អត្ថបទពាណិជ្ជកម្ម
ស្មាតហ្វូនកូនពៅម៉ូឌែលចុងឆ្នាំ២០២០ vivo Y20 ប្រកាសលក់ជាផ្លូវការតម្លៃត្រឹមតែ $159 តែប៉ុណ្ណោះ!
× ស្មាតហ្វូនកូនពៅ នាំលាភ ម៉ូឌែលកូនកាត់ត្រកូល Y vivo Y20 គឺជាស្មាតហ្វូនចុងក្រោយក្រោយគេបង្អស់ សម្រាប់ចុងឆ្នាំ 2020 នេះ។ បើយើងក្រឡេកមើលលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន vivo Y20 នេះ គឺមានតួខ្លួនរៀបស្មើ 2,5D មានជម្រើសពីរគឺ ពណ៌ស (Dawn White) និងពណ៌ខៀវ (Nebula Blue) រួមជាមួយ និងការរចនាបថយ៉ាងស្រស់ស្អាត ទាន់សម័យ កាលីប សមបំផុតសម្រាប់មនុស្សជំនាន់ថ្មី បូករួមនឹងការបំពាក់នៅបច្ចេកវិទ្យាដ៏ទំនើប អេក្រង់បែប Halo FullView ទំហំ 6.51 អ៊ីញមានសមាមាត្រ 20:9 និងមានកម្រិតបង្ហាញ HD+ (1600 x 720) ការបង្ហាញធំជាងមុន និងកាន់តែស៊ីជម្រៅ។
ស្មាតហ្វូននេះដែរ ក៏ត្រូវបានភ្ជាប់មកជាមួយបច្ចេកវិទ្យាដោះសោ ដោយស្កេនក្រយៅដៃនៅផ្នែកចំហៀងអេក្រង់ ដោយប្រើរយៈពេលត្រឹមតែ 0.33 វិនាទីប៉ុណ្ណោះ សម្រាប់ការដោះសោ។ ការរចនាដ៏ថ្មីនេះ សម្របតាមការប្រើប្រាស់ទូរស័ព្ទប្រចាំថ្ងៃរបស់អ្នកប្រើប្រាស់ ដែលធ្វើឲ្យការដោះសោកាន់តែមានភាពងាយស្រួល។
វាក៏បានប្រើប្រាស់នូវប្រព័ន្ធដំណើរការ Qualcomm Snapdragon 665 ដំណើរការដោយ Funtouch 10.5 និង Android 10 មាន Ram 4GB និង Memory 64GB យើងអាចគ្រប់គ្រងហ្គេមផ្សេងៗ បានយ៉ាងងាយស្រួល។ មិនតែប៉ុណ្ណោះ យើងក៏អាចបន្ថែម Memory ខាងក្រៅបានរហូតដល់ 256GB។ ដូច្នេះអ្នកអាច Download តន្ត្រី រូបភាព មើលវីដេអូភាពយន្តផ្សេងៗបានយ៉ាងសប្បាយ។
ស្មាតហ្វូន vivo Y20 ត្រូវបានបំពាក់ដោយកាមេរ៉ាក្រោយបច្ចេកវិទ្យា AI ឆ្លាតវៃចំនួន 3គ្រាប់រួមបញ្ចូលមុខងារថតរូបជាច្រើន ដូចជាមុខងារ Face Beauty មុខងារសែលហ្វី Filters Macro និងមុខងារជាច្រើនទៀត។ ចំពោះលែនទី១ កាមេរ៉ាគោលមានទំហំ 13MP យើងអាចធ្វើការផ្តិតយកទិដ្ឋភាពនៅជុំវិញខ្លួន បានយ៉ាងល្អប្រសើរ។ សម្រាប់ឯលែនទី២ 2MP យើងអាចថតរូបព្រាល ជាមួយនឹងផ្ទៃខាងក្រោយ (Bokeh) លែនទី៣ 2MP សម្រាប់ថតយកវត្ថុដែលមានគម្លាត 4CM (Super Macro)។ រីឯកាមេរ៉ាមុខមានទំហំ 8MP យើងអាចថតរូបសែលហ្វី បានយ៉ាងស្រស់ស្អាតជាមួយនឹងបរិយាកាសនៅជុំវិញខ្លួនអ្នកផងដែរ។
vivo Y20 មានថាមពលថ្មធំ 5000mAh (TYP) អ្នកអាចប្រើបានយូរ ដោយមិនបាច់ព្រួយបារម្ភនោះទេ។ បច្ចេកវិទ្យា AI សន្សំសំចៃថាមពលថ្ម ថ្មសាកពេញអាចប្រើបាន ១៦ម៉ោងសម្រាប់ការមើលវីដេអូតាមអ៊ីនធឺណិត កម្រិត HD ឬលេងហ្គេម Online បានរហូតដល់ 11ម៉ោង។
ស្មាតហ្វូនកូនពៅនាំលាភ vivo Y20 នេះដែរ ត្រូវបានប្រកាសមកជាមួយនឹងតម្លៃត្រឹមតែ $159 តែប៉ុណ្ណោះ។ ដូច្នេះបងប្អូនអាចរកជាវស្មាតហ្វូន vivo Y20 បានចាប់ពីថ្ងៃទី25 ខែធ្នូ ឆ្នាំ2020 តទៅ ដែលមានដាក់លក់នៅគ្រប់បណ្ដាហាងលក់ទូរសព្ទដៃនានា ទូទាំងប្រទេសកម្ពុជា៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com