COVID-19
អន្តរជាតិ
អ្នក​កើត​កូ​វីដ​-១៩​លើ​ពិភពលោក​ឡើងដល់​ជាង​៧៩​លាន​នាក់​ហើយ​
24, Dec 2020 , 10:55 am        
រូបភាព
ដោយ: រួបរួម
​គិត​ត្រឹម​ថ្ងៃទី​២៤ ខែធ្នូ នេះ ករណី​កូ​វីដ​-១៩​លើ​ពិភពលោក បាន​ឡើងដល់​ជាង​៧៩.០៥​លាន​ករណី​ក្នុងនោះ​ជាង​១.៧៣​លាន​នាក់​ស្លាប់ និង​សះស្បើយ​ជាង​៥៥.៦២​លាន​នាក់​។​

 
​សហរដ្ឋអាមេរិក មាន​អ្នក​ឆ្លង​ជិត​ដល់​១៩​លាន​នាក់ ខណៈ​ឥណ្ឌា ជាង​១០​លាន​នាក់ ប្រេ​ស៊ី​ល​ជាង​៧.៣៦​លាន​នាក់ រុស្ស៊ី​ជិត​៣​លាន​នាក់ បារាំង​ជាង​២.៥​លាន​នាក់ ចក្រភព​អង់គ្លេស​ជាង​២.១៤​លាន​នាក់ គួ​ក​គី​ជាង​២​លាន​នាក់​។​
 
​ប្រទេស​ដែលមាន​ករណី​ឆ្លង​ចន្លោះ​ពី​ជាង​១​លាន​នាក់​ដល់​ជិត​២​លាន​នាក់ រួមមាន​អ៊ីតាលី អេ​ស្ប៉ា​ញ អាល្លឺម៉ង់ អា​ហ្ស​ង់​ទីន កូ​ឡុំ​ប៊ី ម៉ិ​ក​ស៊ិ​ក ប៉ូឡូញ អ៊ីរ៉ង់ និង​ប៉េ​រូ ខណៈ​អ៊ុយ​ក្រែ​ន និង​អាហ្វ្រិក​ខាងត្បូង ឡើង​កាន់តែ​ប្រកៀក​ខ្ទង់​១​លាន​នាក់​រៀងៗ​ខ្លួន​។​
 
​ឥណ្ឌូណេស៊ី មាន​អ្នក​ឆ្លង​ជាង​៦៨​ម៉ឺន​នាក់​ដែល​ច្រើនជាងគេ​បំផុត​នៅ​អាស៊ីអាគ្នេយ៍ ហើយ​នាំមុខ​សាធារណរដ្ឋ​ឆេ​ក បែលហ្ស៊ិក រូ​ម៉ា​នី ស៊ី​លី អ៊ីរ៉ាក់ កាណាដា និង​បង់​ក្លា​ដែ​ស ក្នុងចំណោម​ប្រទេស​ដែលមាន​ជាង​កន្លះ​លាន​ករណី​។​
 
​ហ្វីលីពីន​មាន​ជាង​៤៦​ម៉ឺន​ករណី ខណៈ​មី​យ៉ាន់​ម៉ា ឡើង​ជិត​១២​ម៉ឺន​។ ករណី​នៅ​ប្រទេស​អាស៊ីអាគ្នេយ៍​ផ្សេងទៀត មាន នោះ ម៉ាឡេស៊ី​ជាង​៩៨០០០​ករណី សិង្ហ​បុរី ជាង​៥៨០០០​ករណី ថៃ​ជាង​៥៧០០​ករណី វៀតណាម​ជាង​១៤០០​ករណី កម្ពុជា​៣៦៣​ករណី ព្រុយ​ណេ​១៥២​ករណី ឡាវ​៤១​ករណី និង​ទី​ម័​រ​ខាងកើត​៣៣​ករណី​។​
 
​ក្នុងចំណោម​អ្នកស្លាប់​ជាង​១.៧៣​លាន​នាក់ មាន​ជាង​៣៣​ម៉ឺន​នាក់​នៅ​អាមេរិក ជិត​១៩​ម៉ឺន​នាក់​នៅ​ប្រេ​ស៊ី​ល ជាង​១៤​ម៉ឺន​នាក់​នៅ​ឥណ្ឌា និង​ជាង​១២​ម៉ឺន​នាក់​នៅ​ម៉ិ​ក​ស៊ិ​ក​។ ប្រទេស​ចំនួន​២៣​មាន​នាក់​ស្លាប់​ចន្លោះ​ពី​ជាង​១​ម៉ឺន​នាក់​ទៅ​ជាង​៧​ម៉ឺន​នាក់ ក្នុងនោះ​ឥណ្ឌូណេស៊ី មាន​ជាង​២​ម៉ឺន​នាក់ និង​ហ្វីលីពីន​ជាង​៩០០០​នាក់​។​
 
​កម្ពុជា​បច្ចុប្បន្ន​នៅសល់​អ្នកជំងឺ​១៤​នាក់​ទៀត​កំពុង​សម្រាក​ព្យាបាល ហើយ​ស្ថិត​ក្នុងចំណោម​ប្រទេស​/​ដែនដី ចំនួន​២៣​លើ​ពិភពលោក ដែល​មិនមាន​ករណី​ស្លាប់​អ្នកជំងឺ​កូ​វីដ​-១៩៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com