អត្ថបទពាណិជ្ជកម្ម
ធនាគារ ព្រី​នស៍ ម​.​ក បានផ្តល់​ម៉ាស​ចំនួន ១,១៧០ ប្រអប់ ជូន​ដល់​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា ដើម្បី​ចូលរួម​ទប់ស្កាត់​ការឆ្លង​ជំងឺ​កូ​វីដ ១៩
16, Dec 2020 , 4:07 pm        
រូបភាព
 ​ភ្នំពេញ​៖ ធនាគារ ព្រី​នស៍ ម​.​ក បានផ្តល់​ម៉ាស​ចំនួន ១,១៧០ ប្រអប់​ដល់​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា នា​ព្រឹក​ថ្ងៃទី​១៦ ខែធ្នូ​នេះ  ដើម្បី​ចូលរួមចំណែក​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វីដ​១៩ បន្ទាប់ពី​ការផ្ទុះ​ឡើង​នូវ​ព្រឹត្តិការណ៍​ការឆ្លង​ជា​សហគមន៍ ២៨ វិច្ឆិកា​។ កម្មវិធី​ប្រគល់​ម៉ាស​នេះ ត្រូវបាន​ធ្វើឡើង​នៅ​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ លោក ហ៊​ន់ សុ​រចនា ប្រធាន​នាយក​ប្រតិបត្តិ​នៃ​ធនាគារ ព្រី​នស៍ ម​.​ក និង​ថ្នាក់ដឹកនាំ​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា ក៏ដូចជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​ធនាគារ​ជាច្រើនរូប​ផងដែរ​។​


 
​កម្មវិធី​មនុស្សធម៌​នេះ បង្ហាញ​ឲ្យ​ឃើញ​ពី​ការព្រួយបារម្ភ និង​ការយកចិត្តទុកដាក់រ​បស់​ធនាគារ ព្រី​នស៍ ចំពោះ​សុវត្ថិភាព​របស់​ក្រុមគ្រូពេទ្យ ក៏ដូចជា​កុមារ​តូចៗ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កុមារ​គន្ធបុប្ផា​។ បន្ថែម​ពីលើ​នេះ​ក៏​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ការប្តេជ្ញាចិត្ត និង​គោលជំហរ​យ៉ាងច្បាស់​លាស់​របស់​ធនាគារ ព្រី​នស៍ ក្នុង​ការជួយ​ដល់​ប្រទេស​កម្ពុជា​លើ​គ្រប់​វិស័យ បើទោះជា​ស្ថិតក្នុង​គ្រា​ដ៏​លំបាក​នៃ​វិបត្តិ​កូ​វីដ​១៩ នេះ​ក៏ដោយ​។​


 
​គួរ​ឲ្យ​រំលឹក​ផងដែរ បច្ចុប្បន្ននេះ ធនាគារ ព្រី​នស៍ កំពុង​ធ្វើ​យុទ្ធនាការ​បរិច្ចាគ "​យើង​រួមគ្នា​ដើម្បី​កម្ពុជា​" ក្នុង​គោលបំណង​ប្រមូល​មូលនិធិ​ជួយ​ដល់​រដ្ឋាភិបាល​កម្ពុជា សម្រាប់​ការទិញ​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ដើម្បី​ការពារ​អាយុជីវិត​ប្រជាជន​កម្ពុជា​។ សប្បុរសជន​ទាំងអស់​អាច​ចូលរួម​បរិច្ចាគ​ក្នុង​យុទ្ធនាការ​នេះ តាមរយៈ Prince Bank App ប្រព័ន្ធ​បាគង និង​ប្រព័ន្ធ​Retail Pay ដោយ​ធ្វើការ​ផ្ទេរប្រាក់​ទៅកាន់​គណនី​ខាងក្រោម​៖
 





​ឈ្មោះ​គណនី (​ប្រាក់រៀល​)៖ Cambodians For Cambodia (Vaccine)
​លេខ​គណនី (​ប្រាក់រៀល​)៖ 111777888
​ឈ្មោះ​គណនី (​ដុល្លារ​អាមេរិក​)៖ Cambodians For Cambodia (Vaccine)
​លេខ​គណនី (​ដុល្លារ​អាមេរិក​)៖ 666777888៕
​រួមគ្នា យើង​នឹង​ឈ្នះ​លើ​ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ​! 
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com