូន​នូវ​ការ​បម្រើសេវា​ប្រចាំថ្ងៃ​យ៉ាង​ពេញលេញ ដូចជា​សេវា​រៀបចំ​មធ្យោបាយ​ធ្វើដំណើរ សេវា​បោសសម្អាត សេវា​បោក​អ៊ុត សេវា​ដើរ​ទិញ​អីវ៉ាន់ សេវា​រៀបចំ​កម្មវិធី និង​សេវាកម្ម​ជាច្រើន​ទៀត​តាម​តម្រូវការ​ជាក់ស្ដែង​រប​ស់​អ្នករស់នៅ​។ 
 


​បច្ចុប្បន្ននេះ យូ​នី​ត​ចំនួន ១៨២​ក្នុងចំណោម ២៥៦ នៃ​ស្កា​យ​វីឡា​មាន​ម្ចាស់​រួចហើយ ដែល​ស្មើនឹង ៧១.០៩%​។ លោកអ្នក​នឹង​ទទួលបាន​ការបញ្ចុះ​តម្លៃ រហូតដល់ ៥% ពី​គម្រោង​ស្កា​យ​វីឡា ហើយ​ចំពោះ​វិធីសាស្ត្រ​នៃ​ការបង់ប្រាក់ មាន​ជាច្រើន​ប្រភេទ​។ 
​សម្រាប់​លោកអ្នក ដែល​ចាប់អារម្មណ៍​លើ​គម្រោង​ខុន​ដូ​ប្រណិត ស្កា​យ​វីឡា សូម​ទំនាក់ទំនង​មក​ក្រុមការងារ​យើងខ្ញុំ​ឥឡូវនេះ ដើម្បី​ទទួលបាន​ព័ត៌មាន​បន្ថែម និង​កា​រប​ញ្ជុះ​តម្លៃ​ផ្សេងៗ​។ 
 
​សម្រាប់​ព័ត៌មាន​បន្ថែម ពី​គម្រោង​ខុន​ដូ ស្កា​យ​វីឡា សូម​ចុច​ទៅកាន់ Link នេះ​៖ https://www.realestate.com.kh/new-developments/sky-villa/  ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 
 
 

Tag:
 Online RealEstate
© រក្សាសិទ្ធិដោយ thmeythmey.com