COVID-19
ជាតិ
អ្នកស្រី ឱ វណ្ណឌីន៖ បុរសម្នាក់លោតពីឡានដើម្បីគេចពីចត្តាឡីស័កនៅបន្ទាយមានជ័យ
24, Dec 2020 , 3:21 pm        
រូបភាព
មណ្ឌលចត្តាឡីស័កមួយកន្លែង នៅខេត្តបន្ទាយមានជ័យ
មណ្ឌលចត្តាឡីស័កមួយកន្លែង នៅខេត្តបន្ទាយមានជ័យ
ភ្នំពេញ៖ អ្នកស្រី ឱ វណ្ណឌីន  បានអះអាងថា ពិតជាមានបុរសម្នាក់​លោតចេញពីឡាន ដើម្បីគេចការធ្វើចត្តាឡីស័ក នៅក្នុងខេត្តបន្ទាយមានជ័យមែន។ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលរូបនេះបាននិយាយដូច្នេះ៖ «ពិតជាមានអ្នករត់  តែគាត់ត្រូវបានដឹកយកមកធ្វើចត្តាឡីស័ក  ពេលដល់ក្លោងទ្វារចូល  គាត់ក៏លោតចេញពីឡានរត់តែម្តងទៅ។   បច្ចុប្បន្ន សមត្ថកិច្ច  កំពុងរកគាត់ហើយ»។



កាលពី​យប់​ថ្ងៃទី​១៧ ខែកក្កដា  ឆ្នាំ​២០២០ ស្ត្រី​ខ្មែរ​-​អាមេរិក​ម្នាក់  ដែល​បាន​លួច​រត់​ចេញពី​កន្លែង​ធ្វើ​ច​ត្តា​ឡី​ស័ក​កម្រិត​២​នៅ​សណ្ឋាគារ​មួយកន្លែង​រាជធានី​ភ្នំពេញ ត្រូវបាន​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ចាម​ពិន័យ​ប្រាក់​១​លាន​រៀល ជាមួយនឹង​កិច្ចសន្យា​មិន​ប្រព្រឹត្ត​ទង្វើ​បែបនេះ​ទៀត​៕​

© រក្សាសិទ្ធិដោយ thmeythmey.com