ជាតិ
ទាន់​ហេតុការណ៍​! ឆេះ​បង្គោល​ភ្លើង​មួយកន្លែង នៅ​ម្ដុំ​បឹងកក់​
22, Dec 2020 , 2:52 pm        
រូបភាព
​ភ្នំពេញ​៖ បង្គោល​ភ្លើង​មួយកន្លែង បាន​ឆាប់ឆេះ​ដោយ​មិនដឹង​មូលហេតុ នៅ​ម៉ោងជាង​២​រសៀល​ថ្ងៃទី​២២ ធ្នូ​។ បង្គោល​ភ្លើង​នេះ ស្ថិតនៅ​លើផ្លូវ​៥២៨ កែង​នឹង​ផ្លូវ​៣៣៩ នៅ​សង្កាត់​បឹងកក់ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ ក្រោយអគ្គិភ័យឆេះជាង១០នាទីនេះ ​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​មូលដ្ឋាន​ បាននាំគ្នា​​ពន្លត់​អគ្គិភ័យទាន់ពេលវេលា ដោយមិនឲ្យឆាបឆេះរាលដាលដល់ផ្ទះពលរដ្ឋក្បែរនោះឡើយ​។


© រក្សាសិទ្ធិដោយ thmeythmey.com