ជាតិ
លោក អ៊ឹង ឆាយ​ហាក់ នឹង​ប្រែក្លាយ​ចម្ការ​ដំណាំ​ជាង​១០​មុខ ទៅជា​តំបន់​ក​សិ​ទេសចរណ៍​នៅ​អូរ​សោម​
22, Dec 2020 , 1:59 pm        
រូបភាព
ដោយ:
​ពោធិ៍សាត់​៖ លោក អ៊ឹង ឆាយ​ហាក់ ជា​ម្ចាស់​ចម្ការ ផល្លាស​រី​រាង ដែលមាន​ផ្ទៃដី​ប្រមាណ ១៦០​ហិកតា និង​មាន​ដំណាំ​ចម្រុះ​ប្រមាណ ១០​មុខ នៅក្នុង​ឃុំ​អូរ​សោម ស្រុក​វាលវែង ខេត្តពោធិ៍សាត់​។ ម្ចាស់​ចម្ការ​ដំណាំ​ចម្រុះ​រូបនេះ បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 ថា លោក​នឹង​ច្នៃ​ទីតាំង​ចម្ការ​ផល្លា​សរីរាង្គ​នៅ​តំបន់​អូរ​សោម​នេះ ទៅជា​តំបន់​ក​សិ​ទេសចរណ៍ ដើម្បី​អាច​ឲ្យ​អ្នកទេសចរ ទៅ​កម្សាន្ត​ផង និង​ទទួលទាន​ផ្លែឈើ​ធម្មជាតិ​ផង​។​

 
​ដើម្បី​ជ្រាប់​កាន់តែច្បាស់ សូម​លោក​អ្នកនាង  អញ្ជើញ​ទស្សនា​បទសម្ភាសន៍​រវាង កញ្ញា  ជឿន ស្រី​ណ​យ  អ្នកសារព័ត៌មាន​ThmeyThmey25 និង​លោក អ៊ឹង ឆាយ​ហាក់ ម្ចាស់​ចម្ការ​ផល្លា​សរីរាង្គ ដូចតទៅ​៖
 

​ជា​អ្នក​ភ្នំពេញ តែ​លោក អ៊ឹង ឆាយ​ហាក់ បាន​ចាប់អារម្មណ៍​ខ្លាំង ជាមួយ​អាកាសធាតុ និង​ទឹកដី ក្នុង​តំបន់​អូរ​សោម​។ លោក​បានបង្ហាញ ពី​បំណង​បង្កើត តំបន់​ក​សិ​ទេសចរណ៍ ក្នុង​តំបន់​អូរ​សោម ដើម្បី​ជា​ផ្នែក​មួយ​ជួយ​កាត់បន្ថយ​ភាពក្រីក្រ របស់​កសិករ ក្នុង​តំបន់​អូរ​សោម​ផ្ទាល់ និង​អាច​ទាក់ទាញ​អ្នកទេសចរ​ផងដែរ​។ នេះ​ជាការ​បញ្ជាក់​របស់លោក ឆាយ​ហាក់​។​
 
​លោក អ៊ឹង ឆាយ​ហាក់ បាន​ប្រាប់ ThmeyThmey25 ចម្ការ​របស់លោក​ជា​ចម្ការ​ធម្មជាតិ ១០០​ភាគរយ មិន​ប្រើ​សារធាតុ​គីមី​នោះទេ បាន​ដាំ​ដំណាំ​ដូចជា ខ្នុរ ក្រូចឃ្វិច ក្រូចពោធិ៍សាត់ ក្រូចឆ្មារ ដូង ទុរេន ប័​រ សាវ​ម៉ៅ មង្ឃុត និង​ដំណាំ​ផ្សេងទៀត​។ លោក​ថា ចង់​ឲ្យ​អ្នកទេសចរ ដែល​ទៅលេង នៅ​តំបន់​អូរ​សោម អាច​បរិភោគ ផ្លែឈើ​តាម​រដូវ​កាល​ដែលមាន​សុវត្ថិភាព​ផងដែរ​៕
 






 
 
 

Tag:
 ​អូរ​សោម​
 ​ក​សិ​ទេសចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com