អត្ថបទពាណិជ្ជកម្ម
Visa ស្វាគមន៍​រាល់​បណ្តា​ធុរកិច្ច ឈានមុខ​នៅ​អាស៊ី​ប៉ាស៊ីហ្វិក ក្នុងការ​ចូលរួម និង​ទទួល​ឱកាស​បង្ហាញ​សក្តានុពល​របស់ខ្លួន​ជាស​កល​
16, Dec 2020 , 2:15 pm        
រូបភាព
​ចាប់ពី​ថ្ងៃនេះ​ទៅ បណ្តា​អាជីវកម្ម​បង្កើត​ថ្មី​នៅ​ទូទាំង​តំបន់ អាចដាក់​ពាក្យស្នើសុំ ដើម្បី​ទទួលយក​ឱកាស​មួយកន្លែង ក្នុងចំណោម​កន្លែង​ទាំង​ប្រាំមួយ ដែល​ផ្តល់ជូន ក្នុង​កម្មវិធី Accelerator របស់ Visa
 
​ភ្នំពេញ​ថ្ងៃទី​១៦ ខែធ្នូ​ឆ្នាំ ២០២០ - Visa ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា ទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​ឈានមុខ​គេ នៅក្នុង​ពិភពលោក បាននិងកំពុង​ប្រកាស​អំពី “​កម្មវិធី accelerator” សម្រាប់​អ្នក​ដែល​ទើប​ចាប់ផ្តើម​អាជីវកម្ម នៅ​ទូទាំង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដែលមាន​បំណង​ពង្រីក​ប្រតិបត្តិការ​របស់ខ្លួន ចូលទៅក្នុង​ទីផ្សារ​ថ្មី​។ Visa នឹង​ជ្រើសរើស​បណ្តារ​អ្នកបង្កើត​ធុរកិច្ច​ថ្មី ដ៏​ចំណាន​រហូតដល់​ទៅ ៦​អាជីវកម្ម ដើម្បី​ចូលរួម​ជាមួយ​កម្មវិធី cohort ដំបូង​គេ​។ កម្មវិធី Visa Accelerator នឹង​ផ្តោតលើ​ការបង្កើត​ឱកាស​ពាណិជ្ជកម្ម សម្រាប់​បណ្តា​ធុរកិច្ច​បង្កើត​ថ្មី ដើម្បី​សហការ​ជាមួយ Visa និង​បណ្តាញ​ធនាគារ ព្រមទាំង​ដៃគូ​ជំនួញ​ជាច្រើន​នៅក្នុង​តំបន់​។​
 
​កម្មវិធី Visa Accelerator ត្រូវបាន​រចនា​ឡើង​សម្រាប់​ប្រភេទ​អាជីវកម្ម ដែល​បាន​បង្កើតឡើង​ជាមួយ​ដំណោះស្រាយ ដែល​ទទួលបាន​ជោគជ័យ​រួចទៅហើយ នៅក្នុង​ទីផ្សារ​របស់ខ្លួន ប៉ុន្តែ​កំពុងតែ​សម្លឹង​ឆ្ពោះ ទៅរក​ដំណាក់កាល​បន្ទាប់ នៃ​ការអភិវឌ្ឍ​អាជីវកម្ម​របស់ខ្លួន​។ ក្នុងនាម​ជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ឈានមុខ​គេ​មួយ នៅក្នុង​ពិភពលោក Visa ឈរ​នៅក្នុង​តួនាទី​ដ៏​ពិ​សេសមួយ ក្នុង​ការជួយ​ដល់​ធុរកិច្ច​បង្កើត​ថ្មី ធ្វើយ៉ាងណា ឲ្យ​ពួកគេ​អាចឈាន​ជើង ចូលទៅ​កាន់​ភូមិសាស្ត្រ​ថ្មី និង​អាច​ចាប់យក​ក្រុម​អតិថិជន​ថ្មីៗ​ផងដែរ​។​
 
​លោក Chris Clark ប្រធាន​នាយក​ប្រតិបត្តិ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក របស់​ក្រុមហ៊ុន Visa បាន​មានប្រសាសន៍ថា​៖ “ នៅក្នុង​ដំណើរ​ការងារ​ប្រចាំថ្ងៃ​ដែល  Visa កំពុងធ្វើការ​ជាមួយ​សហគមន៍​ធុរកិច្ច​បង្កើត​ថ្មី យើង​បាន​សម្គាល់​ឃើញ​ជា​ញឹកញាប់​ថា ក្រុមហ៊ុន​ទាំងនោះ តែងតែ​ប្រឈមមុខ​ជាមួយនឹង​បញ្ហា​ជាច្រើន នៅពេលដែល​ពួកគាត់​នាំយក​អាជីវកម្ម ដែល​ជោគជ័យ​ក្នុង​តំបន់​របស់គាត់ ឆ្លង​ចូលទៅក្នុង​ទីផ្សារ​ថ្មី​មួយទៀត​។ តាមរយៈ​ជំនាញ​ជាស​កល របស់​ក្រុមហ៊ុន Visa យើង​អាចជួយ​ដល់​ធុរកិច្ច​បង្កើត​ថ្មី ដោយ​ពាំ​នាំនូវ​ផែនការ​ពង្រីក​អាជីវកម្ម​របស់​ពួកគេ ឆ្ពោះ​ចេញទៅ​រក​ពិភពលោក​ពិតប្រាកដ​បាន​”​។ 
 
​សេដ្ឋកិច្ច​ឌីជីថល អាជីវកម្ម​ខ្នាតតូច ផ្តោត​សំខាន់​លើ​ទិន្នន័យ​បើកចំហ​គ្រប់​វិស័យ​
 
​សម្រាប់​ធុរកិច្ច​បង្កើត​ដែល​ចូលរួម​ក្នុង​កម្មវិធី Visa Accelerator នៅ​អាស៊ី​ប៉ាស៊ីហ្វិក អ្នកចូលរួម​ត្រូវ​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ធ្វើការ​លើ​ឱកាស​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកវិទ្យា​មួយចំនួន​ឲ្យ​បាន​លឿន​ជាទីបំផុត​។ Visa កំពុង​ស្វែងរក​ម្ចាស់​ធុរកិច្ច​រូប​ណា ដែល​ចង់​ស្វែងរក​ដំណោះស្រាយ​លើ​ផ្នែក​ដូចខាងក្រោម​៖
 
​បង្កើន​លទ្ធភាព​ក្នុងការ​បញ្ជ្រាប​សេដ្ឋកិច្ច​ឌីជីថល ដល់​អ្នកប្រើប្រាស់ និង​ម្ចាស់​អាជីវកម្ម ដែលមាន​ភាពខ្វះ​ចន្លោះ ឬ​ពឹងផ្អែក​តែ​លើ​សាច់ប្រាក់​សុទ្ធ​។​
 
 ជួយ​ដល់​អាជីវកម្ម​ខ្នាតតូច នៅពេល​ពួកគេ​កំពុងតែ​ស្វែងរក​ដំណោះស្រាយ​នៅក្នុង​ដំណាក់កាល​នៃ​ការផ្លាស់ប្តូរ​តម្រូវការ​ផ្នែក​បច្ចេកវិទ្យា និង​ផលប៉ះពាល់​ដែល​កំពុង​កើតមាន អំឡុងពេល​ប្រឈមមុខ​នឹង​ជំងឺ​រាតត្បាត COVID-19 ។​
 
​ប្រើប្រាស់ បរិស្ថាន​នៃ​ទិន្នន័យ​បើកចំហ ដែល​កំពុង​កើនឡើង​នៅក្នុង​តំបន់ ឲ្យ​អស់​លទ្ធភាព ដើម្បី​អភិវឌ្ឍ​បទពិសោធន៍ ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធ​ធនាគារ និង​ការបញ្ជាទិញ​ទំនិញ​។​


 
​បង្កើត​វិធី​ថ្មី​នៃ​ការចំណាយ​ប្រាក់ ដោយ​មិន​ពឹងផ្អែក​លើ​កាត​ឥណទាន និង​ឥណ​ពន្ធ​តាមបែប​ប្រពៃណី​។​
 
​ថ្វីបើ​ប្រទេស​កម្ពុជា ជាទី​កន្លែង​មួយ​ដែល​សាច់​ប្រាក់សុទ្ធ កំពុងតែបន្ត​មាន​ឥទ្ធិពល និង​ចរាចរ​នាពេល​បច្ចុប្បន្ន តែ​កម្មវិធី Visa Accelerator អាចមាន​ឥ​ទិ្ធ​ពល​ផ្លាស់ប្តូរ សម្រាប់​ធុរកិច្ច​បង្កើត​នៅទីនេះ​បាន ពី​ព្រោះតែ​ទំនោរ​នៃ​ការទូទាត់ តាមរយៈ​ឌីជីថល នៅតែមាន​ភាព​ទាក់ទាញ​ខ្លាំង​។ ផ្អែកលើ​ការសិក្សា​អំពី​ឥរិយាបថ ក្នុងការ​ទូទាត់​ប្រាក់​របស់​អតិថិជន របស់ Visa  នៅក្នុង​ឆ្នាំ ២០២០  ប្រជាជន​កម្ពុជា​ចំនួន ៤២ ភាគរយ រំពឹងថា ប្រទេស​នឹង​ប្រើប្រាស់​ការទូទាត់ ដោយ​មិន​ប្រើប្រាស់​សាច់ប្រាក់​សុទ្ធ នៅ​ថ្ងៃ​អនាគត​។ កម្មវិធី Visa Accelerator នឹង​ធានាថា អាជីវកម្ម​នៅ​កម្ពុជា នឹង​ត្រូវបាន​បំពាក់​ដោយ​បច្ចេកវិទ្យា​ជឿនលឿន​ចុងក្រោយ​បំផុត លើ​ការទូទាត់​តាមរយៈ​ឌីជីថល សម្រាប់​ការប្រកួតប្រជែង​នៅក្នុង​ទីផ្សារ​មួយ​នេះ​។​
 
​លោក Chris បាន​និយាយ​បន្ថែមទៀតថា​៖ «​មិន​ខ្វះ​ឡើយ​នូវ​ដំណោះស្រាយ​ដ៏​អស្ចារ្យ សម្រាប់​សហគមន៍​ធុរកិច្ច​បង្កើត​ថ្មី នៅ​អាស៊ី​ប៉ាស៊ីហ្វិក​។ អ្វីដែល​សំខាន់បំផុត​សម្រាប់ Visa គឺថា​តើ​យើង​អាច​គាំទ្រ​នូវ​រាល់​ដំណោះស្រាយ​ទាំងនោះ ឲ្យ​ឈានដល់​ដំណាក់កាល​មួយ ដែល​ពួកគេ​អាចធ្វើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម ជាមួយ​ធនាគារ​នាំមុខ ក្រុមហ៊ុន​លក់រាយ ឬ ក្រុមហ៊ុន​បច្ចេកវិទ្យា​ណាមួយ​ក្នុង​តំបន់ ក្នុង​រយៈពេល​ត្រឹមតែ​ពីរ បី​ខែ​បាន​ដោយ​របៀប​ណា​?  ភាពខុសគ្នា​ដ៏​ធំ​មួយ​សម្រាប់​កម្មវិធី Visa Accelerator គឺ​យើង​ផ្តោត​គោលដៅ​របស់​យើង ទៅលើ​ធុរកិច្ច​បង្កើត​ថ្មី មួយចំនួន​តូច ដែល​បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​នាំ​អាជីវកម្ម​របស់​ពួកគេ ទៅកាន់​មួយកម្រិត​ទៀត​»​។​
 
​អ្នកស្រី ជុំ ម៉ូ​នី​កា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន Visa ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​៖ « កម្មវិធី Visa Accelerator គឺជា​ឱកាស​ដ៏​ល្អ​មួយ​ដើ ម្បី​ធ្វើឱ្យ​អាជីវកម្ម ដែល​សាក​សម​នឹង​ទទួលបាន​នូវ​ការអភិវឌ្ឍ អាច​ព​ន្លឿ​ន​វឌ្ឍនភាព​របស់ខ្លួន ឆ្ពោះទៅកាន់​សេដ្ឋកិច្ច​ឌីជីថល​។ ខណៈពេលដែល​ប្រទេស​កម្ពុជា ជា​កន្លែង​ដែលមាន​សក្តានុពល ប្រកបដោយ​ភាព​ច្នៃប្រឌិត ប្រភេទ​អាជីវកម្ម​បង្កើត​ថ្មី​មាន​ច្រើន តែ​ខ្វះ​នូវ​ជំនាញ​បច្ចេកទេស​ចាំបាច់ ក្នុងការ​អភិវឌ្ឍន៍​ខ្លួន​។ តាមរយៈ​ការផ្តល់ឱ្យ​ពួកគេ នូវ​ឱកាស​ដើម្បី​ចូលទៅក្នុង​បណ្តាញ​អតិថិជន និង​ដៃគូ​ពាណិជ្ជកម្ម របស់ Visa ក៏ដូចជា​ផ្តល់នូវ​ការគាំទ្រ​ដល់​ពួកគេ តាមរយៈ​ការ​ផ្តល់នូវ​ដំណោះស្រាយ​ផ្សេងៗ កម្មវិធី Visa Accelerator អាចជួយ​ដល់​អ្នក​ធុរកិច្ច​កម្ពុជា ដែលមាន​សមត្ថ​ភាពលេច​ធ្លោ  ឱ្យ​រីកចម្រើន​ហួស​ពី​ដែន​សីមា​របស់ខ្លួន​»​។ 
 
​ការចូលរួម​ជាមួយ​ក​ម្ម​វិធី 
 
​កម្មវិធី Visa Accelerator គឺជា​ផ្នែក​ថ្មី​មួយ​នៃ​វេទិកា និង​សកម្មភាព សម្រាប់​សហគមន៍​ធុរកិច្ច​បង្កើត​ថ្មី​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​។ ជាមួយនឹង​ការយកចិត្តទុកដាក់រ​បស់​ខ្លួន ក្នុងការ​គាំទ្រ​ដល់​ការអភិវឌ្ឍ​ជា​លក្ខណៈ​អន្ដរជាតិ កម្មវិធី Visa Accelerator គឺ​កម្មវិធី​មួយ​ដ៏​សមស្រប សម្រាប់​ធុរកិច្ច​បង្កើត​ថ្មី ស៊េរី A និង​ខ្ពស់ជាង​នេះ ដែលមាន​ការប្តេជ្ញាចិត្ត រយៈពេល​វែងឆ្ងាយ ចំពោះ​ការកើនឡើង ក៏ដូចជា​ប្រតិបត្តិការ​អាជីវកម្ម ដែល​កំពុងមាន​ស្រាប់ នៅក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដែលមាន សុពលភាព និង​ដំណោះស្រាយ​ដែល​បាន​អះអាង​។ 
 
​សម្រាប់​ព័ត៌មាន​បន្ថែម និង​របៀប​ដាក់ពាក្យ​ស្នើសុំ សូម​ចូលទៅ​កាន់​គេហទំព័រ​៖https://www.visa.com.sg/apaccelerator  ៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com